ព័ត៌មានជាតិ
ផ្លូវស្រុតបាក់ប្របមាត់ប្រឡាយ ត្រូវបានជួសជុលឡើងវិញ
ផ្លូវប្របមាត់ប្រឡាយមួយខ្សែដែលបាក់ស្រុតអស់មួយផ្នែកធំ ដោយសារតែកម្លាំងទឹកហូរធ្លាក់មកពីផ្នែកខាងស្ទឹងស្រុកបវេល ពេលនេះត្រូវបានមន្ត្រីនៃមន្ទីរជំនាញជួសជុលឡើងវិញ។
ពលរដ្ឋឈ្មោះ រឿម ប៊ុនធឿត រស់នៅក្បែរចំណុចកើតហេតុ ដែលស្ថិតនៅចំណុចស្ពានភូមិអូរស្លាប៉ាង ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង បានបង្ហាញក្តីត្រេកអរចំពោះអាជ្ញាធរមូលដ្ឋានព្រមទាំងមន្ត្រីនៃមន្ទីរជំនាញ ដែលបានយកចិត្តទុកដាក់ជួសជុលបានទាន់ពេលវេលា។


កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ ក្រោយពីមានភ្លៀងធ្លាក់ផ្ទួនៗទឹកហូរធ្លាក់ពីស្ទឹងបវេលចូលអូរដូនពៅ ហើយកម្លាំងទឹកហូរមានសន្ទុះខ្លាំងធ្វើឲ្យបាក់ស្រុតផ្លូវប្របមាត់ប្រឡាយ។ ប្រជាពលរដ្ឋក្នុងភូមិមានក្តីបារម្មណ៍ ដោយសារផ្លូវប្របមាត់ប្រឡាយនេះមានភាពចាំបាច់ ហើយបើសិនជាទឹកមិនថមថយទឹកភ្លៀងនៅតែបន្តធ្លាក់ អាចនឹងប៉ះពាល់ដល់ផលដំណាំថែមទៀត។

យ៉ាងណាមិញ ការជួសជុលឡើងវិញភ្លាមៗនេះឆ្លើយតបតាមក្តីបារម្មណ៍ពលរដ្ឋក្នុងភូមិ ដោយបញ្ចៀសបានការខូចខាតកាន់តែមានទំហំធំ ដែលនាំឲ្យមានផលលំបាកប៉ះពាល់ដល់ពលរដ្ឋរាប់រយគ្រួសារ៕
អត្ថបទ៖ សៅ សារិទ្ធ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ