Connect with us

ព័ត៌មានជាតិ

ពលរដ្ឋក្រីក្រ ជាង ២០០ គ្រួសារ ទទួលបានអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន

បានផុស

នៅ

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា រួមជាមួយ​ប្រតិភូ​រួម​ដំណើរ បាន​ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ​កាកបាទក្រហម​កម្ពុជា ដែល​មាន សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជា​ប្រធាន ចែកជូន​ប្រជាពលរដ្ឋ​ទីទាល់ក្រ ២៣៦ គ្រួសារ ដែលជា​ចាស់ជរា ជនពិការ អ្នករស់នៅ​ជាមួយ​មេរោគ​អេដស៍ កុមារកំព្រា ស្ត្រី​មេម៉ាយ​មាន​កូន​ច្រើន អ្នកមាន​ជំងឺ​ប្រចាំកាយ និង​មាន​ជីវភាព​ខ្វះខាត នៅ​ស្រុក​ស្វា​ជ្រំ និង​ស្រុក​ស្វាយទៀប ខេត្ត​ស្វាយរៀង ចំនួន ២៣៦ គ្រួសារ នា​ថ្ងៃ​សៅរ៍ ៩ កើត ខែភទ្របទ ឆ្នាំថោះ បញ្ច​ស័ក ព​.​ស ២៥៦៧ ត្រូវ​នឹង ថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេច ក៏បាន​ផ្ដាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហម​កម្ពុជា ជានិច្ចកាល សម្តេច តែងតែ​គិតគូរ​ជានិច្ច​ពី​សុខទុក្ខ សុខភាព និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ ជំនឿ សាសនា ពណ៌​សម្បុរ​នោះ​ឡើយ។ ទីណា​មានការ​លំបាក ទីនោះ​មាន​កាកបាទក្រហម​កម្ពុជា ដោយ​មិន​គិត​ភាព​លំបាក ជិត ឬ ឆ្ងាយ ព្យុះភ្លៀង កាកបាទក្រហម​កម្ពុជា ទៅដល់​ទីនោះ​ភ្លាម ដោយ​មិន​រួញរា​ឡើយ​។

សម្តេច ក៏បាន​ផ្ដាំផ្ញើ​បន្ថែម​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់បំផុត ក្នុងការ​ថែរក្សា​សុខភាព​។ កត្តា​ដែល​សំខាន់​នោះ គឺ​ការរស់នៅ ដោយ​ប្រកាន់យក​ការរស់នៅ​ស្អាត ពិសា​ទឹក​ដាំពុះ ហូប​ស្អាត សម្អាត​បរិស្ថាន​ជុំវិញ​ផ្ទះ​។ ជាពិសេស ត្រូវ​បង្កើន​ការ​ផលិតផល​ផ្នែក​កសិកម្ម តាមរយៈ ការ​ដាំដុះ ការចិញ្ចឹម​សត្វ ជាដើម ចំណែក​ឯ​អាជ្ញាធរ ត្រូវតែ​ពង្រឹង​ឲ្យ​មាន​ប្រសិទ្ធភាព​នូវ ភូមិ​-​ឃុំ មាន​សុវត្ថិភាព និង​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់​គ្នា។

អំណោយ​ដែល​ត្រូវ​ផ្តល់​ជូន​ពលរដ្ឋ​ទាំង ២៣៦ គ្រួសារ រួមមាន ៖ អង្ករ ៣០ គីឡូក្រាម, មី ១ កេស ,ត្រីខ ១០ កំប៉ុង ,ទឹកស៊ីអ៊ីវ ៦ ដប ,កន្ទេល​ជ័រ​បត់ ១, ឃីត ១ កញ្ចប់ (មុង សារុង ភួយ និង​ក្រមា) ,និង​ថវិកា​ធ្វើដំណើរ ៥ ម៉ឺន​រៀល៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម