Connect with us

ព័ត៌មានជាតិ

តើការឱ្យទានដល់កុមារតាមភ្លើងស្តុបបានបុណ្យ ឬជំរុញឱ្យពួកគេធ្លាក់ក្នុងឧបាយមុខ?

បានផុស

នៅ

នៅតាមភ្លើងស្តុបមួយចំនួន នៅក្នុងរាជធានីភ្នំពេញ គេសង្កេតឃើញមានសកម្មភាពក្មេងៗ ឬមនុស្សចាស់ដើរសុំលុយ ជាហូរហែ ក្លាយជាការរំខានដល់អ្នកដំណើរ និងងាយបង្កគ្រោះថ្នាក់ចរាចរណ៍ ផងដែរ។ តើអ្នកដំណើរគួរបន្តឱ្យលុយ ពួកគេ ឬបញ្ឈប់ការឱ្យ ដើម្បីកាត់ផ្តាច់សកម្មទាំងនេះ?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សំ កុសល ជាយុវជនមួយរូបរស់នៅរាជធានីភ្នំពេញ ដែលតែងតែឃើញមានសកម្មភាពក្មេងៗសុំទាន នៅតាម ភ្លើងស្តុបបានលើកឡើងថា ការសុំទានរបស់ក្រុមក្មេងៗនៅតាមស្តុបជាប្រចាំហាក់មានភាពមិនប្រក្រតី។ ពួកគេតែងតែ សុំលុយអ្នកដំណើរជារៀងរាល់ថ្ងៃក្លាយជាអាជីព ប្រហែលជាមិនបានសិក្សានោះទេ។ លោក កុសល បានអះអាងថា ការចំណាយលុយ ៥០០ ទៅ១០០០រៀល មិនកំណាញ់នោះទេ ប៉ុន្តែបើយើងនៅតែបន្តសកម្មភាពនេះ ពួកគេនឹងនៅតែបន្ត សុំរាល់ថ្ងៃ។ តែបើជាមនុស្សចាស់ ជនមានពិការភាព ទើបគួរតែឱ្យ ព្រោះពួកគេពុំមានកាយសម្បទាគ្រប់គ្រាន់ដើម្បីប្រកបការងារ។

ចំណែក លោក ផាន សំភ័ស្ស ពលរដ្ឋម្នាក់ទៀត បានបញ្ចេញទស្សនថា ដើម្បីកាត់បន្ថយអត្រាអ្នកសុំទាន រដ្ឋាភិបាលគួរ តែផ្ដល់ឱកាសការងារ​ សម្រាប់ពួកគេ ជាពិសេសអ្នកមានកាយសម្បទាល្អ អាចធ្វើការងារបាន។ ទន្ទឹមនឹងនេះ លោក លើកទឹកចិត្តឱ្យរដ្ឋបង្កើតមជ្ឈមណ្ឌល សម្រាប់គាំទ្រដល់អ្នកសុំទានមានពិការភាព ឬមនុស្សចាស់ជរា ដែលពុំមាន លទ្ធភាពក្នុងការរកប្រាក់ចំណូលសម្រាប់ដោះស្រាយជីវភាព។

ដោយឡែក លោក សុខ ដារា អ្នករស់នៅសង្កាត់បឹងកេងកង បានសង្កត់ធ្ងន់ថា ការបន្តឱ្យលុយអ្នកសុំទាន ស្មើនឹងលើក ទឹកចិត្តឱ្យពួកគេបន្តសកម្មភាពការងារនេះ។ លោកមើលឃើញថា សកម្មភាពនេះ បង្កផលអវិជ្ជមានដល់សង្គម និងប៉ះពាល់ សោភ័ណភាពទីក្រុងផងដែរ។

អ្នកធ្វើការនៅស្ថានីយចាក់សាំងមួយកន្លែង ក្បែរភ្លើងស្តុបពហុកីឡាដ្ឋានអូឡាំពិច បានលើកឡើងថា ក្រុមក្មេងៗសុំទាន ទាំងនោះ ក្រោយពេលសុំបាន ពួកគេតែងតែយកលុយរាយមកដូរយកលុយដុំជាប្រចាំ។ អ្នកចាក់សាំងរូបនេះ បានកត់ សម្គាល់ឃើញថា ក្នុងមួយថ្ងៃពួកគេយកលុយមកដូរចាប់ពី ៨ម៉ឺន ទៅជាង ១០ម៉ឺនរៀល។

អ្នកស្រាវជ្រាវបញ្ហាសង្គម បានលើកឡើងថា អ្នកដាក់ទានដល់កុមារតាមភ្លើងស្តុប កំពុងជំរុញលើកទឹកចិត្តឱ្យមាន កំណើនអ្នកសុំទានកាន់តែច្រើនក្នុងប្រទេស បាត់សេចក្តីថ្លៃថ្នូរជាតិ បាត់សណ្តាប់ធ្នាប់សង្គម ធ្វើឱ្យក្មេងទទួលទារុណកម្ម មិនបានចូលរៀន ខូចអនាគត ព្រមទាំងអាចធ្លាក់ចូលទៅក្នុងអំពើឧបាយមុខផ្សេងៗ។ ចំពោះសកម្មភាពនេះ មានការ រកឃើញថា ប្រាក់ដែលកុមារសុំទានទាំងអស់នោះរកបាន មិនផ្តល់ជាប្រយោជន៍ដល់កុមារតូចៗនោះឡើយ គឺបានទៅ លើដៃអ្នកនៅពីក្រោយតែប៉ុណ្ណោះ៕

អត្ថបទ៖ ផល ធារិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ២១ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៩ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២១ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម