Connect with us

ព័ត៌មានជាតិ

អភិបាលរាជធានី ជំរុញ​ឲ្យ អាជ្ញាធរ​ពង្រឹងការអនុវត្ត​គោលនយោបាយ​ភូមិ សង្កាត់​មាន​សុវត្ថិភាព​​

បានផុស

នៅ

អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​លោក​ ឃួ​ង ស្រេង បាន​ជំរុញ​ឲ្យ​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​ទាំង​១៤ និង​កងកម្លាំងប្រដាប់អាវុធ ទាំង​ប៉ូលិស​និង​កងរាជអាវុធហត្ថ ចំណុះឲ្យ​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ ត្រូវ​ពង្រឹង​ការងារ​ឲ្យ​កាន់តែ​ល្អប្រសើរ ជុំវិញ​ការអនុវត្ត​គោលនយោបាយ​ភូមិ ឃុំ សង្កាត់​មាន​សុវត្ថិភាព ដែល​រាជរដ្ឋាភិបាល បានដាក់​ចេញដើម្បី​រក្សា​ឲ្យបាន​នូវ​ភាពសុខសាន្ត​ជូន​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ​។​

ការ​ជំរុញ​បែបនេះ​របស់ លោក​ឃួ​ង ស្រេង បានធ្វើ​ឡើង​នា​ព្រឹក​ថ្ងៃទី​០៣​ខែកុម្ភៈ ​ឆ្នាំ​២០២១​នេះ នៅ​ក្នុង​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​រា​ជ​ធានី​ភ្នំពេញ នៅ​សាលា​រាជធានី​ភ្នំពេញ ដោយមាន​វត្តមាន លោក ស ថេត ស្នងការ​នគរបាល​រាជធានី លោករ័ត្ន ស្រ៊ាង មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី និង​អភិបាលខណ្ឌ​ទាំង​១៤​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឃួ​ង ស្រេង បាន​មានប្រសាសន៍​លើកឡើងថា ការអនុវត្ត​គោលនយោបាយ​ភូមិ ឃុំ សង្កាត់​មាន​សុវត្ថិភាព​នេះ កន្លងមក​ឃើញថា យើង​អនុវត្តបាន​ល្អប្រសើរ បើទោះបី​ជាមាន​ភាព​ចន្លោះ​ប្រ​ហោង​បន្តិចបន្តួចក្តី ។​

លោក​បន្តទៀតថា សម្រាប់​គោលនយោបាយ​ថ្មី ភូមិ ឃុំ​សង្កាត់ មាន​សុវត្ថិភាព​នេះ គឺ​បាន​ពាក់ព័ន្ធ​ទៅដល់​មន្ទីរ​មួយចំនួន​ក្រោម​ឱវាទ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ពិសេស​លើ​ការផ្ដល់សេវា​ជូន​បង​ប្អូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​លឿន​រហ័ស​និង​មាន​តម្លាភាព​។ លោក​បន្តទៀតថា មន្ទីរ​ដែលមាន​តួនាទី​នៃ​ការផ្ដល់​ច្បាប់​អនុញ្ញាតលើ​លិខិតបទដ្ឋាន​នានា ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បើក​អាជីវកម្ម​នានា ដូចជា​ការអនុញ្ញាត​ឲ្យ​មានការ​បូម​ខ្សាច់ ការអនុញ្ញាត​ឲ្យ​បើក​នៅ​ភោជនីយដ្ឋាន កុងស៊ីបញ្ចាំ កុងស៊ី​កាប់​ជ្រូក កាប់​គោ​ជាដើម មន្ទីរជំនាញ​ត្រូវតែ​ចុះ​សិក្សា​ឲ្យ​បានច្បាស់លាស់​មុននឹង​អនុញ្ញាត​ឱ្យគេ​បើក​អាជីវកម្ម​។ ថា​តើ​អាជីវកម្ម​ទាំងនោះ​សមស្រប​នឹង​ការអនុញ្ញាត​របស់​យើង​ដែរឬទេ​។​

លោក​​ឃួ​ង ស្រេង ក៏បាន​បញ្ជាក់​ផងដែរ​ថា ពាក់ព័ន្ធ​នឹង​សន្តិសុខ​សុវត្ថិភាព​នេះ ទាំង​អ្នកមាន អ្នកក្រ ប្រទេស​ណាក៏ដោយ គេ​ចង់បាន​គ្រប់គ្នា​។ ដូច្នេះ​ទេ ក្នុងនាម​អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ​ត្រូវបាន​យកចិត្តទុកដាក់​អនុវត្ត​ឲ្យ​បានល្អ​នូវ​គោលនយោបាយ​ភូមិ​ឃុំ សង្កាត់ មាន​សុវត្ថិភាព​នេះ​អោយ​បាន​ល្អ ដើម្បី​ទទួលបាន​នូវ​ការជឿទុកចិត្ត​នឹង​ទទួលបាន​នូវ​ភាព​កក់​ក្ដៅពី​បងប្អូន​ប្រជាពលរដ្ឋ​។ ពាក់ព័ន្ធ​នឹង​ទំនាស់​នានា​នៅក្នុង​មូលដ្ឋាន​អាជ្ញាធរ មូលដ្ឋាន​ត្រូវ​ប្រឹងប្រែង​ដោះ​បញ្ចប់ កុំ​បញ្ជូនមក​ឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ដោះ ។ ជាងនេះទៅទៀត ជុំវិញ​ប្រតិបត្តិការ និង​ហេតុការណ៍​ដែល​បាន​កើតឡើង​នៅក្នុង​មូលដ្ឋាន ត្រូវ​ហ៊ុមព័ទ្ធ​ កន្លែងកើតហេតុ​និង​ព្រឹត្តិការណ៍​ទាំងនោះ​ឲ្យ​បាន​​ម៉ឺងម៉ាត់​ចៀសវាង​នូវ​បញ្ហា​ផ្សេងៗ​ដែល​កើតមានឡើង ដោយសារតែ​ការគ្រប់គ្រង​របស់​យើង​មិន​បានល្អ​៕​

អត្ថបទ ៖ ស្រីរ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

ព្រឹលបាក់​សង្កត់​ជម្រក​កម្មករសំណង់​​​បណ្តាល​ឲ្យស្លាប់​៨នាក់​​​​នៅរដ្ឋ​ជាប់​ព្រំ​ដែន​ឥណ្ឌា-​ចិន​​

ព័ត៌មានជាតិ៥ នាទីutes មុន

អ្នកនាំពាក្យជំរុញសមត្ថកិច្ចបន្តឃាត់តៃកុងឡានក្រុងដឹកអ្នកដំណើរតាមផ្លូវជាតិលេខ១ ដែលល្មើសច្បាប់

ព័ត៌មានជាតិ១៦ នាទីutes មុន

ក្រសួងការងារ មានគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និង វិជ្ជាជីវៈ ជាង ២៥០ សិស្ស-និស្សិតបញ្ចប់ការសិក្សាជិត ៥ ម៉ឺននាក់

ជីវិតកម្សាន្ដ២២ នាទីutes មុន

តារា Kpop ដ៏ល្បីម្នាក់ ត្រូវបានបុគ្គលម្នាក់វាយចំកណ្ដាលមុខ ផ្អើលហ្វេនរត់ដេញចាប់ (មានវីដេអូ)

ទុរេន​ម៉ាឡេស៊ី
ព័ត៌មានអន្ដរជាតិ២៣ នាទីutes មុន

ម៉ាឡេស៊ី​ជំរុញ​ការ​នាំ​ចេញ​ទុរេន​ទៅ​ចិន​

សន្តិសុខសង្គម១៨ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

ព័ត៌មានជាតិ២៣ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ទោះទើបឈ្លោះជាមួយ Trump តែ Zelensky ថា អ៊ុយក្រែន ត្រៀមខ្លួនស៊ីញេកិច្ចព្រមព្រៀងរ៉ែ ជានិច្ច

Sokha Hotels

ព័ត៌មានពេញនិយម