ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី ៖ ការដាក់បញ្ចូល “រមណីយដ្ឋានប្រាសាទកោះកេរ” ជាសម្បត្តិបេតិកភណ្ឌពិភពលោក ជាសមិទ្ធផលដ៏ធំធេងមួយរបស់រាជរដ្ឋាភិបាល
ឯកឧត្ដម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ លើកឡើងថា ការដាក់បញ្ចូល “រមណីយដ្ឋានប្រាសាទកោះកេរ” ជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ” ជាសមិទ្ធផលដ៏ធំធេងមួយរបស់រាជរដ្ឋាភិបាល ក្នុងការនាំយកមោទនភាពជាតិ តាមរយៈការជំរុញឲ្យពិភពលោកស្គាល់កម្ពុជាកាន់តែច្បាស់។

នៅព្រឹកថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២៣ នេះ យោងតាមរយៈផេកហ្វេសប៊ុកផ្លូវការ ឯកឧត្ដម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានឲ្យដឹងថា រមណីយដ្ឋាន «ប្រាសាទកោះកេរ» ជាមរតកដ៏មានតម្លៃរបស់បុព្វបុរសខ្មែរ បានត្រូវទទួលស្គាល់ជាសកលនូវតម្លៃផ្នែកវប្បធម៌ ដែលគណៈកម្មាធិការបេតិកភណ្ឌពិភពលោកយកជាមូលដ្ឋាន ក្នុងការសម្រេចបញ្ចូលជាបេតិកភណ្ឌពិភពលោក។ ឯកឧត្ដម ហ៊ុន ម៉ានី បញ្ជាក់ប្រកបដោយក្តីមោទនៈបំផុតថា «នេះជាសមិទ្ធផលដ៏ធំធេងមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការនាំយកមោទនភាពជាតិ តាមរយៈការជំរុញឲ្យពិភពលោកស្គាល់កម្ពុជាកាន់តែច្បាស់»។


ឯកឧត្ដម ហ៊ុន ម៉ានី ក្នុងនាមជាពលរដ្ឋកម្ពុជាម្នាក់ សូមថ្លែងអំណរគុណ ប្រកបដោយក្តីមោទនៈបំផុត ដល់រាជរដ្ឋាភិបាល ដែលមាន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក។

គួរជម្រាបថា កាលពីល្ងាចថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២៣ ម្សិលមិញនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំងមានការផ្ដល់កិត្តិយសអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ពី សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាផងដែរ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ«រមណីយដ្ឋានប្រាសាទកោះកេរ» ដាក់ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដែលធ្វើឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិក។

ជាមួយគ្នានោះ ពិធីនេះរៀបចំធ្វើឡើងដោយមានការចូលរួមពីស្ថាប័នជាតិ និងអន្តរជាតិ មន្ត្រីរាជរដ្ឋាភិបាលកម្ពុជាគ្រប់លំដាប់ថ្នាក់ មន្ត្រីអង្គទូតនានាប្រចាំនៅកម្ពុជា និងប្រជាពលរដ្ឋជាច្រើនកុះករផងដែរ៕
អត្ថបទ ៖ ពិសី




-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ