Connect with us

ព័ត៌មានជាតិ

រដ្ឋបាលជលផល ខេត្តកំពង់ចាម  រកឃើញអ្នកប្រព្រឹត្តល្មើសច្បាប់នេសាទចំនួន១៤នាក់

បានផុស

នៅ

មន្ត្រីជំនាញ នៃខណ្ឌរដ្ឋបាលជលផលកំពង់ចាម  បន្តចុះយុទ្ធនាការបង្ក្រាបបទល្មេីសនេសាទ  និងរកឃេីញអ្នកដែលប្រព្រឹត្តល្មេីសច្បាប់ចំនួន១៤នាក់  និងបន្តវែកមុខអ្នកដែលប្រព្រឹត្តល្មេីសច្បាប់នេសាទបន្ថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក  អ៊ុក  ណារិន  នាយខណ្ឌ រដ្ឋបាលជលផល កំពង់ចាម  បានប្រាប់ឱ្យដឹងថា លោក អ៊ុន  ចាន់ដា  អភិបាលខេត្តកំពង់ចាម  បានបញ្ជាឱ្យមន្ត្រីជំនាញរដ្ឋបាលជលផល  សហការ ជាមួយអាជ្ញាធរ មូលដ្ឋាន  កងកម្លាំងសមត្ថកិច្ច  ធ្វេីប្រតិបត្តិការចុះបង្ក្រាបបទល្មេីសនេសាទនៅតាមមូលដ្ឋានដែលជាតំបន់គោលដៅដែលមានប្រភពត្រីពងកូន  ដូចជាទន្លេ  បឹងបួរ  ព្រែកជាដេីម។ លោកនាយខណ្ឌ បានបង្ហើបឱ្យដឹងទៀត ថា  សមត្ថកិច្ច នឹងបន្តចុះបង្ក្រាបបទល្មេីសនេសាទដូចភ្លៀងរលឹម  និងវែកមុខសញ្ញាដែលប្រព្រឹត្តល្មេីសច្បាប់នេសាទ  ដេីម្បីបញ្ជូនទៅតុលាការ។

ជាមួយគ្នានេះ  លោក  អ៊ុក  ណារិន  ក៏បានគូសបញ្ជាក់ថា  ការចុះបង្ក្រាបនៅតាមទីតាំងបទល្មេីសទាំងអស់នោះ  គឺមានស្ថានភាពលក្ខណៈស្មុគស្មាញ  និងលំបាកចូលទៅដល់ភ្លាមៗ។ លោកនាយខណ្ឌ  ទទូចសុំឱ្យអាជ្ញាធរមូលដ្ឋានចូលរួមសហការរាយការណ៍ និងបង្ក្រាប។ លោក អ៊ុក ណារិនក៏បានទទូចឱ្យ  ប្រជាពលរដ្ឋចូលរួមសហការទប់ស្កាត់ ការនេសាទខុសច្បាប់  ដេីម្បីរក្សាពូជត្រីបានច្រេីន។

យោងតាមរបាយការណ៍របស់  រដ្ឋបាលជនផលកំពង់ចាម  បានបញ្ជាក់ឱ្យដឹងថា  សកម្មភាព ចុះបង្ក្រាបទបល្មេីសនេសាទក្នុងរដូវបិតនេសាទនេះ  សមត្ថកិច្ច បានបង្ក្រាបបានចំនួនជាង៨០ករណី ហេីយ ដែលបង្ក្រាបបទល្មេីសជាក់ស្តែង រួមមាន៖  លូស្បៃមុងជាង៦០០មាត់ របាំងស្បៃមុងចំនួន១៦៨៥០ម៉ែត្រ បង្គោលចំនួន៨៥៥៨ដេីម ហេីយបានប្រលែងកូនត្រីតូចចំរុះប្រមាណជាង៩០០គីឡូ ក្រាម  រួមទាំងបានបញ្ជូនសំណុំរឿងមួយករណីបញ្ជូនទៅតុលាការផងដែរ៕

អត្ថបទនិងរូបភាព៖  ឡេក  ចាន់ពេជ្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៨ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៨ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ១១ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

Sokha Hotels

ព័ត៌មានពេញនិយម