ព័ត៌មានជាតិ
មានកក្តា៥យ៉ាង ដែលនាំឲ្យកម្ពុជាទទួលបានជោគជ័យក្នុងការទប់ស្កាត់ជំងឺកូវីដ១៩
លោក វេជ្ជបណ្ឌិត លីសូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាលបានឲ្យដឹងថាមានកក្តា៥យ៉ាងដែលនាំឲ្យប្រទេសកម្ពុជាទទួលបានជោគជ័យក្នុងការទប់ស្កាត់ជំងឺកូវីដ១៩។
លោកវេជ្ជបណ្ឌិតបានបន្តថាកក្តាទាំង៥នោះរួមមាន១. ភាពជាអ្នកដឹកនាំ និងឆន្ទ:នយោបាយរបស់រាជរដ្ឋាភិបាល២. ការវិនិយោគលើការត្រៀមលក្ខណ:ជាមុនក្នុងការឆ្លើយតបទៅនឹងជំងឺរាតត្បាត៣. សាមគ្គីភាពធ្វើការងាររវាងមន្រ្តីជាតិនិងអន្តរជាតិ និងប្រក បដោយតម្លាភាព៤. ការចូលរួមរបស់អាជ្ញាធរដែនដីនិងសហគមន៏និងស្ថាប័នពាក់ព័ន្ធនិង៥. ឆន្ទ:មោះមុតរបស់មន្ត្រីក្រុមឆ្លើយតបបន្ទាន់ និងមន្រ្តីសុខាភិបាលជួរមុខ។

គួរបញ្ជាក់ថារហូតដល់ម៉ោង០៨ព្រឹក ថ្ងៃទី០១ វិច្ឆកា ២០២០នេះក្រសួអសុខាភិបាលរកពុំរកឃើញករណីជំងឺកូវីដ-១៩ ថ្មីទេគឺមានចំនួនអ្នកជំងឺ២៩១នាក់ ដដែលក្នុងនោះមានចំនួនជាសះស្បើយសរុបចំនួន២៨៣នាក់គ្មានអ្នកស្លាប់និងកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យចំនួន៨នាក់ ។
យ៉ាងណាក៏ដោយដោយសារជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងជាប់ជានិច្ចនោះក្រសួងសុខាភិបាលនៅតែបន្តណែនាំដល់បងប្អូនប្រជាពលរដ្ឋប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបើមិនចាំបាច់ ព្រោះប្រទេសជិតខាងយើងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡើយ ។
ជាមួយគ្នានេះដែរយើងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ ល។ ត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
សូមបញ្ជាក់ថា ប្រទេសកម្ពុជាបានរកឃើញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ហើយរហូតមកដល់ពេលនេះក្រសួងបានធ្វើតេស្តចំនួន១៨២៩១៦ស្មើនឹង១០៩៥៣ក្នុង១លាន នាក់៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី