ព័ត៌មានជាតិ
ក្រសួងមហាផ្ទៃឆ្លើយតបនឹងការរិះគន់ថា មន្ត្រីប៉ូលីសម្នាក់ចូលធ្វើការបានបីឆ្នាំឡើងស័ក្ដិបួន
បន្ទាប់ពីមានសារព័ត៌មានអនឡាញមួយចំនួនបានផ្សាយតៗគ្នាថា “មន្ត្រីប៉ូលីសអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុម្នាក់ចូលធ្វើប៉ូលីសបានបីឆ្នាំឡើងស័ក្តិបួន និងជា នាយរងការិយាល័យ” ក្រសួងមហាផ្ទៃបានចេញមកឆ្លើយតបថា ការដំឡើងឋានន្តរស័ក្តិ និងការតែងតាំងមុខតំណែងមន្ត្រី គឺបានអនុវត្តតាមមាត្រា១៤ នៃព្រះរាជក្រឹត្យ ស្តីពីលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិកម្ពុជាយ៉ាងហ្មត់ចត់ ពោលគឺបានបំពេញនូវលក្ខណសម្បត្តិជាអាទិ៍ «ការគោរពវិន័យ ការចាត់តាំង កិរិយាមាយាទនិងសីលធម៌ សមត្ថភាពបំពេញភារកិច្ច ទំនាក់ទំនង ការងារសុខភាព និងចំណេះដឹង»។
ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានអះអាងថា ការតែងតាំងមុខតំណែង និងដំឡើងឋានន្តរស័ក្តិលោកវរសេនីយ៍ត្រឹ ឡេង ច័ន្ទវិចិត អត្តលេខ៨៥៥៩៥ គឺអនុវត្តយ៉ាងត្រឹមត្រូវតាមបញ្ញត្តិទាំងឡាយ នៃព្រះរាជក្រឹត្យ ស្តីពីលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិកម្ពុជា។
អ្នកនាំពាក្យក្រសួងមហាផ្ទៃបានលើកយក មាត្រា១៦ នៃព្រះរាជក្រឹត្យដដែល ដែលបានចែងយ៉ាងជាក់លាក់ថា “ក្នុងករណីមន្ត្រីនគរបាលជាតិកម្ពុជាណាម្នាក់បំពេញការងារមាន ស្នាដៃល្អពិសេស ត្រូវបានដំឡើងឋានន្តរស័ក្តិមួយថ្នាក់ដោយពុំគិតពីល័ក្ខខ័ណ្ឌ និងអតីតភាពឡើយ»។ ម្យ៉ាងទៀត យោងតាមគោលការណ៍«បំពេញប្រអប់»ដែលបាននិងកំពុងអនុវត្តការដំឡើងឋានន្តរស័ក្តិ គឺបានធ្វើស្របនឹងមុខតំណែងជា «នាយរងការិយាល័យ» ដោយផ្អែកតាមបញ្ញត្តិទាំងឡាយន ព្រះរាជក្រឹត្យខាងលើនិងលិខិតបទដ្ឋានគតិយុត្តនានាឥតប្រាសចាក។
អ្នកនាំពាក្យក្រសួងបន្តអះអាងថា ជាការកត់សម្គាល់របស់អង្គភាពសាមី មន្ត្រី ឡេង ច័ន្ទវិចិត មានឧបនិស្ស័យ និងលក្ខណសម្បត្តិគ្រប់គ្រាន់ សម្រាប់ស្នើសុំដំឡើងឋានន្តរស័ក្តិ និងតែងតាំង។ ពោលគឺបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត «ពាណិជ្ជសាស្ត្រ» និងជាពិសេសបានបញ្ចប់វគ្គ «បណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល» តាម ការកំណត់របស់ក្រសួងមហាផ្ទៃ។ បន្ថែមពីនេះ មុននឹងជាប់ក្របខ័ណ្ឌជាមន្ត្រីនគរបាលជាតិ ផ្នែក សន្តិសុខសាធារណៈ មន្ត្រីរូបនេះធ្លាប់ជាមន្ត្រីកិច្ចសន្យានៅនាយកដ្ឋានផែនការសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ផ្នែករដ្ឋបាលទូទៅ នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ តាំងពីឆ្នាំ២០១៦មកម្ល៉េះ។
ក្រសួងមហាផ្ទៃបានគូសបញ្ជាក់ថា ក្រោមការដឹកនាំរបស់ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្តី និងជារដ្ឋមន្ត្រី កំពុងរួមគ្នាជាធ្លុងមួយក្នុងចំណោមថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ពួតដៃ ធ្វើកំណែទម្រង់ចាប់ពីពេលនេះតទៅមុខ ដើម្បីប្រសិទ្ធភាព ប្រសិទ្ធផល និងស័ក្ដិសិទ្ធិភាព ឧត្តមប្រយោជន៍ដល់ប្រជាពលរដ្ឋ និងប្រទេសជាតិ តាមមាគ៌ា«កំណែទម្រង់ដើម្បីទាំងអស់គ្នា ទាំងអស់គ្ន ដើម្បីកំណែទម្រង់» របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្រកាសដាក់ចេញនូវ «យុទ្ធសាស្ត្របញ្ចកោណ» ដំណាក់កាលទី១ កាលពី ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣។
ក្រសួងមហាផ្ទៃ សូមរក្សាសិទ្ធិក្នុងការការពារ្លួនស្របតាមច្បាប់ ចំពោះការបើកកកាយ បកស្រាយ និងការផ្សព្វផ្សាយព័ត៌មានទាំងឡាយណា ផ្ទុយពីការពិត គ្មានប្រភពច្បាស់លាស់ ខ្វះការផ្ទៀងផ្ទាត់ព័ត៌មានតាមវិជ្ជាជីវៈសារព័ត៌មាន និងមាន ចរិតបរិហារកេរ្តិ៍ ឬញុះញង់ឱ្យមានការរើសអើងលើស្ថាប័នសាធារណៈ៕
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់