ព័ត៌មានជាតិ
លោក ស សុខា៖ ជោគជ័យនៅខេត្តបាត់ដំបង ទើបរាជរដ្ឋាភិបាលសម្រេចផ្ទេរមុខងារក្នុងវិស័យអប់រំ ទៅរដ្ឋបាលក្រុងស្រុកខណ្ឌ
ផ្អែកតាមលទ្ធផលវាយតម្លៃ បានបង្ហាញថា ការផ្ទេរមុខងារអប់រំ យុវជន និងកីឡា តាមបែបវិមជ្ឈការ ទៅឱ្យរដ្ឋបាលក្រុង-ស្រុក ក្នុងខេត្តបាត់ដំបង បានទទួលលទ្ធផលជាវិជ្ជមាន និងមានលក្ខណៈល្អប្រសើរជាងការផ្ទេរមុខងារ តាមបែបវិសហមជ្ឈការ ដែលត្រឹមតែធ្វើប្រតិភូកម្មទៅឱ្យរដ្ឋបាលក្រុង-ស្រុក-ខណ្ឌផ្សេងទៀត។ នេះជាការបញ្ជាក់របស់លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) ក្នុងពិធីផ្សព្វផ្សាយអនុក្រឹត្យស្ដីពីការផ្ទេរមុខងារក្នុងវិស័យអប់រំ ទៅឱ្យរដ្ឋបាលក្រុង-ស្រុក-ខណ្ឌ នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣។

លោកឧបនាយករដ្ឋមន្ត្រី ស សុខា សង្កត់ធ្ងន់ថា ផ្អែកលើមូលដ្ឋានខាងលើនេះ ទើបរាជរដ្ឋាភិបាលក្រោមមាគ៌ាដឹរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានសម្រេចពង្រីកការប្រគល់មុខងារក្នុងវិស័យអប់រំ យុវជន និងកីឡា តាមទិដ្ឋភាពដូចដែលបានអនុវត្តនៅតាមរដ្ឋបាលក្រុង ស្រុក ក្នុងខេត្តបាត់ដំបង ឱ្យទៅអនុវត្តនៅតាមរដ្ឋបាលក្រុង ស្រុក ខណ្ឌ ទូទាំងប្រទេស។ តាមអនុក្រឹត្យ ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ ស្តីពីការផ្ទេរមុខងារក្នុងវិស័យអប់រំ យុវជន និងកីឡា ទៅឱ្យរដ្ឋបាលក្រុង-ស្រុក-ខណ្ឌ គឺការផ្ទេរមុខងារក្នុងវិស័យនេះផ្ដោតលើការប្រគល់មុខងារចំនួន៣ រួមមាន មុខងារគ្រប់គ្រងការអប់រំកុមារតូច មុខងារគ្រប់គ្រងការអប់រំបឋមសិក្សា និងមុខងារគ្រប់គ្រងការអប់រំក្រៅប្រព័ន្ធ។ បន្ថែមពីនេះ គឺការបន្តធ្វើប្រតិភូកម្មមុខងារគាំទ្ររដ្ឋបាលចំនួន៣ រួមមាន មុខងារគាំទ្រផ្នែករដ្ឋបាលដល់គ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅ មុខងារគាំទ្រផ្នែករដ្ឋបាលដល់ការងារអភិវឌ្ឍយុវជន និងមុខងារគាំទ្រផ្នែករដ្ឋបាលដល់ការងារអប់រំកាយនិងកីឡា។

លោកឧបនាយករដ្ឋមន្ត្រី ពន្យល់ថា ការផ្ទេរមុខងារក្នុងវិស័យអប់រំ ទៅឱ្យរដ្ឋបាលក្រុង-ស្រុក-ខណ្ឌ តាមរយៈអនុក្រឹត្យនេះ ជាការបែងចែកឡើងវិញឱ្យបានច្បាស់លាស់តួនាទី និងការទទួលខុសត្រូវរវាងក្រសួងអប់រំ និងរដ្ឋបាលក្រុង-ស្រុក-ខណ្ឌ ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងគុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាអប់រំ ដែលត្រូវបានផ្ទេរទៅឱ្យរដ្ឋបាលក្រុង- ស្រុក-ខណ្ឌ ស្របជាមួយគោលបំណងកំណែទម្រង់ក្នុងវិស័យអប់រំ ដែលបាននិងកំពុងអនុវត្តដោយក្រសួងអប់រំផងដែរ។ តែយ៉ាងណា លោក ស សុខា បញ្ជាក់ថា ក្រសួងអប់រំ នៅតែមានតួនាទីសំខាន់នៅក្នុងការរៀបចំគោលនយោបាយជាតិ ផែនការយុទ្ធសាស្ត្រជាតិ ការសិក្សាស្រាវជ្រាវ កម្មវិធីសិក្សាជាតិ និយាមនិងស្តង់ដាអប្បបរមា ការជ្រើសរើស និងបណ្តុះបណ្តាលគ្រូ ការគាំទ្របច្ចេកទេស ការតាមដានត្រួតពិនិត្យ និងវាយតម្លៃដដែល។
លោក ស សុខា បន្តថា ការផ្ទេរមុខងារក្នុងវិស័យអប់រំ ទៅឱ្យរដ្ឋបាលក្រុង-ស្រុក-ខណ្ឌ គឺជាការផ្តល់សិទ្ធិអំណាចដល់រដ្ឋបាលក្រុង-ស្រុក-ខណ្ឌ ចូលរួមទទួលខុសត្រូវក្នុងការគ្រប់គ្រង ការចាត់ចែង និងការផ្តល់សេវាអប់រំជូនដល់ប្រជាជននៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីលើកកម្ពស់គណនេយ្យភាពចំពោះប្រជាពលរដ្ឋ។ លោក ថា ក្រុមប្រឹក្សា និងគណៈអភិបាលក្រុង-ស្រុក-ខណ្ឌ ត្រូវមានគណនេយ្យភាពចំពោះក្រសួងអប់រំ និងចំពោះប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដោយធានាថា ការអនុវត្តមុខងារទាំងនេះ ត្រូវតែស្របតាមគោលនយោបាយ ផែនការយុទ្ធសាស្ត្រជាតិ កម្មវិធីសិក្សាជាតិ និយាម និងស្តង់ដា ដែលបានកំណត់។

ដើម្បីសម្រេចបានភារកិច្ចនេះ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញដល់រដ្ឋបាលក្រុង- ស្រុក-ខណ្ឌ គប្បីរៀបចំផែនការសកម្មភាព និងផែនការថវិកាប្រចាំឆ្នាំ គ្រប់គ្រងបុគ្គលិកអប់រំ និងគ្រូបង្រៀន ការធានារក្សាសុវត្ថិភាព សន្តិសុខសណ្តាប់ធ្នាប់ អនាម័យ បរិស្ថានល្អនៅតាមសាលារៀន ការគ្រប់គ្រង ការថែទាំ និងការជួសជុលហេដ្ឋារចនាសម្ព័ន្ធសាលារៀន និងឧបករណ៍សម្ភារនានាពាក់ព័ន្ធនឹងសាលារៀន។ ទន្ទឹមនេះ រដ្ឋបាលក្រុង-ស្រុក-ខណ្ឌ ត្រូវបង្កើតកិច្ចសហការ និងការកៀរគរការចូលរួមគាំទ្រពីសហគមន៍មូលដ្ឋាន អង្គការសង្គមស៊ីវិល និងភាគីពាក់ព័ន្ធនានា ដើម្បីធានាឱ្យសម្រេចបានយ៉ាងហោចតាមនិយាម និងស្តង់ដាកម្រិតអប្បបរមានៃការគ្រប់គ្រងមុខងារអប់រំ យុវជននិងកីឡា ដែលបានផ្ទេរឱ្យ៕

-
សន្តិសុខសង្គម១៦ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៦ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច