Connect with us

ព័ត៌មានជាតិ

អង់គ្លេស កំពុង​សម្លឹង​មើល​ពី​ធនធាន​សក្តានុពល​ដែល​ខេត្តកោះកុង​កំពុងមាន

បានផុស

នៅ

​កោះកុង​ ៖ ឯកអគ្គរាជទូត​អង់គ្លេស​ប្រចាំ​នៅ​កម្ពុជា កំពុង​សម្លឹង​មើលឃើញ​ពី​ធនធាន​សក្តានុពល​សំខាន់​ ដែល​ខេត្តកោះកុង​មាន​អំណោយផល និង​ជំរុញ​ដល់​ការអភិវឌ្ឍន៍​ទៅ​ថ្ងៃមុខ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ធនធាន​ជីវៈចម្រុះ​បម្រើ​ដល់​វិស័យ​ទេសចរណ៍ កសិកម្ម តំបន់​សេដ្ឋកិច្ច​ឧស្សាហកម្ម កំពង់ផែ​សមុទ្រ​ទឹក​ជ្រៅ និង​ព្រលានយន្តហោះ​នៅ​តំបន់​តារា​សាគរ ទាំងនេះ​ដែល​ខេត្តកោះកុង​មាន ត្រូវបាន​ស្ថានទូត​អង់គ្លេស​ប្រចាំ​នៅ​កម្ពុជា​កំពុងមាន​ការចាប់អារម្មណ៍​ខ្លាំង​។

ប្រាប់​កម្ពុជា​ថ្មី​នៅ​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០២៣ លោកស្រី អ៊ី នារី​នេ​ត អភិបាលរង​ខេត្តកោះកុង លើកឡើងថា អង់គ្លេស​មានបំណង​ចង់​ជួយ​នាំចេញ​ផលិតផល​សម្រេចបាន​ផ្នែក​វិស័យ​កសិកម្ម​ទៅ​ប្រទេស​អង់គ្លេស​ទៅ​ថ្ងៃមុខ ព្រោះ​ឃើញថា ខេត្តកោះកុង សំបូរ​ទៅដោយ​ដំណាំ​សក្តានុពល​ជាច្រើន រួមមាន​៖ ផ្លែ​ចេកអំបូង​លឿន ទុ​រេ សា​ម៉ៅ មង្ឃុត និង​គ្រាប់ស្វាយ​ច​ន្ធី ជាដើម​។

លោកស្រី​អភិបាលរង​ខេត្តកោះកុង បន្ថែម​ថា ស្ថានទូត​អង់គ្លេស​ប្រចាំ​នៅ​កម្ពុជា ក៏បាន​កោតសរសើរ​ពី​ល្បឿន​នៃ​ការអភិវឌ្ឍន៍​វិនិយោគ​លើ​វិស័យ​ទេសចរណ៍ ការដឹក​ជញ្ជូន​ទំនិញ​ពាណិជ្ជកម្ម ព្រមទាំង​ក្រុមហ៊ុន​ឧស្សាហកម្ម​សំខាន់ៗ ខណៈ​មាន​កំពង់ផែ​សមុទ្រ​ទឹក​ជ្រៅ ព្រលាន​យន្តហោះ និង​រមណីយដ្ឋាន​តារា​សាគរ​កែច្នៃ​ផង​ដែរ​។

ក្រៅពី​នេះ អង់គ្លេស គ្រោង​ជួយ​គាំទ្រ​វិស័យ​អប់រំ​ដែល​ផ្តោតទៅលើ​ក្មេងស្រី និង​ស្ត្រី ដែល​នៅ​ឆ្ងាយ​ដាច់​ស្រ​យោល​តាម​ទី​ជន​បទ​ក្នុងភូមិ​សាស្ត្រ​ខេត្តកោះកុង​។ ទន្ទឹម​នោះ លោកស្រី អ៊ី នារី​នេ​ត អភិបាលរង​ខេត្តកោះកុង ក៏​ថ្លែង​អំណរ​អរគុណ​យ៉ាង​ជ្រោ​ល​ជ្រៅ​ជូន​ចំពោះ​ការចាប់អារម្មណ៍​អំពី​ធនធាន​សក្តានុពល​រប​ស់​ខេត្តកោះកុង​ដែល​កំពុងមាន​ស្រាប់ ដោយ​សំដៅ​ធ្វើយ៉ាងណា​បង្កើន​ទំនាក់ទំនង​សាមគ្គីភាព និង​លើកកម្ពស់​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ជា​ចំណេះ​ដឹង ក៏ដូចជា​ផ្តល់​ប្រាក់ចំណូល​ជូន​ប្រជាពលរដ្ឋ​ខេត្ត​ភាគ​និរតី​មួយ​នេះ​។

ចំណែក​ឯ​លោក ដូ​មី​នី​ក វិ​លៀម​ស៍ ឯកអគ្គរាជទូត​អង់គ្លេស​ប្រចាំ​នៅ​កម្ពុជា ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក លោក​បាន​ឃើញ​នូវ​វិស័យ​សក្តានុពល​ជាច្រើន​ដែល​ខេត្ត​កោះកុង​ពិតប្រាកដ​។

លោក​ឯកអគ្គរាជទូត​អង់គ្លេស​រូប​នេះ សង្កត់ធ្ងន់​ដែរ​ថា អង់គ្លេស​ធ្លាប់តែ​ទិញ​គ្រាប់ស្វាយ​ច​ន្ធី​ពី​ប្រទេស​វៀតណាម ប៉ុន្តែ​ឥឡូវ​ចង់​ជួយ​គាំទ្រ​ផលិតផល​អង្ករ និង​គ្រាប់ស្វាយ​ច​ន្ធី​ពី​កម្ពុជា ក្នុង​គោលដៅ​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន​មានការ​ងារ និង​ប្រាក់ចំណូល​ប្រចាំថ្ងៃ​។​

​ទោះយ៉ាងណា លោក ដូ​មី​នី​ក វិ​លៀម​ស៍ អះអាងថា ការងារ​ទាំងនេះ​ទាមទារ​ឱ្យមាន​កា​រសិក​សិក្សា​ស្វែងយល់​បន្ថែម​សិន​ទៅលើ​លក្ខខណ្ឌ ឬ​បែបបទ​តម្រូវឱ្យធ្វើ​ទៅតាម​ស្តង់ដារ មុននឹង​មានការ​នាំចេញ​ទៅ​អង់គ្លេស​៕

អត្ថប​ទ ៖ សិរី​វឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម