ព័ត៌មានជាតិ
លោក ហ៊ុយ វណ្ណ:៖ អ្នកផលិតមាតិកា ត្រូវរៀនសូត្រលើគោលការណ៍ ក្រមសីលធម៌ ច្បាប់ និងសិទ្ធមនុសុ្ស
លោក ហ៊ុយ វណ្ណ: ប្រធានសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា នៅក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មាន «កម្ពុជាថ្មី» បានស្នើដល់អ្នកផលិតមាតិកាមួយចំនួនឲ្យរៀនសូត្រទៅលើគោលការណ៍ក្រមសីលធម៌ គោលការច្បាប់ និងគោលការណ៍សិទ្ធមនុស្ស។

លោកលើកឡើងបែបនេះ បន្ទាប់ពីមានអ្នកផលិតមាតិកា និងអ្នកសារព័ត៌មានមួយចំនួន កំពុងធ្វើសកម្មភាពដែលប្រាសចាកពីក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន ដោយមិនគិតពីបញ្ហាសិទ្ធិមនុស្ស និងតម្លៃរបស់មនុស្ស តាមរយៈការធ្វើសម្ភាសជាមួយប្រភពមានស្មាតីមិនល្អ ឬធ្វើសម្ភាសជាមួយអ្នកស្រវឹងស្រា ឬជាមួយអ្នកដែលកំពុងមានទុក្ខជាដើម។

ប្រធានសហព័ន្ធអ្នកសារព័ត៌មានកម្ពុជារូបនេះ បានបញ្ជាក់ថា មិនថាអ្នកផលិតមាតិកា ឬអ្នកសារព័ត៌មានក៏ដោយគឺត្រូវការឆ្លងកាត់ការរៀនសូត្រ ដើម្បីយល់ដឹងអំពីសារសំខាន់នៃតម្លៃរបស់មនុស្ស ជ្រៀសវាងការភាន់ច្រឡំអំពីសិទ្ធរបស់ខ្លួនដែលចង់ធ្វើអ្វីក៏បាន ដោយមិនគិតពីផលប៉ះពាល់ដល់អ្នកដ៏ទៃ។ លោកបានបន្ថែមថា នៅក្នុងសង្គមទាំងអស់មនុស្សត្រូវការគោរពគ្នាទៅវិញទៅមក ពីព្រោះមនុស្សទាំងអស់គឺមានតម្លៃដែលត្រូវការពារ និងមានសិទ្ធរបស់ខ្លួនដែលត្រូវទទួលបានការគោរពពីអ្នកដ៏ទៃ។ ដូច្នេះ អ្នកផលិតមាតិកា ឬអ្នកសារព័ត៌មាន កុំព្រោះតែផលប្រយោជន៍តូចមួយរបស់ខ្លួនមកបំផ្លាញមនុស្សមួយក្រុមដែលជាជនរងគ្រោះ ព្រមទាំងធ្វើឲ្យខូចកិត្តិយសរបស់សហគម និងប្រទេសជាតិ។

លោក ហ៊ុយ វណ្ណ: ក៏បានសង្កត់ធ្ងន់ដែរថា ប្រសិនបើអ្នកផលិតមាតិកា និងអ្នកសារព័ត៌មាន មិនបានយល់ដឹងអំពីសិទ្ធមនុស្ស ហើយនៅបន្តនាំគ្នាផលិតមាតិកា មិនគោរពសិទ្ធមនុស្ស នោះនឹងធ្វើឲ្យប៉ះពាល់ទៅដល់កិត្យានុភាព និងប្រទេសជាតិទាំងមូលផងដែរ៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានជាតិ២ ម៉ោង ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
ព័ត៌មានជាតិ១២ ម៉ោង ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ