Connect with us

ព័ត៌មានជាតិ

ណែនាំ​ឲ្យ​បំពាក់ GPS តាមឡាន​ដឹក​​សំរាម​ ងាយស្រួល​តាមដាន​​ បង្កើន​ប្រសិទ្ធភាពប្រមូលសំរាម

បានផុស

នៅ

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុបានណែនាំឱ្យអាជ្ញាធរក្រុង​និងក្រុមហ៊ុនប្រមូលសំរាម ត្រូវបង្កើតគ្រុបនិងបំពាក់ GPS នៅតាមឡានដឹកសំរាមដើម្បីពង្រឹងប្រសិទ្ធភាពការប្រមូលសំរាមឱ្យកាន់តែប្រសើរ និងទាន់ពេលវេលា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងកិច្ចប្រជុំពង្រឹងវិធានការបញ្ចេញសម្រាមនៅក្នុងក្រុងព្រះសីហនុឱ្យបានទៀងទាត់ និងទាន់ពេលវេលាកាលពីដើមសប្តាហ៍នេះ លោកអភិបាលខេត្តមានប្រសាសន៍ថា ការបង្កើតគ្រុបនិងបំពាក់ GPS សម្រាប់ឡានដឹកសំរាមនឹងធ្វើឱ្យ​មានភាពងាយស្រួលត្រួតពិនិត្យតាមដានដោះស្រាយបានទាន់ពេលវេលា ចៀសវាងការឆ្លើយដាក់គ្នា ធ្វើឱ្យមានការកកស្ទះសំរាម​នៅតាមទីតាំងណាមួយក្នុងក្រុង និងត្រូវថតគំនរសំរាមបង្ហោះចូលក្នុងគ្រុបការងារ និងចូលរួមកែទម្លាប់ការ​បោះចោលសំរាមបែបអនាធិបតេយ្យមកជាសណ្តាប់ធ្នាប់ ហើយក្រុមហ៊ុនត្រូវតំឡើងផែនទីខ្សែផ្លូវនៅក្នុងក្រុង តាមដានគ្រប់គ្រងបញ្ហាសំរាមនៅក្នុងទីក្រុងផងដែរ។

លោកអភិបាលខេត្តបានធ្វើការណែនាំជំរុញការបញ្ចេញ និងប្រមូលសំរាមឱ្យបានទាន់ពេលវេលាឱ្យបានស្អាតនៅក្នុងទីក្រុងព្រះសីហនុ ដោយកំណត់ម៉ោងពេលបញ្ចេញសំរាម និងការប្រមូលសំរាម ដើម្បីធានាថាសំរាមមិននៅ​ពាសវាលពាសកាល គ្មានសណ្តាប់ធ្នាប់ដោយសារខ្វះស្មារតីឯកភាព។

ជាមួយគ្នានេះ លោកអភិបាលខេត្ត បានធ្វើការណែនាំដល់អាជ្ញាធរក្រុង និងក្រុមហ៊ុន KSWM ត្រូវរៀបចំផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋ ស្តីពីការបញ្ចេញសំរាមចាប់ពីម៉ោង៨ ដល់ ១០យប់ ក្រុមហ៊ុនប្រមូលសំរាមត្រូវមានភារកិច្ចក្នុងការប្រមូលដឹកជញ្ជូនសំរាមចេញពីក្រុង ដោយធានាការទទួលខុសត្រូវ។

ចំណែកមន្ទីរបរិស្ថាន អាជ្ញាធរក្រុង សង្កាត់ ភូមិត្រូវចូលរួមសហការគ្នាឱ្យបានល្អ ក្នុងការពិនិត្យការបញ្ចេញ​និងប្រមូលសំរាម​តាមកាលវិភាគជាក់ស្តែងនៅក្នុងភូមិសាស្ត្រសង្កាត់ទាំង៤។ ទន្ទឹមនោះក៏មានទីលានផ្ទេរសំរាមបណ្តោះអាសន្ន សម្រាប់ធ្វើការដឹកជញ្ជូនចេញទៅទីលាន ត្រូវអនុវត្តវិធានការអនុក្រឹត្យលេខ១១៣ ស្តីពីការផាកពិន័យអន្តរកាលទៅតាមច្បាប់ក្រសួងបរិស្ថាន គ្រប់គ្រងប្រព័ន្ធទិន្នន័យ នៃការប្រមូលសំរាមមានលក្ខណៈវិទ្យាសាស្ត្រក្នុងក្រុងព្រះសីហនុ។

ក្រៅពីក្រុមហ៊ុនប្រមូលសំរាម KSWM ក៏មានក្រុមហ៊ុនប្រមូលកាកសំណល់សំណង់ ២ ទៀត ដែលកំពុងប្រតិបត្តិការក្នុងក្រុងព្រះសីហនុ ដោយការទទួលខុសត្រូវ ត្រូវបើកយុទ្ធនាការអប់រំផ្សព្វផ្សាយ ចុះបិទស្ទីកឃ័រនៅតាមខ្នងផ្ទះប្រជាពលរដ្ឋ ស្តីពីការបញ្ចេញ និងប្រមូលសំរាម ទាក់ទងសំរាមនៅតាមផ្លូវតូច ប្រជាពលរដ្ឋអាចបញ្ចេញសំរាមដោយខ្លួនឯងនៅម៉ោង ៨ដល់ ១០យប់ ឱ្យមានតម្លាភាព ត្រូវឯកភាពគ្នាតាមកម្មវិធីនៃការបញ្ចេញសំរាម និងការប្រមួលសំរាម ដើម្បីសោភ័ណភាពក្រុងព្រះសីហនុស្អាត បៃតង ហើយអ្នកដែលមិនបានចូលរួមនៅតែបំពាននឹងត្រូវធ្វើការផាកពិន័យតាមអនុក្រឹត្យលេខ១១៣៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម