ព័ត៌មានជាតិ
ប្រធានសម្ព័ន្ធសហជីពជាតិ សំណូមពរដល់ម្ចាស់ផ្ទះជួល និងបន្ទប់ជួលទាំងអស់ កុំដំឡើងថ្លៃជួល
ថ្មីៗនេះ មានការផ្សព្វផ្សាយនៅលើបណ្ដាញសង្គមហ្វេសប៊ុក នូវលិខិតជូនដំណឹងមួយអំពីការដំឡើងថ្លៃជួលបន្ទប់ និងថ្លៃទឹក ពីសំណាក់ម្ចាស់បន្ទប់ជួលទួលសុភមង្គល។ សម្រាប់ប្រធានសហជីពមួយ បានឲ្យដឹងថា លោកបានឃើញលិខិតនោះដែរ ហើយយល់ថា ជាលិខិតអនាមិក ឬជាលិខិតរបស់ក្រុមជ្រុលនិយមអគតិមួយចំនួន ខណៈការចចារប្រាក់ឈ្នួលកម្មករ-និយោជិតឆ្នាំ ២០២៤ បាននិងកំពុងប្រព្រឹត្តទៅ។
មេសហជីពដដែល ក៏បានសំណូមពរដល់ម្ចាស់ផ្ទះជួល និងបន្ទប់ជួលទាំងអស់ កុំដំឡើងថ្លៃជួលផ្ទះ ឬជួលបន្ទប់ឲ្យសោះ ដើម្បីសម្រួលដល់ការលំបាករបស់កម្មករ-និយោជិត។

លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ២២ ខែកញ្ញានេះថា ចំពោះលិខិតជូនដំណឹង ស្ដីពី ការសុំឡើងថ្លៃឈ្នួលបន្ទប់ និងថ្លៃទឹក ដែលត្រូវបានចែកចាយនៅលើបណ្ដាញសង្គមហ្វេសប៊ុក នាពេលថ្មីៗនេះ លោកយល់ថា ជាលិខិតអនាមិក ឬជាលិខិតរបស់ក្រុមជ្រុលនិយមអគតិមួយចំនួន ដែលធ្វើឡើងក្នុងន័យមិនល្អណាមួយ។
លោកថា «លិខិតនេះ ខ្ញុំយល់ថា វាជាលិខិតអនាមិក ឬក៏ជាលិខិតដែលក្រុមជ្រុលនិយម ឬក្រុមអគតិមួយចំនួនដែលធ្វើឡើង ក្នុងន័យបង្កលក្ខណៈធ្វើយ៉ាងណាឲ្យមានជ្រួលច្របល់ ឬធ្វើឲ្យម្ចាស់ផ្ទះជួលនានាហ្នឹងមានការឡើងថ្លៃ ខណៈដែលយើងកំពុងតែចចារប្រាក់ឈ្នួល ហើយយើងកំពុងតែបារម្ភអំពីការដំឡើងថ្លៃផ្ទះជួលអី-ល-»។
ប្រធានសម្ព័ន្ធសហជីពជាតិ បានសំណូមពរដល់ម្ចាស់ផ្ទះជួល ឬបន្ទប់ជួល សូមរក្សាតម្លៃជួលផ្ទះ ឬបន្ទប់ស្នាក់នៅ សម្រាប់កម្មករ-និយោជិតឲ្យនៅដដែល កុំមានការដំឡើងថ្លៃឲ្យសោះ ដើម្បីជួយសម្រួលការលំបាកដល់ពួកគាត់។
លោក ហ្វា សាលី បន្ថែមទៀតថា «ខណៈពេលដែលសេដ្ឋកិច្ចយើង កំពុងតែលំបាក ហើយការចចារប្រាក់ឈ្នួល ពុំមានការឡើងខ្ពស់ដូចយើងរំពឹងទុក យើងឃើញទាំងអស់គ្នាថា វាពិបាកក្នុងការចចារ ដូច្នេះហើយសុំធ្វើយ៉ាងណា កុំឲ្យមានការដំឡើងទៅលើថ្លៃផ្ទះជួលនេះឲ្យសោះ នេះគឺស្នើសុំដោយបេះដូង ក្នុងនាមជាខ្មែរដូចគ្នា»។
ក្នុងនោះដែរ លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ ក៏បានជម្រាបប្រាប់ទៅកម្មករ-និយោជិត កុំមានការព្រួយបារម្ភចំពោះការឡើងថ្លៃជួលផ្ទះ ឬជួលបន្ទប់នេះ ព្រោះលោកជឿ និងសង្ឃឹមថា ម្ចាស់ផ្ទះជួល ឬបន្ទប់ជួល នឹងមិនមានការដំឡើងថ្លៃជួល នោះឡើយ៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ