ព័ត៌មានជាតិ
រោងចក្រកាត់ដេរខ្នាតយក្សមួយចាយទុនជាង ២៤០ លានដុល្លារ បង្កើតការងារជាង ១ ម៉ឺនកន្លែង នៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ
ក្រុមហ៊ុន Marvel Garment គឺជាក្រុមហ៊ុនវិនិយោគដ៏ធំមួយដែលមានទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ។
ដោយចាប់ផ្តើមដំណើរការរោងចក្រនៅឆ្នាំ ២០១៩ នៅលើផ្ទៃដីទំហំ ៤៥ ហិកតា ក្រុមហ៊ុន Marvel Garment ជាក្រុមហ៊ុនវិនិយោគដ៏ធំខ្នាតយក្សមួយដែលបោះទុនរាប់រយលានដុល្លារ បង្កើតរោងចក្រកាត់ដេរសម្លៀកកំពាក់ម៉ាកល្បីៗដើម្បីនាំចេញទៅក្រៅប្រទេស។

នៅចំពោះប្រតិភូក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាក្នុងដំណើរការទស្សនកិច្ចនៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ ក្រុមហ៊ុនបានឲ្យដឹងថា ក្រុមហ៊ុនបានបោះទុនវិនិយោគប្រមាណ ២៥០ លានដុល្លារអាមេរិកបង្កើតរោងចក្រ ដើម្បីផលិតសម្លៀកបំពាក់ម៉ាកល្បីៗដូចជាជាម៉ាក ណៃគី (Nike) ប៉ូឡូ (Polo) ពូម៉ា (Puma) និងលូលូឡេម៉ុន (Lululemon) ជាដើម ដើម្បីនាំចេញទៅលក់នៅក្រៅប្រទេស។
ជាមួយរោងចក្រកំពុងដំណើរការដែលបានបង្កើតការងារបានចំនួន ១៣.៣០០ កន្លែង ក្រុមហ៊ុនក៏កំពុងសាងសង់អាគាររោងចក្រថ្មីមួយទៀតនៅលើផ្ទៃដីជាង ៤០ ហិកតា ដែលគ្រោងជ្រើសរើសកម្មករនិយោជិតប្រមាណ ៨.០០០នាក់ ចូលមកបម្រើការងារ។

គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍ ទី២១ ខែកញ្ញា ឆ្នាំ២០២៣ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះបំពេញទស្សនកិច្ចបណ្តាក្រុមហ៊ុននៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ។
ក្នុងដំណើរទស្សនកិច្ច លោកឧបនាយករដ្ឋមន្រ្តីបានពិនិត្យមើលពីសកម្មភាពផលិតកម្មនៅរោងចក្រមួយចំនួននៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ ក្នុងនោះមានក្រុមហ៊ុន Marvel Garment Co., Ltd. ដែលវិនិយោគរោងចក្រកាត់ដេរសម្លៀកបំពាក់ដ៏ធំនៅតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់ គ្រុប ភ្នំពេញ ទៅទស្សនាក្រុមហ៊ុន Minebea (Cambodia) Co., Ltd. ដែលជាក្រុមហ៊ុនរបស់ជប៉ុនវិនិយោគររោងចក្រផលិតគ្រឿងអេឡិចត្រូនិក ក៏ដូចជាបានទៅទស្សនាស្វែងយល់ពីក្រុមហ៊ុន Cambodia Beverage Company., Ltd. ដែលជាក្រុមហ៊ុនផលិតភេសជ្ជៈ Coca-Cola ដ៏ល្បីរបស់អាមេរិកផងដែរ។
ដំណើរទស្សនកិច្ចរបស់លោក ស៊ុន ចាន់ថុល និងប្រតិភូ ដើម្បីស្វែងយល់ពីវឌ្ឍនភាពនៃការអភិវឌ្ឍថ្មីៗរបស់ក្រុមហ៊ុនដែលកំពុងវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ ក៏ដូចជាដើម្បីបង្កើនការយកចិត្តទុកដាក់ និងពង្រឹងការផ្សារភ្ជាប់ទំនាក់ទំនងល្អរវាងរាជរដ្ឋាភិបាលកម្ពុជាជាមួយវិនិយោគិន៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ