Connect with us

ព័ត៌មានជាតិ

សម្ដេចធិបតី៖ រាជរដ្ឋាភិបាលកម្ពុជា តែងតែផ្ដល់អាទិភាពដល់វិស័យវប្បធម៌ ដែលជាព្រលឹងជាតិ

បានផុស

នៅ

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ពីពិធី​អបអរសាទរដល់ការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក នាវិមានពហុកីឡដ្ឋានអូឡាំពិក នាល្ងាចថ្ងៃទី២០ ខែកញ្ញានេះ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តែងតែផ្ដល់អាទិភាពដល់វិស័យវប្បធម៌ ដែលជាព្រលឹងជាតិ ជាអត្តសញ្ញាណជាតិ ដែលមានបាវចនា វប្បធម៌រលត់ជាតិរលាយ វប្បធម៌ពណ្ណរាយជាតិថ្កើងថ្កាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចនាយករដ្ឋមន្ត្រីបានបន្តថា ជាការពិតវប្បធម៌ផ្ដល់នូវកាលានុវត្តភាព(ផ្ដល់នូវឱកាស) ផ្ដល់នូវកិច្ចសន្ទនាទូលំទូលាយ ចំណេះដឹងទូទៅជ្រៅជ្រះ ឆ្លុះបញ្ចាំងអត្តសញ្ញាណជាតិ និងតម្លៃសកល ជាប្រភពបង្កើនគំនិតស្នេហាជាតិ ពង្រឹងសាមគ្គីជាតិ ជាមួយនឹងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព តាមទស្សនទាន អភិរក្សដើម្បីអភិវឌ្ឍន៍ អភិវឌ្ឍន៍ដើម្បីអភិរក្ស។

សម្ដេចតេជោបានបន្តថា “ ការដាក់បញ្ចូលបេតិកភណ្ឌជាតិជាបេតិភណ្ឌពិភពលោករួមមាន រមណីយដ្ឋានបុរាណវិទ្យាអង្គរ រមណីយដ្ឋានប្រាសាទព្រះវិហារ តំបន់ប្រាសាទសម្បូរព្រៃគុក របាំព្រះរាជទ្រព្យ ល្ខោនខោលស្បែកធំ ល្បែងទាញព្រ័ត្រ ចាប៉ីដងវែង ល្ខោនខោល និងក្បាច់គុណល្បុកតោ ហើយថ្ងៃនេះ ជនរួមជាតិបានចូលរួមប្រារព្ធពិធីអបអរសាទររមណីយដ្ឋានប្រាសាទកោះកេរ ដែលត្រូវដាក់បញ្ចូលក្នុងបេតិកភណ្ឌពិភពលោក គឺជាមោទនភាពជាតិមួយថែមទៀត ដែលត្រូវចងចាំ”

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៧ នាទីutes មុន

កម្ពុជាមានពេល ៥ ឆ្នាំ អភិវឌ្ឍឧស្សាហកម្ម SME មុនពេលចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួច

ព័ត៌មានជាតិ៣៤ នាទីutes មុន

ត្រឹមដើមឆ្នាំនេះ យុវជនក្រីក្រ និងងាយរងហានិភ័យជាង ៩ ម៉ឺននាក់ បានចុះឈ្មោះចូលរៀនជំនាញដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៣៧ នាទីutes មុន

លក់កាហ្វេ ភេសជ្ជៈតាម​ដង​ផ្លូវ​មួយ​ថ្ងៃ​បាន​ ៥០ ទៅ ៩០ កែវ រក​ចំណូល​បាន​ពី 20 ម៉ឺនរៀល ទៅ ៣០ ម៉ឺនរៀល ​ផ្គត់ផ្គង់គ្រួសារ

ព័ត៌មានអន្ដរជាតិ៥៣ នាទីutes មុន

UN ព្រមានថា ផែនការកាន់កាប់ហ្គាហ្សា របស់លោកត្រាំ នឹងក្លាយជាការបោសសម្អាតផ្តាច់ពូជ

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម៥៥ នាទីutes មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

Sokha Hotels

ព័ត៌មានពេញនិយម