ព័ត៌មានជាតិ
ឆ្នាំនេះ បេក្ខជនគថ្លង់ និងពិការភ្នែក ជិត ៥០ នាក់ ចូលរួមប្រឡងឌីប្លូម
ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំប្រឡងមធ្យមសិក្សាបឋមភូមិ ឬ ឌីប្លូម នៅថ្ងៃទី ០២ ខែតុលា ខាងមុខនេះហើយ ដោយមានបេក្ខជនដាក់ពាក្យចូលរួមប្រឡងប្រមាណជិត ១៨ ម៉ឺននាក់ ក្នុងនោះមានបេក្ខជនគថ្លង់ និងពិការភ្នែកជិត ៥០ នាក់ ផងដែរ។

លោក កាន់ ពុទ្ធី អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងនៅព្រឹកថ្ងៃទី ២១ កញ្ញានេះថា ក្នុងចំណោមបេក្ខជនចូលរួមប្រឡងឌីប្លូមសរុបចំនួន ១៧៨១៣៤ នាក់ ស្រី ៩៤៨០៥ នាក់ ក្នុងនោះមានបេក្ខជនស្វៃរិនមានចំនួន ១០ នាក់ ស្រី ៦ នាក់ បេក្ខជនបំពេញវិជ្ជាមានចំនួន ៧២៨ នាក់ ស្រី ១៧៥ នាក់ បេក្ខជនគថ្លង់ចំនួន ២៧ នាក់ ស្រី ៨ នាក់ និងបេក្ខជនពិការភ្នែកចំនួន ២២ នាក់ ស្រី ១០ នាក់ ដោយមានមណ្ឌលប្រឡងចំនួន ១៧៤៣ មណ្ឌល ចែកជា ៨០៩០ បន្ទប់។

ក្នុងចំណោមបេក្ខជនគថ្លង់ និងពិការភ្នែកជិត ៥០ នាក់ ក្នុងនោះមកពីខេត្តបាត់ដំបងមានបេក្ខជនគថ្លង់ចំនួន ៣ នាក់ ស្រី ១ នាក់ និងពិការភ្នែក ៣ នាក់ ស្រី ១ នាក់ ខេត្តកំពង់ចាមគថ្លង់ ៥ នាក់ ស្រី ១ នាក់ និងពិការភ្នែក ២ នាក់ ស្រី ១ នាក់ ភ្នំពេញគថ្លង់ ១៥ នាក់ ស្រី ៦ នាក់ និងពិការភ្នែក ១៥ នាក់ ស្រី ៦ នាក់ និងខេត្តសៀមរាបមានបេក្ខជនគថ្លង់ ៤ នាក់ និងបេក្ខនារីពិការភ្នែក ២ នាក់។

ចំនួនបេក្ខជនគថ្លង់ និងពិការភ្នែកចូលរួមប្រឡងឌីប្លូមឆ្នាំនេះ បើធៀបទៅនឹងឆ្នាំមុនឃើញថា មានចំនួនប្រហាក់ប្រហែលគ្នា ដោយឆ្នាំមុនមានបេក្ខជនគថ្លង់ចំនួន ២៩ នាក់ ស្រី ០៩ នាក់ និងបេក្ខជនពិការភ្នែកចំនួន ១៩ នាក់ ស្រី ០៥ នាក់។

ចំណែកបេក្ខជនដាក់ពាក្យប្រឡងឆ្នាំនេះ បើធៀបទៅនឹងការប្រឡងឆ្នាំមុនឃើញថា មានការកើនឡើង ក្នុងនោះឆ្នាំ ២០២២ មានបេក្ខជនដាក់ពាក្យប្រឡងចំនួន ១៧៤ ៧២៦ នាក់ ស្រី ៩៥ ១២៧ នាក់ បេក្ខជនស្វៃរិន ១៣៦ នាក់ ស្រី ៤៥ នាក់ បេក្ខជនបំពេញវិជ្ជា ១ ០៧៦ នាក់ ស្រី ១៩២ នាក់ ដោយមានមណ្ឌលប្រឡងសរុប ១ ៧២៣ ចែកចេញជា ៧ ៨១៦ បន្ទប់។
លោកបានបន្តទៀតថា ក្នុងចំណោមបេក្ខជនចំនួន ១៧៤ ៧២៦ នាក់ បេក្ខជនមកប្រឡងមានចំនួន ១៦២១៦៦ នាក់ ក្នុងនោះបេក្ខជនប្រឡងជាប់មានចំនួន ១៥៣៦៤៩ នាក់ ស្មើនឹង ៩៤.៧៥៥។
លោក កាន់ ពុទ្ធី បានបន្ថែមថា សម្រាប់ការប្រឡងឌីប្លូមឆ្នាំនេះ ក៏មិនខុសពីការប្រឡងមុនៗដែរ ដោយក្រសួងអប់រំ នៅតែបន្តប្រគល់សិទ្ធិអំណាច និងការទទួលខុសត្រូវទាំងស្រុងជូនគ្រឹះស្ថានមធ្យមសិក្សាសាធារណៈ និងឯកជននីមួយៗ ដែលមានអនុវិទ្យាល័យ និងវិទ្យាល័យ ក្នុងការរៀបចំដំណើរការប្រឡងដោយខ្លួនឯង ពោលចាប់តាំងពីការរៀបចំប្រធានវិញ្ញាសា ដំណើរការសំណេរ កំណែ ស្រង់បូកពិន្ទុ និងការប្រកាសលទ្ធផលប្រឡងជាដើម។
គួរបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិនៅឆ្នាំនេះ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី ០២ ខែតុលា និងប្រកាសលទ្ធផលប្រឡងនៅថ្ងៃទី ០៩ ខែតុលា ឆ្នាំ ២០២៣៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២៣ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ