Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រី​ការងារ គាំទ្រ​ការ​បណ្តុះបណ្តាល​សហគ្រិន​ភាព និង​ការ​បំប៉ន​ជំនាញ​បុគ្គលិក​ដោយ​ឥតគិតថ្លៃ

បានផុស

នៅ

ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានបញ្ជាក់​ជូន​ប្រតិភូ​សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា​ថា ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ តាមរយៈ​វិទ្យាស្ថាន​ជំនាញ​របស់​ក្រសួង មាន​វគ្គ​បណ្តុះបណ្តាល​ដ​ល់​ម្ចាស់​អាជីវកម្ម​ស្តីពី​សហគ្រិនភាព និង​ការបណ្តុះបណ្តាល​បុគ្គលិក​របស់​ក្រុមហ៊ុន​ឯកជន​លើ​ជំនាញ​បច្ចេកទេស​ដោយ​ឥតគិតថ្លៃ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​បញ្ជាក់​បែបនេះ​ ធ្វើឡើង​ក្នុងឱកាស​ដែល​លោក​រដ្ឋមន្ត្រី ហេង សួរ ទទួល​ពិភាក្សា​ការងារ​ជាមួយ​ប្រតិភូ​សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា នា​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០២៣ នៅ​ទីស្តីការ​ក្រសួង​។

លោក​រដ្ឋមន្ត្រី​បាន​គូស​បញ្ជាក់ថា​ “​ម្ចាស់​អាជីវកម្ម​ដែល​ចង់​អភិវឌ្ឍ​សហគ្រិនភាព រួមទាំង​បុគ្គលិក​ដើម្បី​ពង្រឹង​អាជីវកម្ម​របស់ខ្លួន អាច​ចូលរួម​សិក្សា​នៅ​គ្រប់​ទីតាំង​នានា​ដែល​ស្ថិតក្រោម​ដែន​សមត្ថកិច្ច​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ដោយ​ឥតគិតថ្លៃ ក្រសួង​ស្វាគមន៍​”​។

លោក​រដ្ឋមន្ត្រី​បន្ថែម​ថា ដើម្បី​ជួយ​សម្រួល​ដល់​ម្ចាស់​អាជីវកម្ម និង​បុគ្គលិក​ក្នុងការ​ពង្រឹងសមត្ថភាព កម្មវិធី​បណ្តុះបណ្តាល​មាន​ភាពបត់បែន​ខ្ពស់ មាន​កម្រិត​ស្តង់ដារ​ដែល​សិក្ខាកាម​អាច​សិក្សា​បាន​នៅពេល​យប់ ឬ​ចុង​សប្តាហ៍​។ ប្រការ​នេះ អាជីវកម្ម​ក៏​នៅតែ​អាច​ដំណើរការបាន​ដោយ​រលូន ហើយ​សិក្ខាកាម​ក៏​នៅតែ​អាច​សិក្សា​រៀនសូត្រ​បំប៉ន​សមត្ថភាព​របស់​ខ្លួន​បាន​ផងដែរ​។

ក្នុងជំនួប​ដដែល​នោះ លោក​រដ្ឋមន្ត្រី​បាន​លើកឡើង​ថា គោលនយោបាយ​របស់​រា​ជ​រដ្ឋាភិបាល​អាណត្តិ​ទី​៧ ក្នុង​វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​មាន​ភាពអនុគ្រោះ​ខ្ពស់​លើ​លក្ខខណ្ឌ​ច្បាប់ និង​អនុលោមភាព​មួយចំនួន ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​ជីវ​កម្ម​លក្ខណៈ​គ្រួសារ ឬ​សហគ្រាស​ខ្នាតតូច ឬ​អ្នក​ប្រកប​អាជីវកម្ម​ផ្នែក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និង​តូចតាច អាច​ពង្រីក​អាជីវកម្ម​របស់ខ្លួន​។

បន្ថែម​ពីនេះ លោក​រដ្ឋមន្ត្រី​បាន​ជំរុញ​ឱ្យ​សមាគម​សហគ្រិន​ស្ត្រី ក៏ដូចជា​ក្រុមហ៊ុន​ឯកជន​ទាំងអស់​ត្រូវ​ត្រៀម​ស្វែងរក​ចំណុច ឬ​បញ្ហា​រួម​របស់​វិស័យ​ឯកជន ដើម្បី​លើក​ជូន​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​វេទិកា​រដ្ឋ​និង​ឯកជន ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ខែវិច្ឆិកា ឆ្នាំ​២០២៣​ខាងមុខ ដើម្បី​ដោះស្រាយ​ឱ្យចំ​គោលដៅ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

មីយ៉ាន់ម៉ាស្នើ​ចុះ​បញ្ជី​ម្សៅលាបមុខ Thanakha ​នៅ​អង្គការ​យូណេស្កូ​

សាន ផានិត
ជីវិតកម្សាន្ដ៩ នាទីutes មុន

សាន ផានិត ថា ខ្លួនគ្មានមហិច្ចតាកាច់កុងប្រជែងធ្វើស្តេចចម្រៀងទេ

ព័ត៌មានជាតិ១៦ នាទីutes មុន

រដ្ឋមន្ត្រីសុខាភិបាល ប្រាប់អង្គភាពសុខាភិបាលទូទាំងប្រទេស ផ្តល់អាទិភាពដល់អ្នកជំងឺចាស់ជរា និងជនមានពិការភាព

ខ្លឹម ស្រីគា
ជីវិតកម្សាន្ដ២៣ នាទីutes មុន

ខ្លឹម ស្រីគា ទម្លាយល្បិចជនឆបោក ចង់ Hack​ account Telegram ខ្លួន ចែករំលែកមហាជន ឱ្យប្រុងប្រយ័ត្ន

ព័ត៌មានអន្ដរជាតិ២៥ នាទីutes មុន

វៀតណាម នឹងប្រើ​កម្ចី​ចិនជាង ៨​ពាន់​លាន​ដុល្លារ លើ​គម្រោង​ផ្លូវ​រថភ្លើង​តភ្ជាប់​ប្រទេស​ទាំង​ពីរ

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ៦ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

UNICEF ចេញសេចក្តីថ្លែងការណ៍ទាក់ទងនឹងករណីកូនប្រុស G-Devith ដោយគូសបញ្ជាក់ ២ចំណុចធំ

ព័ត៌មានជាតិ២០ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

បច្ចេកវិទ្យា៦ ម៉ោង មុន

ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ

Sokha Hotels

ព័ត៌មានពេញនិយម