Connect with us

ព័ត៌មានជាតិ

ពលរដ្ឋ ១២ ភូមិ នៅស្រុកស្ទោង កំពុងរងផលប៉ះពាល់ដោយទឹកជំនន់

បានផុស

នៅ

ប្រជាពលរដ្ឋ​ចំនួន ១២ ភូមិ ប្រមាណ ៦៦០ គ្រួសារ កំពុង​ទទួល​រង​ផល​ប៉ះពាល់​ដោយសារ​ទឹកជំនន់ ខណៈ​ផ្លូវ និង​សាលារៀន​មួយ​ចំនួន​ទៀត ក៏​កំពុង​រង​ផល​គំរាមកំហែង​ពី​ទឹកជំនន់​ផង​ដែរ។

កាលពី​ថ្ងៃ​ទី ២១ ខែ​កញ្ញា ឆ្នាំ ២០២៣ លោក ងួន រតនៈ អភិបាលខេត្ត​កំពង់ធំ បាន​ដឹកនាំ​សហការី​ចុះ​ពិនិត្យ​ស្ថានភាព​ទឹកស្ទឹង​ស្ទោង ដែល​រង​ផល​ប៉ះពាល់​ហេដ្ឋារចនាសម្ព័ន្ធ និង​ស្ថានភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ។ ក្នុង​បេសកកម្ម​នេះ លោក​អភិបាល​ខេត្ត បញ្ជាក់​ថា ស្ថានភាព​ទឹក​ស្ទោង នៅ​ថ្ងៃ​ទី ២១ ខែ​កញ្ញា មាន​កម្ពស់ ៥.៥០ ម៉ែត្រ ប្រៀបធៀប​នឹង​ម្សិលមិញ ស្ថានភាព​ទឹក និង​កម្ពស់​ទឹក ប្រកាស​ឲ្យ​មាន​ការ​ប្រុងប្រយ័ត្ន ៥.៨០ ម៉ែត្រ។

លោក​បន្ត​ថា បើ​ទោះបី​ជា​កម្ពស់​ទឹកស្ទឹង​ស្ទោង​មិន​ទាន់​ឈាន​ដល់​កម្រិត​ប្រកាស​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ក្តី ប៉ុន្តែ​បរិមាណ​ទឹក​នៅ​តាម​បណ្តា​ទីកន្លែង​ទំនៀប​ក្នុង​ភូមិសាស្ត្រ​ស្រុក ហាក់​ដូចជា​មាន​សភាព​ធំធេង ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​នៅ​ស្រុក​ស្ទោង ចំនួន ៤ ឃុំ លើ ១២ ភូមិ មាន​គ្រួសារ​សរុប​ចំនួន ៦៦០ គ្រួសារ កំពុង​រង​ផល​ប៉ះពាល់ និង​សាលារៀន ៧ សាលា ផ្លូវ​គ្រួស​ក្រហម ១.៦១៨ ម៉ែត្រ ផ្លូវ​ដីស​ប្រវែង ១.៤៧០ ម៉ែត្រ ព្រមទាំង​ដំណាំ​ស្រូវ​សរុប ៥.០៣៥ ហិតា ក៏​កំពុង​ទទួល​ឥទ្ធិពល​ផង​ដែរ។ ការ​លិចលង់​នេះ មិន​ទាន់​អាច​សន្និដ្ឋាន​បាន​ថា ការ​ខូច​កម្រិត​ណា​នោះ​ទេ ព្រោះ​នេះ​ជា​ជំនន់​ភ្លៀង​ភាគច្រើន ហើយ​ទឹក​នឹង​ស្រក​ទៅវិញ​នៅ​ផ្នែក​ខ្លះ ប្រសិនបើ​មិន​មាន​ភ្លៀង​ធ្លាក់​ចុះ​បន្ថែម​ទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ងួន រតនៈ បាន​ជំរុញ​ដល់​អាជ្ញាធរ​ស្រុក ត្រូវ​តាមដាន​នូវ​ស្ថានភាព​កម្ពស់​ទឹក ស្រង់​ទិន្នន័យ​ខ្នង​ផ្ទះ​បន្ថែម​ទៀត រាយការណ៍​មក​ថ្នាក់លើ ដើម្បី​រៀបចំ​ជំនួយ និង​អំណោយ​ជូន​គ្រួសារ​ដែល​រង​ផល​ប៉ះពាល់ ជាពិសេស​ត្រូវ​ត្រៀមលក្ខណៈ​ឲ្យ​បាន​គ្រប់គ្រាន់​លើ​មធ្យោបាយ​សង្គ្រោះ និង​ទី​ទួល​សុវត្ថិភាព​សម្រាប់​ប្រជាពលរដ្ឋ​ស្នាក់នៅ​បណ្ដោះអាសន្ន។ ក្នុង​នោះ​ផ្សព្វផ្សាយ​ពី​អនាម័យ ការពារ​កុំ​ឲ្យ​មាន​ជំងឺ​ឆ្លង​កើតឡើង​ផង​ដែរ​។

លោក​អភិបាល​ខេត្ត ផ្ដាំផ្ញើ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ សូម​ប្រុងប្រយ័ត្ន​ខ្ពស់ នៃ​ការ​ហក់​ឡើង​ទឹក​ជំនន់​នៅ​ពេលនេះ ជាពិសេស​ត្រូវ​មើល​ថែ​ក្មេងៗ ឲ្យ​បាន​ល្អ ដើម្បី​ចៀស​ផុត​ពី​ការ​លង់ទឹក ឆ្លង​ចរន្ត​អគ្គិសនី ក៏ដូចជា​ការ​ការពារ​ពី​សត្វ​អាសិរពិស​នានា​ទិច ឬ ខាំ។ ហើយ​ប្រជាពលរដ្ឋ​គ្រប់​ផ្ទះ ក៏​ត្រូវ​ត្រៀម​ម្ហូបអាហារ ថ្នាំសង្កូវ​ខ្លះៗ ដើម្បី​សង្គ្រោះ​បឋម ជៀសវាង​គ្រោះថ្នាក់​ធ្ងន់ធ្ងរ៕

អត្ថបទ ៖ ឈាង មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៥ នាទីutes មុន

​ ព្រឹទ្ធសភាសាទរចំពោះសមិទ្ធផលរបស់ក្រសួងឧស្សាហកម្មក្នុងចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ

អភិបាលរាជធានី
ព័ត៌មានជាតិ៥ នាទីutes មុន

ទូតគុយបា ស្នើអភិបាលរាជធានី ​ជួយស្វែងរក សាលារៀន«សាលាគុយបា» ដើម្បីចុះទស្សនកិច្ចនិងដាំដើមឈើចំណងមិត្តភាព

ព័ត៌មានជាតិ១២ នាទីutes មុន

កម្ពុជា-អារ៉ាប៊ីសាអូឌីតចាប់ដៃគ្នាពង្រីកការដោះដូរពាណិជ្ជកម្ម និងវិនិយោគ

ព័ត៌មានជាតិ១៣ នាទីutes មុន

នាយករដ្ឋមន្ត្រីឡាវ ចាត់ទុកកិច្ចសហប្រតិបត្តិការថាមពលជាមួយកម្ពុជា ជាអាទិភាព និងមានសារៈសំខាន់បំផុត

Barbie
ជីវិតកម្សាន្ដ១៤ នាទីutes មុន

អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក

ភ្នំសំពៅ
សន្តិសុខសង្គម២ ម៉ោង មុន

ភ្លើងឆេះព្រៃលើភ្នំសំពៅ បង្ខំឲ្យព្រះសង្ឃជម្លៀសព្រះកាយចេញរកកន្លែងសុវត្ថិភាព

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម២០ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១៥ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ១៨ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

ផ្សារក្រមួន
សន្តិសុខសង្គម២ ម៉ោង មុន

ផ្សារក្រមួន យូណាយ អាជីវករធ្លាប់លក់តែមួយព្រឹក ពេលនេះលក់ពេញមួយថ្ងៃ ពលរដ្ឋថា​ ពិបាកធ្វើដំណើរ

Sokha Hotels

ព័ត៌មានពេញនិយម