Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ចថៃចាប់គ្រាប់រំសេវជាច្រើនដែលកំពុងដាក់ផ្ញើតាមក្រុមហ៊ុនឯកជនមួយ

បានផុស

នៅ

គ្រាប់រំសេវជាច្រើនត្រូវបានគេវេចខ្ចប់យ៉ាងស្អាតយកទៅដាក់ផ្ញើនៅក្រុមហ៊ុនឯកជនមួយដើម្បីបញ្ជូនឲ្យដល់ដៃម្ចាស់ទំនិញដែលបានកាមង់ដោយមិននឹកស្មានថា នៅក្នុងកេសក្រដាសទាំងនោះសុទ្ធសឹងជាសំបកកាទុស្ស និងបង់កាំភ្លើងជាច្រើនដែលគេពុំដឹងថាតើអ្នកដែលបានកាមង់នោះយកទៅធ្វើអ្វីនោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីល្ងាចថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២៣ នេះសមត្ថកិច្ចបានរកឃើញមានការវេចខ្ចប់សំបកគ្រាប់កាទុស្ស រាប់រយគ្រាប់ និងបង់កាំភ្លើងជាច្រើនដែលគេបិទជិតហើយបានយកទៅផ្ញើនៅក្នុងក្រុមហ៊ុនឯកជនមួយក្នុងខេត្តកានចានៈបុរី ប្រទេសថៃដោយនៅលើកែសក្រដាសនោះមានការសរសេរបញ្ជាក់អាសយដ្ឋានរបស់អ្នកទទួលផងដែរដែលមានឈ្មោះអ្នកស្រី ផន ទិព្វ អាយុ ៣៥ ឆ្នាំ រស់នៅក្នុងឃុំណងបូ ស្រុកសាំងខ្លាក់បុរី ខេត្តកានចាន:បុរី។

ក្រោយពីបានត្រួតពិនិត្យរួចមកនៅវេលាម៉ោង ៧ យប់ សមត្ថកិច្ចថៃបានឲ្យភ្នាក់ងារដឹកជញ្ជូនទំនិញរបស់ក្រុមហ៊ុនឯកជននោះដឹកយកទៅប្រគល់ដល់ផ្ទះម្ចាស់ទំនិញដោយឡែកសមត្ថកិច្ចក៏បានធ្វើដំណើរតាមពីក្រោយភ្នាក់ងារនោះរហូតជិតដល់ផ្ទះដែលត្រូវប្រគល់ទំនិញ។

ក្រោយពីម្ចាស់ទំនិញចេញមកទទួលយកកែសក្រដាសចូលទៅក្នុងផ្ទះតម្រួតថៃក៏បានបង្ហាញខ្លួនហើយក៏បានឃាត់ស្ត្រីរូបនោះតែម្ដងដើម្បីនាំមកកាន់អធិការដ្ឋានស្រុក។

នៅពេលបើកកែសត្រួតពិនិត្យសមត្ថកិច្ចរកឃើញសំបកកាទុស្សគ្រាប់កាំភ្លើងខ្នាត 5.56 មីលី្លម៉ែត្រ ដែលគេបាញ់រួចហើយ ចំនួន ៩២០ គ្រាប់ បង់កាំភ្លើង M.16 ប្រភេទ ២០ គ្រាប់ ចំនួន ២០ បង់ និងបង់កាំភ្លើង M 16 ប្រភេទ ៣០ គ្រាប់ចំនួន ៤ បង់ ដោយសមត្ថកិច្ចបានចោទប្រកាន់ចំនួនពីរបទល្មើស ទី ១ រក្សាទុកគ្រាប់រំសេវក្នុងផ្ទះដោយគ្មានការអនុញ្ញាត និងទី ២ ស្ត្រីរូបនេះជាជនជាតិម៉នដែលរស់នៅលើទឹកដីនៃប្រទេសភូមា ហើយបានលួចឆ្លងដែនចូលមកក្នុងទឹកដីថៃ ដោយខុសច្បាប់ និងលាក់ខ្លួនអស់រយៈពេលជាង ១៣ ឆ្នាំហើយ។

បើតាមការស្រាវជ្រាវសំបកកាទុស្សទាំងនេះអាចគេយកមកកែច្នៃដើម្បីផលិតជាគ្រាប់កាំភ្លើងឡើងវិញហើយលក់បន្ត នេះគឺជាករណីជួញដូរអាវុធខុសច្បាប់។

បច្ចុប្បន្ននេះសមត្ថកិច្ចបានកសាងសំណុំរឿងដើម្បីបញ្ជូនស្ត្រីដែលជាជនសង្ស័យ និងវត្ថុតាងទៅកាន់តុលាការហើយ៕

អត្ថបទ: សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ១ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ២ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ២ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

ព័ត៌មានជាតិ៣ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម