ព័ត៌មានជាតិ
អភិបាលស្រុកកោះកុង បង្ហាញការមិនពេញចិត្តចំពោះមន្ទីរដែនដីខេត្ត ផ្តល់សេវាផ្ទេរប្លង់កម្មសិទ្ធិយឺតយ៉ាវ
លោកអភិបាលស្រុកកោះកុង បង្ហាញការមិនពេញចិត្ត ចំពោះមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តកោះកុង ហាក់មានភាពយឺតយ៉ាវលើការផ្តល់សេវាកាត់ផ្ទេរប្លង់កម្មសិទ្ធិជូនរូបលោក និងប្រជាពលរដ្ឋ។
ការបង្ហាញការមិនពេញចិត្តរបស់លោក ជា សូវី អភិបាលស្រុកកោះកុង នៅពេលនេះធ្វើឡើងក្រោយលោក បានដាក់ពាក្យស្នើសុំកាត់ប្លង់ ដីពីម្ចាស់ដើមមកជាឈ្មោះរបស់ខ្លួន បន្ទាប់ពីបានទិញដីមួយកន្លែង នៅភូមិត្រពាំងរូង ឃុំត្រពាំងរូង។

លោក ជា សូវី បានឲ្យដឹងនៅថ្ងៃ ២២ ខែកញ្ញា ឆ្នាំ ២០២៣នេះថា លោកបានទិញដីមួយកន្លែង ពីម្ចាស់ដើមឈ្មោះ ណាំ ធី និងប្រពន្ធឈ្មោះ កន ថូ ហើយក៏បានរៀបចំឯកសារគតិយុត្ត ផ្ទេរកម្មសិទ្ធិមករូបលោកតាមរយៈអង្គភាពច្រកចេញចូលតែមួយ ខេត្តកោះកុង កាលពីថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៣កន្លងទៅនេះ។

លោកអភិបាលស្រុកកោះកុង ឲ្យដឹងទៀតថា នៅពេលដែលលោកដាក់ពាក្យ បំពេញបែបបទសុំផ្ទេរកម្មសិទ្ធិ នៅអង្គភាពច្រកចេញចូលតែមួយ ខេត្តកោះកុង និងមន្រ្តីជំនាញ ក៏បានបន្តបញ្ចូនលឯកសារនោះ ចេញទៅមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្ត ដើម្បីអនុវត្តតាមនីតិវិធី។ ប៉ុន្តែប្រធានមន្ទីរ ហាក់មានការយឺតយ៉ាវក្នុងការដោះស្រាយឯកសារ បន្តរហូតមកដល់ថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២៣នេះ ដែលប្រមាណ ៧ខែហើយ រូបលោកមិនទាន់ទទួលវិញ្ញាបនបត្រសម្គាល់ ម្ចាស់អចលនវត្ថុ នោះទេ។

លោកអភិបាលស្រុកកោះកុង បន្ថែមថា ការមិនចេញប្លង់ផ្ទេរកម្មសិទ្ធិ បានធ្វើឲ្យបណ្តាញសារព័ត៌មានចុះផ្សាយវាយប្រហារមកលើរូបលោកថា ធ្វើសំណង់អត់ច្បាប់អនុញ្ញាត ដោយប្រើពាក្យថា ថ្លើមធំខ្លួនតំណែងអភិបាលស្រុក បែរជាបំពានច្បាប់ទៅវិញ។
លោក ជា សូវី បានចោទជាសំណួរទៅកាន់ លោកប្រធានមន្ទីររៀបចំដែនដី ខេត្តកោះកុង ថា ចំពោះការផ្ទេរឈ្មោះប្លង់ដី តើមន្រ្តីមន្ទីរជំនាញ ត្រូវប្រើរយៈពេលប៉ុន្មានថ្ងៃ? ប៉ុន្មានខែ? ប៉ុន្មានឆ្នាំ? ទើបអាចកាត់ឈ្មោះប្លង់ដីបាន សម្រាប់ផ្តល់ជូនប្រជាពលរដ្ឋ ដែលជាអ្នកមកទទួលសេវា?

ទន្ទឹមនោះលោកអភិបាលស្រុកកោះកុង សុំបដិសេធទាំងស្រុងរាល់ការចុះផ្សាយ ដោយគ្មានមូលដ្ឋានត្រឹមត្រូវ ដោយយោងតាមមួយប្រភពមកវាយប្រហាររូបលោក គ្រាលោកមិនបានបំពានច្បាប់ដូចការចោទប្រកាន់នោះឡើយ ហើយសូមមហាជនកុំមានការភ័ន្តច្រឡំ។
ដើម្បីងាយស្រួលផ្តល់សេវា ជូនប្រជាពលរដ្ឋបានទាន់ពេលវេលា ប្រសិទ្ធិភាព និងតម្លាភាពលោកអភិបាលស្រុក ក៏ស្នើសុំដល់លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង មេត្តាជួយពិនិត្យ និងមានវិធានការ ចំពោះមន្ទីររៀបចំដែនដីខេត្ត អំពីការអនុវត្តនីតិវិធីកាត់ផ្ទេរប្លង់ដី ជូនពលរដ្ឋឲ្យបានឆាប់រហ័សផង។
បញ្ហានេះ លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង ឆ្លើយតបថា ចាប់តាំងពីលោកមកធ្វើជាអភិបាលរងខេត្តកោះកុងជាង ៥ឆ្នាំមកនេះ គឺលោកមិនបានឃើញ ឬចារឯកភាពលើលិខិតស្នើសុំកសាងសំណង់ របស់ប្រជាពលរដ្ឋណាមួយទេ។

លោកអភិបាលរងខេត្ត បន្ថែមថា រាល់ស្នើសុំលិខិតឯកសារស្នើសុំការសាងសង់សំណង់ណាមួយ គឺត្រូវឆ្លងកាត់លោក ហេង ចាន់ថន ប្រធានអង្គភាពច្រកចេញតែមួយ លោក លឹម សុវណ្ណ នាយករដ្ឋបាលសាលាខេត្ត និងបញ្ចូនទៅកាន់លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុងតែម្តង ពិនិត្យ និងសម្រេច។ ជាក់ស្តែងដូចជាងការដ្ឋានសំណង់ផ្ទះរបស់លោក ជា សូវី មានច្បាប់ ឬមិនមានច្បាប់ គឺលោកមិនបានដឹងនោះទេ ព្រោះថា ឯកសារទាំងនោះមិនបានឆ្លងការពិនិត្យសម្រេចលោកដែរ។
ជុំវិញការសោចទឹកដាក់គ្នា ត្រូវបានលោក រស់ វីរ៉ាវុធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដី ខេត្តកោះកុង ចេញលិខិតបំភ្លឺមួយ កាលពីថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២៣ ដោយលើកឡើងថា លោកមិនអាចទទួលយកបានទេ ចំពោះការលើកឡើងរបស់លោក ជា សូវី អភិបាលស្រុកកោះកុង ដោយថា មានភាពយឺតយ៉ាវក្នុងការផ្តល់សេវាផ្ទេរកម្មសិទ្ធិ ដោយបំបែកក្បាលដីជូនពលរដ្ឋ។

លោក រស់ វីរ៉ាវុធ បានបំភ្លឺថា មន្ទីរបានទទួលឯកសារស្នើសុំផ្ទេរកម្មសិទ្ធិ ដោយបំបែក្បាលដីពីអង្គភាពច្រកចេញចូលតែមួយខេត្ត កាលពីថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២៣ តែដោយពិនិត្យលើឯកសារឃើញថា សាលាបត្របំបែកក្បាលដី មានការកោសលុបខុសបច្ចេកទេស ជាហេតុមិនអាចទទួលយកបាន និងបានស្នើឲ្យធ្វើសាលាកបត្រជាថ្មីឡើងវិញ។
ក្រោយមកនៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២៣មន្ទីររបស់លោក រស់ វីរ៉ាវុធ បានទទួលឯកសារនេះជាលើកទី ២ ហើយពិនិត្យឃើញថា លើសាលាបត្រដែលធ្វើថ្មីនោះ មានកាត់ផ្លូវខុសបច្ចេកទេស (ទំហំផ្លូវធំមួយចំហៀងតូចមួយចំហៀង) មន្ទីរបានបញ្ចូនត្រឡប់ទៅកែតម្រូវទំហំផ្លូវម្តងទៀត។
លុះដល់ថ្ងៃទី ២ ខែសីហា ឆ្នាំ ២០២៣ មន្ទីររៀបចំដែនដីខេត្ត ទទួលបានឯកសារត្រឡប់មកវិញជាលើកទី ៣ និងចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនទ្រព្យ នៅថ្ងៃទី ៩ ខែសីហា ឆ្នាំ ២០២៣ ហើយក៏បានបញ្ចូនត្រឡប់ ទៅអង្គភាពច្រកចេញតែមួយខេត្តវិញ នៅថ្ងៃទី ៩ ខែសីហា ឆ្នាំ ២០២៣។
ទោះបីជាមន្ទីរមិនទទួលស្គាល់ការពិតក៏ដោយ ក៏លោក ជា សូវី សម្តែងការខកចិត្តពីព្រោះការងារបច្ចេកទេសក្នុងការរៀបចំឯកសារកាត់ផ្ទេរប្លង់ដី គឺមន្ត្រីបច្ចេកទេសរបស់នៅមន្ទីររៀបចំដែនដីខេត្តជាអ្នករៀបចំទាំងអស់ រីឯមន្ត្រីភូមិបាលស្រុក គ្រាន់តែជាអ្នកកាន់បញ្ជូនឯកសារឡើងចុះ ទៅមន្ទីរតែប៉ុណ្ណោះ។

គិតមកទល់ម៉ោងនេះ លោក ហេង ចាន់ថន ប្រធានអង្គភាពច្រកចេញចូលតែមួយខេត្តកោះកុង តបថា លោកសុំពេលវេលា ដើម្បីសើរើពិនិត្យឯកសារឡើងវិញ។ លទ្ធផលយ៉ាងណា នឹងផ្តល់ព័ត៌មានជូនតាមក្រោយ៕
អត្តបទ៖ សិរីវឌ្ឍនៈ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់