Connect with us

ព័ត៌មានជាតិ

សាលារៀន​ជាង​៦០ នៅតាម​បណ្ដា​ខេត្ត​ មិន​ទាន់​បាន​បើក​ដំណើរការ​ឡើងវិញ​ទេ​

បានផុស

នៅ

លោក បណ្ឌិត សភាចា​រ្យ ហង់​ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​និង​កីឡា​ បាន​មានប្រសាសន៍ថា ​រហូតមក​ដល់ពេលនេះ​ នៅសល់​សាលារៀន​ប្រមាណ​ជាង​៦០​សាលា​ទៀត​នៅ​តាម​បណ្តា​ខេត្ត​ចំនួន​៦​ នៅ​មិនទាន់​អាច​បើក​ដំណើរការ​ឡើងវិញ​បាន​នៅឡើយ​ទេ ​ដោយសារ​ជាប់​ជា​មណ្ឌល​ច​ត្តា​ឡី​ស័ក​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ថ្លែងប្រាប់​អ្នក​សារ​ព័ត៌មាន​ក្រោយ​ចូលរួម​ពិធី​ប្រកាស​សាលាបឋមសិក្សា​ចតុមុខ​ជា​សាលា​គំរូ​ ក្នុង​ការ​អនុវត្ត​សកម្មភាព​សុខភាព​សិក្សា​គ្រប់​ជ្រុងជ្រោយ​នៅ​ព្រឹក​ថ្ងៃទី​០៣​កុម្ភៈ​នេះ ​លោក​បណ្ឌិតសភា​ចា​រ្យ​ ហង់​ ជួន ណា​រ៉ុ​ន​បាន​បន្ត​ថា​«​ចាប់តាំងពី​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី​មក​រហូត​មក​ដល់​ពេល​នេះ​ មាន​សាលារៀន​ជាង​៦០​សាលា​ពិសេស​នៅ​ខេត្ត​ជាប់​ព្រំដែន​រួមមាន​ខេត្ត​បន្ទាយមានជ័យ បាត់ដំបង​និង​ឧ​ត្ត​រ​មានជ័យ ​នៅ​មិនទាន់​អាច​បើក​ឲ្យ​សិស្ស​ចូលរៀន​ឡើងវិញ​បាន​នៅឡើយ​ទេ​ ដោយសារ​ក្រសួង​យក​សាលា​ទាំងនោះ​ធ្វើជា​មណ្ឌល​ច​ត្តា​ឡី​ស័ក ​សម្រាប់​ដាក់​ពលករ​ខ្មែរ​មកពី​ថៃ​»​។ យ៉ាងណាក៏ដោយ លោក​រដ្ឋមន្ត្រី​បាន​បន្តទៀតថា​ ក្រសួង​បាន​ដោះស្រាយ​ដោយ​អនុញ្ញាត​ឲ្យ​សិស្ស​ ដែល​សាលា​ជាប់​ធ្វើ​ច​ត្តា​ឡី​ស័ក ​ត្រូវ​ផ្ញើ​នៅតាម​សាលា​នានា​ ដែល​មាន​ទីតាំង​នៅ​ក្បែរៗ​និង​រៀន​តាម​អន​ឡាញ​ខ្លះ​។

​លោក​រដ្ឋមន្ត្រី​ទទួល​ស្គាល់​ថា​ ការសិក្សា​របស់​សិស្ស​ដែល​សាលា​ជាប់​ជា​មណ្ឌល​ច​ត្តា​ឡី​ស័ក​មានការ​ប៉ះពាល់​ខ្លះៗ​ដែរ​ហើយ​ ពោលគឺ​ពួកគេ​សិក្សា​បាន​ប្រមាណ​៧០​ទៅ​៨០​ភាគរយ​ប៉ុណ្ណោះ​បើ​ធៀប​នឹង​សិស្ស​ផ្សេងទៀត ​ដែល​បាន​រៀន​ពេញលេញ​ប៉ុន្តែ​យើង​ធានា​បាន​នូវ​សុវត្ថិភាព​ប្រសើរ​ជាង​យើង​បើក​សាលារៀន​ពេញ​តែ​ប្រឈម​នឹង​ហានិភ័យ​នៃ​ការឆ្លង​ជំងឺ​កូ​វីដ​១៩​។ គួរ​បញ្ជាក់ថា​ ក្រសួង​អប់រំ​យុវជន​និង​កីឡា ​បាន​បើក​បវេសនកាល​ឆ្នាំ​សិក្សា​២០២០ ២០២១​នៅ​ថ្ងៃទី​១១​ ខែមករា​ ឆ្នាំ​២០២១​កន្លងទៅ​៕​

អត្ថបទ៖ សំអឿន

សូមចុចអាន៖ ​ដាក់​គោលដៅ​ឲ្យ​សាលា ២៥ ខេត្តក្រុង យ៉ាងហោច​បង្កើត​សាលាគំរូសុខភាព​ឲ្យ​បាន​មួយ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១១ ម៉ោង មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ជីវិតកម្សាន្ដ១៦ ម៉ោង មុន

តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ

ចរាចរណ៍១៦ ម៉ោង មុន

បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង

សហគ្រាសចិន
សន្តិសុខសង្គម២៣ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ក្រសួងធនធានទឹក
ព័ត៌មានជាតិ២១ ម៉ោង មុន

ក្រសួងធនធានទឹក ប្រកាសឲ្យអាជ្ញាធរដែនដី និងពលរដ្ឋប្រយ័ត្នពីភ្លៀងកក់ខែ

Sokha Hotels

ព័ត៌មានពេញនិយម