ព័ត៌មានជាតិ
លោក លាង ឡេង គ្រោងនាំចេញទឹកត្រីទៅទីផ្សារអឺរ៉ុប និងផលិតគ្របដណ្តប់ក្នុងស្រុកឱ្យបាន ៦៥ភាគរយ
សហគ្រាសផលិតទឹកត្រី លាង ឡេង គ្រោងផលិតគ្របដណ្ដប់ទីផ្សារក្នុងស្រុកឱ្យបាន ៦៥% នៅឆ្នាំ ២០៣៥ ដោយ ផ្គត់ផ្គង់ផលិតផលទឹកត្រីមានសុវត្ថិភាព សម្រាប់ប្រជាពលរដ្ឋខ្មែរ។ លើសពីនេះទៀត សហគ្រាសបង្កើតដោយ កូនខ្មែរនេះ មានមហិច្ឆតាគ្រោងនាំចេញទៅទីផ្សារអឺរ៉ុប ផងដែរ។

ក្រោយមានការសហការគាំទ្រពីគម្រោង CAPFISH-Capture សហគ្រាសផលិតទឹកត្រីលាង ឡេង អាចពង្រីកទៅ កាន់ ១៦ ខេត្ត នៅទូទាំងប្រទេស និងបង្កើតប្រព័ន្ធមួយដែលអាចឆ្លើយតបទៅនឹងតម្រូវការរបស់ទីផ្សារសហភាពអឺរ៉ុប និងទីផ្សារក្រៅស្រុក ផងដែរ។ នេះជាការគូសបញ្ជាក់របស់លោក លាង ឡេង។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន ក្នុងដំណើរទស្សនកិច្ច ដឹកនាំដោយក្រសួងកសិកម្ម លោក លាង ឡេង ម្ចាស់សហគ្រាស ទឹកត្រី លាង ឡេង បានឱ្យដឹងថា ផលិតផលសំខាន់ៗរបស់សហគ្រាស រួមមានទឹកត្រី ទឹកស៊ីអ៊ីវ ទឹកម្ទេស ប្រេងខ្យង ទឹកសៀង និងទឹកខ្មេះ ដោយផលិតផលទឹកត្រីរបស់សហគ្រាសស្មើ ៣០% នៃផលិតផលសរុប។
លោក លាង ឡេង បានលើកឡើងដូច្នេះថា «លក្ខណៈពិសេសរបស់ទឹកត្រី លាង ឡេង គឺប្រើត្រីទឹកសាបស្រស់ៗ (ត្រីរៀល) ពេញ១ឆ្នាំ ដោយបច្ចេកទេសផ្អាប់ និងស្លទឹកត្រី ពិសេសដែលពុំបង្កប្រតិកម្មឬអាលាកហ្ស៊ី ដល់អ្នកប្រើ ប្រាស់ឡើយ»។
សហគ្រាសរំពឹងថា ការលក់ផលិតផលទឹកត្រីមានបញ្ជាក់គុណភាពកើនឡើងដល់ ២ ៨២០០ កេស ក្នុងមួយខែ។ តាមរយៈគម្រោង CAPFISH-Capture បានជួយឱ្យក្រុមហ៊ុនធានានិរន្តភាពកិច្ចប្រតិបត្តិការ និងបង្កើនភាពប្រកួត ប្រជែង បង្កើតការងារ និងអត្ថប្រយោជន៍បន្ថែមដល់តួអង្គពាក់ព័ន្ធក្នុងខ្សែសង្វាក់ផលិតកម្ម។

ម្ចាស់សហគ្រាស បានគូសបញ្ជាក់ថា ក្រុមការងារផ្នែកផលិតកម្មរបស់សហគ្រាស ទទួលការបណ្ដុះបណ្តាលផ្នែកវិជ្ជាជីវៈ ស្តីពីស្តង់ដារសុវត្ថិភាពម្ហូបអាហារ ហើយសហគ្រាសមានអ្នកចែកចាយផ្តាច់មុខចំនួន ៣ អ្នកចែកចាយរាយចំនួន ៧០០ កន្លែង និងដេប៉ូចែកចាយបន្តនៅទូទាំងប្រទេសចំនួន ២០។ ជាងនេះទៅទៀត ទឹកត្រីលក់ជាមធ្យមគឺ ២ម៉ឺនប្រអប់ក្នុង មួយខែ ឬប្រហែល ៦០០តោន។ លើសពីនេះទៀត សហគ្រាសបានផ្តល់ការងារដល់ពលរដ្ឋខ្មែរជាច្រើន និងលើកស្ទួយ ដល់វិស័យវារីវប្បកម្មកម្ពុជាផងដែរ។
សហគ្រាសទឹកត្រី លាង ឡេង ត្រូវបានទទួលស្គាល់ថា ជាក្រុមហ៊ុនក្នុងស្រុកឈានមុខមួយ នៅកម្ពុជា លើការផ្គត់ផ្គង់ ទឹកត្រី ទឹកស៊ីអីវ ទទួលបាន ISO900 នៅក្នុងឆ្នាំ ២០១៥ ISO22000 ក្នុងឆ្នាំ២០១៨ និងវិញ្ញាបនប័ត្រ HACCP សហគ្រាសផលិត និងចែកចាយផលិតផលទឹកត្រីមានការទទួលស្គាល់គុណភាព ស្របតាមស្ដង់ដារជាតិ និងអន្តរជាតិ ស្ដីពីសុវត្ថិភាពម្ហូបអាហារ៕
អត្ថបទ៖ ផល ធារិត


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៩ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ