ព័ត៌មានជាតិ
៨ខែ ក្នុងឆ្នាំ២០២៣ ខេត្តកំពង់ចាម មានមនុស្សបីនាក់បានស្លាប់ដោយសារជម្ងឺគ្រុនឈាម
រយៈពេល ៨ខែ ក្នុងឆ្នាំ២០២៣នេះ ខេត្តកំពង់ចាម មានមនុស្សដែលបាត់បង់អាយុជីវិតដោយសារជម្ងឺគ្រុនឈាម ចំនួនបីនាក់មកហេីយ។ នេះយោងតាមការបញ្ជាក់ពី លោកវេជ្ជបណ្ឌិត គីមសួ ភិរុណ ប្រធានមន្ទីរសុខាភិបាល ខេត្តកំពង់ចាម នាថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២៣។

តាមការបញ្ជាក់របស់ លោក ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ចាម រយៈពេល ៨ខែចុងក្រោយនេះ អ្នកមានជម្ងឺគ្រុនឈាមដែលមកសំរាកព្យាបាលនៅតាមមន្ទីរពេទ្យ មានការកេីនឡេីងគួរឲ្យកំណត់សម្គាល់ ខណៈ ដល់មកបច្ចប្បន្នអ្នកជម្ងឺគ្រុនឈាមដែលបាត់បង់អាយុជីវិតក្នុងខេត្តកំពង់ចាមមានបីករណីហេីយ។ លោក វេជ្ជបណ្ឌិត បានបន្តទៀតថា តាមរយៈសកម្មភាពចុះផ្សព្វផ្សាយ និងបាញ់ថ្នាំសម្លាប់សត្វមូសនៅតាមសាលារៀន ទីផ្សារ និងតាមភូមិដ្ឋានរបស់ប្រជាពលរដ្ឋ គឺចង់ឲ្យប្រជាពលរដ្ឋចូលរួមទាំងអស់គ្នា ដេីម្បីបង្ការការពារជៀសឆ្ងាយពីការមានជម្ងឺគ្រុនឈាម ពោលគឺត្រូវការពារកូនចៅក្មេងតូចៗ កុំឲ្យមូលខ្លាខាំ និងត្រូវសម្អាតបរិស្ថានជុំវិញផ្ទះកុំឲ្យមានទឹកដក់ ដែលបង្កជាជំរកសត្វមូលខ្លាពងកូន។

ជាមួយគ្នានេះ លោកវេជ្ជបណ្ឌិត គីមសួរ ភិរុណ ប្រធានមន្ទីរសុខាភិបាល ខេត្តកំពង់ចាម បានបញ្ជាក់ឲ្យដឹងថា ជម្ងឺគ្រុនឈាមភាគច្រេីនកេីតឡេីងកុមារតូចៗ ដែលមកបណ្តាលមកពីសត្វមូសខ្លាខាំ ។ បច្ចុប្បន្ន ក្រុមគ្រូពេទ្យ និងអាជ្ញាធរមូលដ្ឋាន កំពុងចុះផ្សព្វផ្សាយ អប់រំណែនាំ ពីការបង្ការទប់ស្កាត់ពីការឆ្លងរីករាលដាលជម្ងឺគ្រុនឈាម ដោយបានណែនាំប្រជាពលរដ្ឋ ត្រូវសម្អាតបរិស្ថានជុំវិញផ្ទះដែលអាចជាជម្រកសត្វមូសខ្លា ពងកូន ដូចជាមានទឹកដក់ក្នុងសំបកកង់ សំបកកំប៉ុង និងកន្លែងដែលអាចមានទឹកកត់បង្កេីតជាដង្កូវទឹកជាដេីម។

ជាចុងក្រោយ លោក គីម សួភិរុណ ប្រធានមន្ទីរសុខាភិបាល ខេត្តកំពង់ចាម បានទទូច និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋទាំងអស់ ប្រសិនបេីត្រូវការថ្នាំអាល់ប៊េត ដាក់ក្នុងពាង អាចមកស្នេីសុំពីមណ្ឌលសុខភាពដែលនៅក្បែរខ្លួន ហេីយត្រូវតាមដានសុខភាពក្រុមគ្រួសារ បេីមានរោគសញ្ញាណាកេីតឡេីងគួរឲ្យកត់សម្គាល់ត្រូវមកពិគ្រោះយោបល់ ឬព្យាបាលជាមួយមន្ត្រីសុខាភិបាលជាបន្ទាន់ ដេីម្បីកុំឲ្យមានព្យាបាលខុសបច្ចេកទេសដែលអាចឈានដល់គ្រោះថ្នាក់អាយុជីវិតកុមារនិងទារកផង៕
អត្ថបទ និងរូបភាពដោយ ៖ ឡេក ចាន់ពេជ្រ


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ