ព័ត៌មានជាតិ
លោក ប៉ែន បូណា ៖ រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បន្តតម្កល់«សន្តិភាព»ជាគុណតម្លៃខ្ពស់បំផុត
លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងគណនីហ្វេសប៊ុកផ្ទាល់ខ្លួនថា ក្នុងសារលិខិតថ្លៃងក្នុងឱកាស«ទិវាសន្តិភាពអន្តរជាតិ» ( ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ ២០២៣) សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភានឹងបន្តតម្កល់«សន្តិភាព»ជាគុណតម្លៃខ្ពស់បំផុត និងប្រកាន់ខ្ជាប់ពាក្យស្លោក«អរគុណសន្តិភាព» របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។

ការបន្តតម្កល់គុណតម្លៃ«សន្តិភាព»ជាអាទិភាពខ្ពស់បំផុតមានន័យស្មើនឹងការផ្តល់តម្លៃខ្ពស់បំផុតដល់សិទ្ធិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋខ្មែរ គឺ«សិទ្ធិរស់រានមានជីវិត»។
បើក្រឡេកថយក្រោយបន្តិចទៅមើលអតីតកាលរបស់កម្ពុជា យើងគ្រប់គ្នានឹងបានយល់ច្បាស់អំពីតម្លៃសន្តិភាព។ ពិតណាស់ថា សម្រាប់ប្រទេសមួយដែលហែកហួរដោយភ្លើងសង្គ្រាម រហូតរអិលធ្លាក់ចូលក្នុងរបបប្រល័យពូជសាសន៍ដែលកាប់សម្លាប់ជីវិតមនុស្សគ្មានត្រាប្រណី និងបំផ្លាញខ្ទេចខ្ទីហេដ្ឋារចនាសម្ព័ន្ធសង្គម សេចក្តីត្រូវការដំបូងបំផុតគឺការរស់រានមានជីវិត។

ដោយគ្មានអ្នកអើពើក្នុងការជួយសង្គ្រោះខ្មែរចេញពីសេចក្តីស្លាប់ មានតែឥស្សរជនគណបក្សប្រជាជនកម្ពុជាទេក្នុងនោះមានសម្តេចតេជោ ហ៊ុន សែន ជាតួអង្គដ៏សំខាន់ម្នាក់ដែលបានចេញមុខតតាំងដណ្តើមជីវិតខ្មែរចេញពីចង្កូមមជ្ជុរាជ។ នោះហើយជាបេសកកម្មពិតប្រាកដដើម្បីសិទ្ធិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋខ្មែរដោយយកជីវិតធ្វើដើមទុន។
បន្ទាប់ពីការសង្គ្រោះជីវិត កិច្ចការបន្ទាប់គឺការបង្កលក្ខណៈឲ្យប្រជាពលរដ្ឋមានចំណីអាហារបំពេញក្រពះ មានសម្លៀកបំពាក់បិទបាំងកាយ និងមានផ្ទះសម្បែងជ្រកកោន។ ដៃម្ខាងការពារមិនឲ្យរបបប្រល័យពូជសាសន៍វិលវិញ ដៃម្ខាងស្វែងរកសន្តិភាពរហូតសម្រេចបាននៅឆ្នាំ ១៩៩៨ តាមរយៈនយោបាយឈ្នះឈ្នះ។
សន្តិភាពនេះហើយដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍន៍។ ជាក់ស្តែង ពេលចេញពីរបបខ្មែរក្រហម រូបថតដែលសម្គាល់ប្រទេសកម្ពុជានិងប្រជាពលរដ្ឋខ្មែរគឺ អំពើកាប់សម្លាប់ ភាពក្រីក្រតោកយ៉ាក ពលរដ្ឋខ្មែរដែលស្គមកំព្រឹង ស្បែកដណ្តប់ឆ្អឹង សក់កន្ទ្រឿង អ្នកខ្លះមានតែខោគ្មានអាវ គ្មានស្បែកជើង ឈរបន្តកន្ទុយគ្នាចាំទទួលអំណោយស្បៀងអាហារ…។

ប៉ុន្តែ បច្ចុប្បន្ន រូបភាពទាំងនេះក្លាយជាអតីតកាលទៅហើយ។ ប្រជាពលរដ្ឋខ្មែរសម័យនេះមានភាពស៊ីវីឡាយមិនខុសពីពលរដ្ឋប្រទេសជិតខាងក្នុងតំបន់និងក្នុងពិភពលោកឡើយ។ រាជធានីភ្នំពេញក៏មិនចាញ់បាងកក ហុងកុង ឬសាំងហ្គាពួរ ប៉ុន្មានដែរ។ បើគ្មានសន្តិភាព អ្វីៗទាំងអស់នេះក៏មិនអាចកើតមានឡើយ។
នេះគឺជាហេតុផលសត្យានុម័តដែលរាជរដ្ឋាភិបាលនីតិកាលទី៧ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ត្រូវបន្តតម្កល់«សន្តិភាព»ជាគុណតម្លៃខ្ពស់បំផុតនិងបន្តប្រកាន់ខ្ជាប់នូវពាក្យស្លោក«អរគុណសន្តិភាព»ដែលបង្កើតឡើងដោយសម្តេចតេជោ ហ៊ុន សែន៕
ដោយ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ