ព័ត៌មានជាតិ
ក្រោយចិនប្រកាសនាំចូលដូងក្រអូប ឧកញ៉ា ម៉ុង ឫទ្ធី ថា ព័ត៌មាននេះ លោកទន្ទឹងរង់ចាំជាយូរមកហើយ
បន្ទាប់ពីចិត្តចិនបានប្រកាសពីការនាំចូលផ្លែដូងស្រស់ទៅកាន់ទីផ្សារប្រទេសចិន ឧកញ៉ា ម៉ុង ឫទ្ធី ដែលជាអគ្គនាយកក្រុមហ៊ុន ម៉ុងឫទ្ធីគ្រុប ដែលជាក្រុមហ៊ុនកសិ-ឧស្សាហកម្មនៅកម្ពុជា បានបង្ហាញថា ព័ត៌មាននៃការអនុញ្ញតនាំចេញដូងក្រអូបទៅកាន់ទីផ្សារក្រៅប្រទេសនេះ លោកបានទន្ទឹងរង់ចាំមកជាយូរណាស់មកហើយ ព្រោះលោកបានរួមចំណែកដាំដូងក្រអូបរហូតដល់ ១៥៥ហិតា ដោយមិនមានប្រើប្រាស់ជីគីមី។

តាមរយៈហ្វេសប៊ុកផ្លូវការ ឧកញ៉ា ម៉ុង ឫទ្ធី បានលើកឡើងថា «នៅព្រឹកថ្ងៃពុធទី២០ ខែកញ្ញា ឆ្នាំ២០២៣ នេះ ពេលកំពុងតែបើកមើលហ្វេសប៊ុកស្រាប់បានឃើញ ព័ត៌មានគួរឲ្យភ្ញាក់ផ្អើលមួយដែលរូបខ្ញុំបានទន្ទឹងរង់ចាំជាយូរណាស់មកហើយនោះគឺ ប្រទេសចិនបានអនុញ្ញាតអោយព្រះរាជាណាចក្រយើងនាំចូលផ្លែដូងស្រស់ ដែលសមស្របនឹងលក្ខខណ្ឌពាក់ព័ន្ធ ទៅកាន់ទីផ្សាររបស់ខ្លួនចាប់ពីពេលនេះតទៅ»។
លោកបានបន្តថា បើទោះបីជាពិភពលោកកំពុងប្រឈមមុខ និងវិបត្តិកូវិត១៩ ក៏ដោយក្តី ប៉ុន្តែសម្រាប់រយៈពេល ៣ឆ្នាំកន្លងមក លោកក៏បានរួមចំណែកនៅក្នុងការដាំដំណាំដូងក្រអូបតាមធម្មជាតិ ដើម្បីអាចរួមចំណែកក្នុងការលើកកម្ពស់ទីផ្សារកម្ពុជា។

លោកបានគូសបញ្ជាក់ថា «ដំណាំដូងក្រអូបដែលខ្ញុំបានដាំក្នុងរយៈពេល ៣ឆ្នាំកន្លងមកនេះ មានផ្ទៃដីដាំដុះសរុប ១៥៥ ហិតា ហើយស្មើនិងចំនួន ៤៣.៤០០ដើម ហើយការដាំដុះដូងនេះ ខ្ញុំមិនប្រើប្រាស់ជីគីមីនោះទេ គឺដើម្បីចូលរួមចំណែកបម្រើទីផ្សារក្នុងប្រទេស និងអាចបានចូលរួមចំណែកនាំចេញមួយផ្នែកតូចផងដែរ»។



គួរជម្រាបថា នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយអគ្គរដ្ឋបាលគយចិន បានចុះហត្ថលេខាលើពិធីសារស្ដីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែដូងស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន កាលពីថ្ងៃទី១៥ កញ្ញា កន្លងទៅ។ ជាក់ស្ដែង គិតត្រឹមឆ្នាំ២០២២ នៅប្រទេសកម្ពុជាសព្វថ្ងៃ មានផ្ទៃដីដាំដុះដំណាំដូងចំនួន ១ម៉ឺន ៧ពាន់ហិកតា ក្នុងនោះ ផ្ទៃដីប្រមូលផលមានចំនួន ១ម៉ឺន ៤ពាន់ ហិកតា។ ចំណែកទិន្នផលសរុបនៅក្នុងឆ្នាំ២០២២ នៅទូទាំងប្រទេស មានចំនួនសរុប ២៤ម៉ឺន ៨ពាន់តោន៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ