Connect with us

ព័ត៌មានជាតិ

សាលារៀននៅភ្នំពេញ២កន្លែងមិនអនុញ្ញាតឲ្យបើកឡើងវិញទេ

បានផុស

នៅ

ភ្នំពេញ៖លោក រស់ សុវាចារ អ្នក​នាំពាក្យ​ក្រសួងអប់រំ យុវជន និងកីឡាបានមានប្រសាសន៍ថា សាលារៀននៅរាជធានីភ្នំពេញចំនួន២កន្លែង សម្រាប់ធ្វើចត្តាឡីស័កអ្នកដំណើរដែលវិលត្រឡប់មកពីក្រៅប្រទេសនោះ មិនត្រូវបានអនុញ្ញាតឲ្យបើកដំណើរការឡើងវិញនៅក្នុងដំណាក់ទី៣នេះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សាលារៀន២កន្លែងនោះទី១ គឺ​អនុវិទ្យាល័យ​ពោធិចិនតុងនិងទី២សាលាបុរី១០០ខ្នងដែលមានសិស្សប្រមាណ២ពាន់នាក់ហើយសិស្សានុសិស្សទាំងនោះក្រសួងបានប្តូរទៅរៀននៅតាមសាលាផ្សេងរួចហើយនៅក្នុងដំណាក់កាលទី៣នេះ។

លោកបន្តទៀតថាចំពោះសាលារៀនមួយចំនួនដែលស្ថិតនៅតាមបណ្តាខេត្តដែលរៀបចំជាកន្លែងធ្វើចត្តាឡីស័កសម្រាប់ពលករចំណាកស្រុក និងអ្នកធ្វើដំណើរមកពីក្រៅប្រទេសស្នាក់នៅនៅតែអាចបើកដំណើរឡើងវិញបានដដែល។

ថ្លែងនៅក្នុងសន្និសីទកាសែតស្តីពីការបើកដំណើរការឡើងវិញដំណាក់កាលទី៣នៅទីស្តីការក្រសួង ឯកឧត្តមបណ្ឌិតសភាចារ្យ  ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានបញ្ជាក់ថា«សាលានៅតាមខេត្តមិនមានបញ្ហាចោទទេ។ ប៉ុន្តែនៅរាជធានីភ្នំពេញ មានសាលារៀនចំនួន២ ដែលជាប់ចត្តាឡីស័ក។ អ៊ីចឹងកន្លងមកនេះយើងបានសហការជាមួយនឹងសាលារាជធានីភ្នំពេញដើម្បីអាចឲ្យសិស្សរៀននៅសាលាផ្សេងទៀត។ យើងនឹងមិនយកសាលាពីរនេះធ្វើជាបញ្ហាមិនឲ្យបើកដំណើរការឡើងវិញក្នុងដំណាក់កាលទី៣ឡើយ»។

លោករដ្ឋមន្រី្តអប់រំបានបញ្ជាក់ថា នៅថ្ងៃអនាគតសាលារាជធានីភ្នំពេញនឹងមិនជ្រើសរើសសាលារៀនធ្វើជាកន្លែងធ្វើចត្តាឡីស័កទៀតឡើយដោយជ្រើសរើសនៅកន្លែងផ្សេងវិញ។ លោករដ្ឋមន្ត្រីបានអះអាងថា បើកាលណាសាលាណាមួយមានផ្ទុះនៅករណីអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី សាលារៀននោះនឹងត្រូវបិទបណ្តោះអាសន្ន។

បច្ចុប្បន្នក្រសួងសុខាភិបាលបានកំណត់កន្លែងចត្តាឡីស័កដែលឲ្យពលករ និងអ្នកធ្វើដំណើរពីក្រៅប្រទេសស្នាក់នៅរយៈពេល១៤ថ្ងៃ នៅតាមសាលារៀន មណ្ឌលកងទ័ពជើងអាកាស សណ្ឋាគារមួយចំនួននៅរាជធានីភ្នំពេញ។
គួរបញ្ជាក់ថាក្រសួងអប់រំបានបើកដំណើរការសាលារៀនឡើងវិញដំណាក់កាលទី៣ដែលជាការបើកសាលានៅគ្រប់កម្រិតនៅទូទាំងប្រទេសចាប់ពីថ្ងៃទី២ខែវិច្ឆិការហូតដល់ដំណាច់ខែធ្នូឆ្នាំ២០២០នេះ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៦ នាទី មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ២៩ នាទី មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៣៤ នាទី មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៤១ នាទី មុន

ក្រុមហ៊ុន​ អ៊ីអនម៉ល ៖ គ្មានការសាងសង់ផ្សារទំនើបអ៊ីអន៤ នៅខណ្ឌកំបូល ដូចការចុះផ្សាយព័ត៌មានឡើយ  

ជីវិតកម្សាន្ដ៤៤ នាទី មុន

ឃុំ ប៉ុណ្ណាដែត ស្នើមន្ត្រីចរាចរណ៍ប្រកាន់ភ្ជាប់សុជីវធម៌-ក្រមសីលធម៌ ដើម្បីជាគំរូចំពោះប្រជាពលរដ្ឋ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម