ព័ត៌មានជាតិ
រាជរដ្ឋាភិបាល សម្ដេច ហ៊ុន ម៉ាណែត នឹងគាំពារការពង្រឹងសមត្ថភាពផលិតភាព និងភាពធន់នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ
ឆ្លងកាត់កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីលើកទី២ កាលថ្ងៃទី២០ខែកញ្ញា ឆ្នាំ២០២៣ រាជរដ្ឋាភិបាលរបស់ សម្ដេច ហ៊ុន ម៉ាណែត មានគោលបំណងលើកកម្ពស់ការគាំពារនិងការពង្រឹងសមត្ថភាព ផលិតភាព និងភាពធន់នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ព្រមទាំងជំរុញនិងពន្លឿនការចូលរួមទៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ ដើម្បីធានាឱ្យបាននូវភាពធន់ ភាពប៉ាន់ប្រមាណបាន និងភាពរីកចម្រើនទៅមុខនៃការធ្វើ ធុរកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និងការប្រកបអាជីវកម្ម មុខរបរ និងការងារចិញ្ចឹមជីវិតនៅកម្ពុជា។

បើតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ជំងឺកូវីដ-១៩ និងបញ្ហាប្រឈមសកលផ្សេងៗទៀតនាពេលបច្ចុប្បន្ន បាននិងកំពុងដាក់សម្ពាធឥតឈប់ឈរមកលើសុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ពិសេសអ្នកប្រកបមុខរបរនិងធ្វើការងារនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

ដើម្បីដោះស្រាយបញ្ហាប្រឈម និងឆ្លើយតបទៅនឹងបញ្ហាប្រឈមនិងភាពជាក់ស្ដែងទាំងនោះ ព្រមទាំងការយកចិត្តទុកដាក់លើសុខទុក្ខរបស់ប្រជាជន និងគាំទ្រដល់អ្នកប្រកបមុខរបរ និងធ្វើការងារនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ រាជរដ្ឋាភិបាលបានសម្រេចដាក់ចេញនូវយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យរីកធំធាត់និងមានលទ្ធភាពឈានចូលក្នុងប្រព័ន្ធ ហើយក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការកែលម្អជីវភាពរបស់ប្រជាជន និងអាចរួមចំណែកជាអតិបរមាក្នុងការឈានទៅសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាព បរិយាបន្ន ភាពរឹងមាំ និងភាពធន់ទៅនឹងវិបត្តិ។

បន្ថែមពីនេះ ដើម្បីសម្រេចបាននូវគោលបំណង និងធានាបាននូវប្រសិទ្ធភាពនិងភាពសមស្រប យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨នេះ បានកំណត់អាទិភាពជាយុទ្ធសាស្ត្រចំនួន៥ រួមមាន៖ ១/ការកំណត់ ការកែសម្រួល និងការរៀបចំយន្តការបង្កលក្ខណៈងាយស្រួលដើម្បីឈានចូលក្នុងប្រព័ន្ធ។ ២/ការកាត់បន្ថយបន្ទុក លើការបំពេញអនុលោមភាព។ ៣/ការផ្ដល់ការគាំពារ និងការគាំទ្រដល់អ្នកដែលបានឈានចូលក្នុងប្រព័ន្ធ។ ៤/ការលើកកម្ពស់សមត្ថភាព និងការគាំទ្រដល់អ្នកដែលបានឈានចូលក្នុងប្រព័ន្ធ និង៥/ការពង្រឹងនិងពង្រីកការផ្សព្វផ្សាយ និងការលើកកម្ពស់ការយល់ដឹងនិងការចូលរួម។

ជាមួយគ្នានេះ រាជរដ្ឋាភិបាលរបស់ សម្ដេច ហ៊ុន ម៉ាណែត មានជំនឿយ៉ាងមុតមាំថា តាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨នេះ នឹងក្លាយជាប្រទីបមួយយ៉ាងសំខាន់ ដែលនឹងជួយបំភ្លឺនិងត្រួសត្រាយផ្លូវនៅលើគន្លងមួយដែលពោរពេញទៅដោយភាពស្មុគស្មាញក្នុងការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធព្រមទាំងនឹងក្លាយជាកាតាលីករដែលនឹងជួយជំរុញនិងលើក់ទឹកចិត្តឱ្យបង្កើនកិច្ចសហប្រតិបត្តិការរវាងក្រសួង ស្ថាប័ន វិស័យឯកជន អង្គការជាតិ និងអន្តរជាតិ និងសមាគមនានា សំដៅឈានឆ្ពោះទៅរកការសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់យ៉ាងពិតប្រាកដ ស្របតាមគោលការណ៍ “មិនបោះបង់ពលរដ្ឋខ្មែរណាម្នាក់” ទាំងក្នុងន័យអភិវឌ្ឍនិងការចូលរួមក្នុងដំណើរការនៃការអភិវឌ្ឍ។

បើតាមសេចក្ដីប្រកាសព័ត៌មាន នៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបានគូសរំលេចថា សេចក្តីព្រាងយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ ត្រូវបានរៀបចំឡើងជា៨ផ្នែក និងមានឧបសម្ព័ន្ធចំនួន៣ ហើយត្រូវបានសម្រេចឯកភាពដោយអង្គប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី៕
ដោយ៖ ង៉ិល ណារ៉ាត់


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ