Connect with us

ព័ត៌មានជាតិ

ក្នុង​ខែមករា​នេះ​ស្ត្រី​សម្រាលកូន​ចំនួន​៦៥៦៣​នាក់​ទទួលបាន​ប្រាក់ឧបត្ថម្ភ​បន្ថែម​ពី​រាជរដ្ឋាភិបាល​

បានផុស

នៅ

យោងតាម​របាយការណ៍​ពី​ការិយាល័យ​តាវកាលិក​នៃ​បេឡា​ជាតិ​សន្តិសុខ​សង្គម​បានឱ្យដឹងថា​ ក្នុង​ខែមករា ឆ្នាំ​២០២១​នេះ​ មាន​ស្ត្រី​សម្រាលកូន​ជា​សមាជិក ប​.​ស​.​ស​. ចំនួន៦ ៥៦៣​នាក់​ ទទួលបាន​ប្រាក់ឧបត្ថម្ភ​បន្ថែម​ពី​រាជរដ្ឋាភិបាល​ប្រមាណ​២៦៤៤៨០០០០០​រៀល​ ក្នុងនោះ​កម្មករនិយោជិត​ក្នុង​ប្រព័ន្ធ​មាន​ចំនួន៦ ៥៤៩​នាក់​ និង​ក្រៅ​ប្រព័ន្ធ​មាន​ចំនួន​១៤​នាក់ ។​

ក្នុងចំណោម​ស្ត្រី​សម្រាលកូន​៦៥៦៣​នាក់​នោះ ​សម្រាល​បានកូន​ភ្លោះ​ពីរ​ចំនួន​៤៥​នាក់​ និង​ស្ត្រី​សម្រាល​កូន​បាន​ភ្លោះ​បី​ ចំនួន​២​នាក់​សរុប​កូន​ទាំងអស់​ចំនួន​៦៦១២​កូន​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​របាយការណ៍​របស់​បេឡា​ជាតិ​សន្តិសុខ​សង្គម​នៃ​ក្រសួង​ការងារ​និង​បណ្ដុះបណ្តាល​វិជ្ជា​ជីវៈ​ប្រ​ចាំឆ្នាំ​២០២០​បាន​ឲ្យ​ដឹងថា​ ចាប់តាំងពី​ថ្ងៃទី​០១ ខែមករា ឆ្នាំ​២០២០ រហូតមកដល់​ត្រឹម​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២០​កន្លងទៅនេះ ប​.​ស​.​ស​ បាន​បើកប្រាក់​ឧបត្ថម្ភ​បន្ថែម​របស់​រាជរដ្ឋាភិបាល​ដល់​កម្មករនិយោ​ជិត​ជា​ស្ត្រី​សម្រាល​កូន​ចំនួន៨០ ៤៩៩​នាក់ ក្នុងនោះ​ចំនួន​កូន​មាន៨១ ០៣១ នាក់​ ដោយ​ចំណាយ​ទឹកប្រាក់​អស់​ប្រមាណ​ជាង ៣២​ពាន់​លាន​រៀល ។​

ចំនួន​នេះ​បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ​២០១៩​កន្លងទៅ​ឃើញថា​ ស្ដ្រី​សម្រាលកូន​មានការ​កើនឡើង​ជា​បន្ត​បន្ទាប់ ដែល​ក្នុង​ឆ្នាំ​២០១៩ស្ដ្រី​សម្រាលកូន​មាន​ចំនួន​៧៧ ៤៤៩​នាក់ មាន​ចំនួន​កូន​សរុប ៧៧៩៦៦​នាក់ ​និង​ឆ្នាំ​២០១៨ មានស្ដ្រី​សម្រាលកូន​ចំនួន៦៥ ០៥៤​នាក់ មាន​ចំនួន​កូន​សរុប​៦៥ ៥៣៤​នាក់​។​

សូមបញ្ជាក់ថា សម្រាប់​កម្មការិនី​ទាំងអស់​ដែល​បម្រើការ​នៅតាម​រោងចក្រ​សហគ្រាស គ្រឹះស្ថាន ដែល​បានប្រកាស​បង់​ភាគទាន​មកកាន់ ប​.​ស​.​ស​. យ៉ាងតិច​៩​ខែ​ ក្នុង​រយៈពេល១២​ខែ គិត​មកដល់​ខែ​សម្រាលកូន​ នឹង​ទទួលបាន​ការឈប់​សម្រាក​ពី​ការងារ​រយៈពេល​៩០​ថ្ងៃ​ រួមជាមួយ​ប្រាក់​បំណាច់​ប្រ​ចាំថ្ងៃ៧០% បន្ថែមទៀត ពី​បេឡា​ជាតិ​សន្តិសុខ​សង្គម(​ប​.​ស​.​ស​.) ព្រមទាំង​អត្ថប្រយោជន៍​ផ្សេងៗ​ជា​ច្រើន​ទៀត ៕

អត្ថបទ ៖ ​សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងព័ត៌មាន ៖ មន្ទីរ​ព័ត៌មានជា​សេនាធិការរបស់រដ្ឋបាលរាជធានីខេត្ត​ត្រូវ​ខិតខំ​បន្តផលិតនិងផ្សព្វផ្សាយព័ត៌មានពីសក្តានុពលខេត្តឱ្យបានច្រើននិងចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយ

សន្តិសុខសង្គម៨ ម៉ោង មុន

សមត្ថកិច្ចរំដោះមនុស្ស១៤នាក់ និងឃាត់ខ្លួន១២នាក់ ក្នុងកាស៊ីណូនៅស្វាយរៀង ក្រោយមានការបង្ហោះវីដេអូហិង្សាលើបណ្ដាញសង្គម

ព័ត៌មានជាតិ៨ ម៉ោង មុន

អាជ្ញាធរខណ្ឌឬស្សីកែវបន្តចុះយុទ្ធនាការ បាញ់ថ្នាំមូសនៅតាមដងប្រឡាយក្នុងមូលដ្ឋាន

ព័ត៌មានជាតិ១០ ម៉ោង មុន

មូលដ្ឋានសុខាភិបាល និងសហជីព​ថា ការ​ពង្រឹង​តួនាទី​ភារកិច្ច​របស់មូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស. ជា​ការ​បង្ហាញតម្លាភាព និង​ប្រសិទ្ធភាពក្នុងការផ្តល់សេវាថែទាំសុខភាព

ព័ត៌មានជាតិ១០ ម៉ោង មុន

ប្រជាពលរដ្ឋស្ងប់ស្ងែងសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ដែលជួយដោះស្រាយបញ្ហាជូនពួកគាត់ដល់មូលដ្ឋាន

Sokha Hotels

ព័ត៌មានពេញនិយម