Connect with us

ព័ត៌មានជាតិ

ពីអ្នកលក់ត្រីតាមម៉ូតូ លោក យន់ សំណាង បង្កើតសិប្បកម្មកែច្នៃត្រីទទួលបានចំណូលខ្ពស់

បានផុស

នៅ

ធ្លាប់ជាអ្នកនេសាទបានត្រី ដឹកលក់តាមម៉ូតូ លោក យន់ សំណាង បានអភិវឌ្ឍខ្លួនបង្កើតសិប្បកម្មកែច្នៃត្រី ឈ្មោះថា សំណាង សុធា ស្ថិតនៅក្នុងក្រុងសៀមរាប ដោយបានបង្កើនប្រាក់ចំណូល និងផ្តល់ការងារមួយចំនួនដល់ពលរដ្ឋ ផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចាប់ផ្ដើមតាំងពីឆ្នាំ ២០០៣​ លោក សំណាង បានប្រកបមុខរបរកែច្នៃត្រីនេះ ជាលក្ខលៈគ្រួសារពីរនាក់ប្ដីប្រពន្ធ ដោយ ប្រពន្ធជាអ្នកកែច្នៃផលិតផល និងប្តីជាអ្នកយកទៅលក់។

លោក យន់ សំណាង បានលើកឡើងដូច្នេះថា« ក្នុងកាលៈទេសៈនោះ ខ្ញុំពិតជាមានផលលំបាកខ្លាំង ព្រោះខ្ញុំ មិនអាចជិះ ម៉ូតូខ្លួនឯងបាននោះទេ ដោយសារពិការភាព​ (ពិការជើង) ហេតុនេះ ប្រពន្ធខ្ញុំ ជាអ្នកដឹកខ្ញុំយកទៅដាក់នៅកន្លែងលក់ ផ្ទាល់តែម្ដង»។

លោក សំណាង បានរំលឹកថា កាលនៅលក់តាមកញ្ចែ្រងរកចំណូលបានត្រឹម ២ម៉ឺន-៣ម៉ឺនរៀលប៉ុណ្ណោះ។ ចំណែក បច្ចុប្បន្នលោក អាចទទួលបានប្រាក់ចំណេញប្រចាំខែចន្លោះពី ៣ពាន់ដុល្លារ ទៅ ៥ពាន់ដុល្លារ។

ម្ចាស់សិប្បកម្មកែច្នៃត្រីសំណាង សុធា បានឱ្យដឹងទៀតថា បច្ចុប្បន្នសិប្បកម្មលោកមានកែច្នៃត្រីងៀត ត្រីប្រឡាក់ ត្រីឆ្អើរ ប្រហុកមុំា ផ្អកត្រីប្រម៉ាហើម ដែលវត្ថុធាតុដើមត្រីទាំងអស់នេះ ប្រមូលទិញពីប្រជានេសាទ និងអាជីវករលក់ត្រីស្រស់ នៅ ខេត្តសៀមរាប។

លោក សំណាង មានក្ដីស្រមៃ ចង់ក្លាយជាអ្នកផ្គត់ផ្គង់ផលិតផលចេញពីការកែច្នៃត្រី ដែលមានគុណភាព រស់ជាតិឆ្ងាញ់ និងសុវត្ថិភាពអនាម័យ នៅលើទីផ្សារ។ ទោះបីជាមានពិការភាពមែនពិត ប៉ុន្តែលោក យន់ សំណាង មានមហិច្ឆតាខ្ពស់ និងតាំងចិត្តធ្វើអ្វីដែលអ្នកដទៃមិនទាន់ ធ្វើដូចជាការបង្កើតសិប្បកម្មកែច្នៃត្រីនេះជាដើម។

បច្ចុប្បន្ននេះ សិប្បកម្ម បានផ្តល់ការងារដល់ពលរដ្ឋចំនួន ១១នាក់ ឱ្យទទួលបានចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារ។ លើសពីនេះទៀត លោក សំណាង មានគោលដៅបង្កើតការងារបន្ថែមដល់ស្រ្តីមេផ្ទះនៅក្នុងមូលដ្ឋាននេះផងដែរ ក្រៅតែពីការងារស្រែចម្ការ។

ការអភិវឌ្ឍសិប្បកម្មកែច្នៃត្រី សំណាង សុធា ដំណើរការរីកចម្រើនមកដល់ពេលនេះ ដោយសារមានការគាំទ្រពីគម្រោង CAPFISH-Capture សហការជាមួយក្រសួងកសិកម្មកម្ពុជា និងឧបត្ថម្ភដោយសហភាពអឺរ៉ុប។

ក្រោយទទួលបានវិញ្ញាបនប័ត្រនិមិត្តសញ្ញាគុណភាពផលផលិតផលជលផលកម្ពុជា (CQS) នៅជាលេខរៀងទីមួយ ក្នុងចំណោមសមាជិកដទៃ គឺបានធ្វើឱ្យផលិតផលរបស់សិប្បកម្មកែច្នៃសំណាង សុធា មានការទទួលស្គាល់ច្រើនពី​គុណភាពអនាម័យល្អ ស្របតាមសុវត្ថិភាពម្ហូបអាហារ៕

អត្ថបទ៖ ផល ធារិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៣ វិនាទី មុន

នេះចំណុច​ពិសេសកម្រមាន ធ្វើឱ្យ​ចាត់ទុក Yuji Nishida ជា​ស្តេច​នាគ​​បាល់ទះជប៉ុន

ព័ត៌មានជាតិ២៣ នាទីutes មុន

កងកម្លាំងឆ្មាំព្រំដែនរដ្ឋ Karen មីយ៉ាន់ម៉ាប្រគល់​ ជនជាតិចិន​​៣៦៥​នាក់​ឱ្យ​​ថៃ

ព័ត៌មានអន្ដរជាតិ៣៨ នាទីutes មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម