Connect with us

ព័ត៌មានជាតិ

អ្នកឧកញ៉ា លឹម ហេង ៖ សង្គ្រាមពាណិជ្ជកម្មរវាង​អាមេរិក និងចិន ជាឱកាសសម្រាប់កម្ពុជា

បានផុស

នៅ

សង្រ្គាមពាណិជ្ជកម្មរវាងមហាអំណាចអាមេរិក និងចិន កំពុងដំឡើងពន្ធដាក់គ្នា ជាឱ្យកាសសម្រាប់ក្រុមហ៊ុន​បរទេសចូល​មកវិនិយោគនៅកកម្ពុជា ដើម្បីនាំចេញទៅទីផ្សារសហរដ្ឋអាមេរិក។ នេះជាការបញ្ជាក់របស់អ្នកឧកញ៉ា លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្មកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកឧកញ៉ា លឹម ហេង បានបន្តទៀតថា បើទោះបីជាសព្វថ្ងៃនេះប្រព័ន្ធអនុគ្រោះពន្ធ GSP ត្រូវបានព្យួរយ៉ាងណាក្តី ពាណិជ្ជកម្មកម្ពុជា-អាមេរិក នៅមានស្ថានភាពល្អប្រសើរ ដោយសារកម្ពុជា ជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក ដូច្នេះនៅមានភាពអនុគ្រោះពន្ធ MFN ធ្វើឱ្យការនាំចេញពីកម្ពុជា ទៅអាមេរិក បង់ពន្ធនៅមានកម្រិតទាប ដែលអាច​ប្រកួតប្រជែងជាមួយបណ្តាប្រទេសផ្សេងៗនាំចេញទៅអាមេរិក។

អ្នកឧកញ៉ា លឹម ហេង កត់សម្គាល់ឃើញថា ក្រុមហ៊ុនអាមេរិកដែលចូលមកកម្ពុជា ភាគច្រើនវិនិយោគ​វិស័យឧស្សា​ហកម្ម និងសណ្ឋាគារ ដែលជាផ្នែកសំខាន់សម្រាប់កម្ពុជា។ អ្នកឧកញ៉ា បានបន្តដូច្នេះថា« ខ្ញុំមើលឃើញថា វិស័យទាំងអស់នេះល្អ ជួយទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិយើង»។

ទន្ទឹមនឹងនេះ អ្នកឧកញ៉ា បានជំរុញដល់ក្រុមហ៊ុនវិនិយោគទៅលើឧស្សាហកម្មកែច្នៃកសិកម្ម ដែលជាវិស័យ​មានសក្តានុពលរបស់កម្ពុជា ដើម្បីកែច្នៃសម្រាប់នាំចេញទៅទីផ្សារអាមេរិកផងដែរ។

អនុប្រធានសភាណាពិជ្ជកម្ម មានសុទិដ្ឋិយមថា ក្រោយដំណើរទស្សនកិច្ចរបស់សម្តេច ហ៊ុន ម៉ាណែត និងការពិព័រ​ណ៍ខែ វិច្ឆិកា នៅទីក្រុងឡុងប៊ិច បង្ហាញពីផលិតផលកសិកម្មរបស់កម្ពុជា ខាងមុខនេះ នឹងអាចទាក់ទាញ​បានអ្នកវិនិ​យោគពីអាមេរិក និងបណ្តាប្រទេសផ្សេងៗ ជាពិសេសចិន ចូលមកវិនិយោគផ្នែកកសិកម្ម ឧស្សាហកម្ម ដើម្បីកែច្នៃ​សម្រាប់​នាំចេញទៅទីផ្សារអាមេរិក ខណៈដែលកម្ពុជា សម្បូរទៅដោយវត្ថុធាតុដើម។

កម្ពុជា គឺជាប្រទេសដែលរក្សាបានសុខសន្តិភាពសុវត្ថិភាព សម្រាប់អ្នកវិនិយោគបរទេសចូល​មកកម្ពុជា និងជាឱកាស​សម្រាប់អ្នកផលិតក្នុងស្រុកសម្រាប់នាំចេញផងដែរ។

ក្រោយពីរាជរដ្ឋាភិបាល បានគ្រប់គ្រង​ការរីករាលដាលជំងឺកូវីដ-១៩ ដោយជោគជ័យ បានបើកដំណើរការ​ទីផ្សារ​ឡើងវិញទាំងអស់លើគ្រប់វិស័យ និងបានដាក់​ឱ្យអនុវត្តនូវច្បាប់វិនិយោគថ្មី ដែលជាភាពទាក់ទាញ និងមានការ​ចាប់អារម្មណ៍ខ្លាំងពីអ្នកវិនិយោគបរទេស។ លើសពី​នេះទៀត កម្ពុជា បាននិងកំពុងអនុវត្តកិច្ចព្រមព្រៀម​សេរីពា​ណិជ្ជកម្មកម្ពុជា ចិន​​។ ទន្ទឹមគ្នានេះ ក៏មានកិច្ចព្រម​ព្រៀងជា​មួយ​កូរ៉េ និងអាសិប ដែលជាឱកាស​ទាក់ទាញ​អ្នកវិនិយោគផលិតនៅក្នុងស្រុក ដើម្បីធ្វើការនាំចេញទៅទីផ្សារអាមេរិក​។

សូមបញ្ជាក់ថា រយៈពេល៨ខែ ឆ្នាំ២០២៣នេះ ទំហំពាណិជ្ជកម្មកម្ពុជា-អាមេរិក សម្រេចបានជាង ៦ ២៧២លានដុល្លារ ថយចុះ៥.៦% បើប្រៀបធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២២ មានចំនួន ៦ ៦៤៥លានដុល្លារ។ នេះបើយោង​តាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

របាយការណ៍ដដែលបញ្ជាក់ថា រយៈពេល៨ខែ ឆ្នាំ២០២៣នេះ កម្ពុជាបាននាំចេញទៅអាមេរិក ក្នុងទំហំទឹកប្រាក់ជាង ៦ ១១១លានដុល្លារ ខណៈការនាំចូលពីអាមេរិកវិញ ក្នុងទំហំទឹកប្រាក់ជាង ១៦០លានដុល្លារ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

UNDP វាយ​តម្លៃ​ខ្ពស់​ចំពោះ​ភាព​ជោគជ័យ​នៃការអនុវត្តផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន ២០១៨-២០២៥ និង​ប្តេជ្ញាចិត្តគាំទ្រដល់វិស័យសកម្មភាពមីននៅកម្ពុជា

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋបាលសង្កាត់ចោមចៅទី៣ សហការជាមួយក្រុមសង្គ្រោះ៧១១ បន្តចុះយុទ្ធការបាញ់ថ្នាំសម្លាប់មូសដើម្បីបង្កានិងទប់ស្កាត់ជំងឺគ្រុនឈាម

ព័ត៌មានជាតិ៧ ម៉ោង មុន

អាណាចក្រផ្កាថ្ម ជាសក្ខីភាពបញ្ចាក់ពីសក្តានុពលធនធានបាតសមុទ្រកម្ពុជា ដែលខេត្តកែបមានបានដាក់តាំងនៅបណ្ដោយឆ្នេរតេជោសន្តិភាពខេត្តកែប

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក សាយ សំអាល់ ៖ មួយឆ្នាំកន្លងមកនេះខេត្តកែបសម្រេចបានហេដ្ឋារចនាសម្ព័ន្ធ ជាខឿនយុទ្ធសាស្រ្តទ្រទ្រង់ដល់វិស័យទេសចរណ៍

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋបាលខណ្ឌឬស្សីកែវ បន្តចុះសម្អាតនិងរៀបចំសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានឱ្យមានរបៀបរៀបរយ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង 

សន្តិសុខសង្គម១៦ ម៉ោង មុន

អ្នកនាំពាក្យ៖ ករណីពលរដ្ឋទៅទទួលអំណោយនៅ​មុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ស្លាប់៤នាក់ ខណៈ៥នាក់ទៀតកំពុងសង្គ្រោះ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

កូរ៉េខាងជើង ​ប្រហារជីវិត​អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​ ព្រោះ​គម្រោង​​ថាមពលនុយក្លេអ៊ែរ​​បរាជ័យ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

វៀតណាម បំបែក​សម្បុក​​ក្រុម​លាង​លុយ​កខ្វក់​ ក្នុង​ទំហំទឹកប្រាក់ ១,២​ពាន់​លាន​ដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម