ព័ត៌មានជាតិ
តែ ៣ រោងចក្រនៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប វិនិយោគទឹកប្រាក់ជាង ៤០០ លានដុល្លារ
លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រួមដំណើរដោយអគ្គលេខាធិការ និងប្រតិភូអមដំណើរ នាថ្ងៃព្រហស្បតិ៍ ទី២១ ខែកញ្ញា ឆ្នាំ២០២៣ បានចុះបំពេញទស្សនកិច្ចបណ្តាក្រុមហ៊ុនមួយចំនួនក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ។
ដំណើរទស្សនកិច្ចនេះឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងការតាមដានពិនិត្យមើលវឌ្ឍនភាពនៃការអភិវឌ្ឍថ្មីៗ ការស្វែងយល់អំពីឱកាសព្រមទាំងបទពិសោធន៍ការងាររបស់ក្រុមហ៊ុនមួយចំនួនដែលវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ ក៏ដូចជាដើម្បីបង្កើនការយកចិត្តទុកដាក់ និងពង្រឹងផ្សារភ្ជាប់ទំនាក់ទំនងល្អរវាងរាជរដ្ឋាភិបាលកម្ពុជាជាមួយវិនិយោគិន។
![](https://www.kampucheathmey.com/wp-content/uploads/2023/09/photo1695291562-2-1024x682.jpeg)
![](https://www.kampucheathmey.com/wp-content/uploads/2023/09/photo1695291562-1-1024x682.jpeg)
![](https://www.kampucheathmey.com/wp-content/uploads/2023/09/photo1695291566-1-1024x682.jpeg)
![](https://www.kampucheathmey.com/wp-content/uploads/2023/09/photo1695291571-1024x682.jpeg)
![](https://www.kampucheathmey.com/wp-content/uploads/2023/09/photo1695291595-1-1024x682.jpeg)
ក្នុងដំណើរទស្សនកិច្ច លោកឧបនាយករដ្ឋមន្រ្តីបានពិនិត្យមើលសកម្មភាពផលិតកម្មរបស់រោងចក្រក្រុមហ៊ុនចំនួន ៣ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ ក្នុងនោះរួមមាន៖ (១.) ក្រុមហ៊ុន Marvel Garment Co., Ltd. ដែលវិនិយោគលើការកាត់ដេរសម្លៀកបំពាក់ ក្នុងនោះមានដូចជាម៉ាក ណៃគី (Nike) ប៉ូឡូ(Polo) ពូម៉ា(Puma) និងលូលូឡេម៉ុន (Lululemon) ជាដើម ដោយបានចាប់ដំណើរការវិនិយោគ ក្នុងខែកុម្ភៈ ឆ្នាំ២០១៩ ក្នុងទុនវិនិយោគប្រមាណ ២៥០ លានដុល្លារអាមេរិក លើផ្ទៃដីទំហំ ៤៥ ហិកតា និងបានបង្កើតការងារបានចំនួន ១៣.៣០០ កន្លែង។
គណៈប្រតិភូក៏បានធ្វើទស្សនកិច្ចការដ្ឋានសាងសង់អាគាររោងចក្ររបស់ក្រុមហ៊ុន Sun Fair Garment Co., Ltd. ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Marvel Garment Co., Ltd. កំពុងសាងសង់អាគាររោងចក្រ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗលើទំហំផ្ទៃដីជាង ៤០ ហិកតា និងគ្រោងជ្រើសរើសកម្មករនិយោជិតប្រមាណ ៨.០០០នាក់ ចូលមកបម្រើការងារនៅក្នុងក្រុមហ៊ុននេះ។
លោកឧបនាយករដ្ឋមន្រ្តីក៏បានបន្តទៅទស្សនាក្រុមហ៊ុន Minebea (Cambodia) Co., Ltd. ជាក្រុមហ៊ុនរបស់ជប៉ុនដែលបានវិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញនៅក្នុងកំឡុងខែមករា ឆ្នាំ២០១១ និងបានពង្រីកខ្សែច្រវ៉ាក់ផលិតកម្មជាបន្តបន្ទាប់ ដោយវិនិយោគលើមុខសញ្ញាផលិតម៉ូទ័រខ្នាតតូច ម៉ូទ័រកង្ហារ គ្រឿងបំណែកម៉ាស៊ីន ឧបករណ៍អុបទិចសម្រាប់ទូរស័ព្ទ ប៊ិកអេឡិចត្រូនិក ឧបករណ៍រំញ័រសម្រាប់ហ្គេមកុំព្យូទ័រ គ្រឿងបង្គុំសៀគ្វីអេឡិចត្រូនិក ផ្ទាំងបញ្ចេញពន្លឺ LED ឧបករណ៍វាស់ជាតិស្ករក្នុងឈាម និងប្រព័ន្ធអំពូលភ្លើងសាធារណៈឆ្លាតវៃ។ ក្រុមហ៊ុនបានវិនិយោគក្នុងទំហំទុនវិនិយោគប្រមាណ ៧០ លានដុល្លារអាមេរិក នៅលើផ្ទៃដីទំហំ ២០ហិកតា និងបានបង្កើតការងារបានចំនួនប្រមាណ ៦.៦៥០ កន្លែង។
លោកឧបនាយករដ្ឋមន្រ្តីនិងប្រតិភូក៏បានទៅទស្សនាក្រុមហ៊ុនផលិតភេសជ្ជៈ Cambodia Beverage Company., Ltd. ដែលចាប់ផ្តើមដំណើរការវិនិយោគក្នុងកំឡុងខែតុលា ឆ្នាំ២០១៥ លើផលិតផលិតផលភេសជ្ជៈ Coca-Cola តែ ភេសជ្ជៈប៉ូវកម្លាំង និងភេសជ្ជៈបំពេញជាតិទឹកជាដើម ដែលមានទុនវិនិយោគចំនួន ១០០ លានដុល្លារអាមេរិក លើផ្ទៃដីទំហំ ១២,៥ហិកតា និងបានបង្កើតការងារចំនួន ២៣០កន្លែង។
![](https://www.kampucheathmey.com/wp-content/uploads/2023/09/photo1695291595-2-1024x682.jpeg)
![](https://www.kampucheathmey.com/wp-content/uploads/2023/09/photo1695291595-4-1024x682.jpeg)
![](https://www.kampucheathmey.com/wp-content/uploads/2023/09/photo1695291595-5-1024x682.jpeg)
តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ ទទួលបានគោលការណ៍វិនិយោគពីរាជរដ្ឋាភិបាល តាមរយៈអនុក្រឹត្យលេខ ៣៣ អនក្រ.បក ចុះថ្ងៃទី១៩ ខែមេសា ឆ្នាំ២០០៦ ដែលមានទីតាំងស្ថិតក្នុងសង្កាត់កន្ទោក សង្កាត់ភ្លើងឆេះរទេះ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ អភិវឌ្ឍលើផ្ទៃដីទំហំ ៣៦០ហិកតា។
នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ មានគម្រោងវិនិយោគសរុបចំនួន ១៣៩ គម្រោង ដែលមានមុខសញ្ញាវិនិយោគសំខាន់ៗដូចជា៖ ការផលិតសម្ភារៈបរិក្ខារអេឡិចត្រូនិក គ្រឿងបង្គុំរថយន្ត ខ្សែអគ្គិសនី បន្ទះសូឡា បរិក្ខារពេទ្យ កែច្នៃពេជ្រ បរិក្ខារសាងសង់ គ្រឿងសំអាង ចំណីអាហារនិងភេសជ្ជៈ ចំណីសត្វ ផលិតផលស្បែក សម្លៀកបំពាក់ និងស្បែកជើងជាដើម។
បច្ចុប្បន្ន តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ បានផ្តល់ការងារជូនដល់កម្មករនិយោជិតចំនួនប្រមាណ ៣៨.៥០០កន្លែង៕
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៥ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?