ព័ត៌មានជាតិ
លោក កែប ជុតិមា៖ សមរាត្រីនៅប្រាសាទអង្គរ មិនមែនជារឿងចៃដន្យទេ តែជាស្នាដៃដ៏អស្ចារ្យស្ថាបត្យករខ្មែរនាសម័យអង្គរ
លោក កែប ជុតិមា តំណាងរាស្រ្តមណ្ឌលភ្នំពេញបានលើកឡើងថា ព្រឹត្តិការណ៍សមរាត្រីនៅប្រាសាទអង្គរវត្ត គឺមិនមែនជារឿងចៃដន្យទេ ប៉ុន្តែជាការគន់គូរដ៏ហ្មត់ចត់បំផុតនៃកំពូលស្ថាបត្យករខ្មែរនាសម័យអង្គរ។

នៅបណ្ដាញសង្គមហ្វេសប៉ុកផ្លូវការនាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣នេះ លោក កែប ជុតិមា បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍សមរាត្រីនៅប្រាសាទអង្គរ-Equinox Angkor ២១ កញ្ញា ២០២៣ គឺជាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ ហើយនេះក៏មិនមែនជារឿងចៃដន្យទេ ប៉ុន្តែជាការគន់គូរដ៏ហ្មត់ចត់បំផុតនៃកំពូលស្ថាបត្យករខ្មែរសម័យអង្គរ ដោយផ្សារភ្ជាប់ជាមួយនឹងធម្មជាតិរវាងផែនដីនិងព្រះអាទិត្យបានយ៉ាងច្បាស់លាស់។
យ៉ាងណាមិញ ព្រឹត្តិការណ៍សមរាត្រីគឺជាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ ដែលថ្ងៃរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្ត ដែលកើតមានឡើង ២ ដង គឺនៅថ្ងៃទី២១ ខែមីនាម្ដង ហើយនៅថ្ងៃទី២១ ខែកញ្ញា នេះម្តងទៀត។


ថ្ងៃរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្តគឺជាស្នាដៃដ៏អស្ចារ្យរបស់ស្ថាបត្យកម្មនាសម័យអង្គរ ក្នុងការរៀបចំដីធ្លីការគន់គូរតាមគណិតវិទ្យា ការគិតគូរពីដំណើរតារាសាស្រ្ត ព្រមទាំងរួមផ្សំជាមួយជំនឿផងដែរ ឬអាចនិយាយបានថា ព្រឹត្តិការណ៍ពិសេសថ្ងៃរះចំកណ្ដាលនៃកំពូលប្រាសាទអង្គរវត្ត ជាអច្ឆរិយកើតមានតែនៅលើប្រាសាទអង្គរវត្តនៃប្រទេសកម្ពុជាតែប៉ុណ្ណោះ ចំណែកឯសំណង់បុរាណជាច្រើន នៅលើប្រទេសដទៃទៀតក្នុងពិភពលោក គឺមិនអាចរៀបចំដូច្នេះបានទេ។

មិនតែប៉ុណ្ណោះ នៅពេលដែលព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះឈានចូលមកដល់ ទេសចរជាតិនិងអន្តរជាតិជាច្រើន ទៅទស្សនាដើម្បីផ្តិតយករូបភាពដ៏កម្រមួយនេះ ហើយព្រះសង្ឃក៏និមន្តដើម្បីធ្វើពិធីប្រោះព្រំដើម្បីសុំសេចក្តីសុខ ដល់ប្រជាជនកម្ពុជា និងប្រទេសជាតផងដែរ៕

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ