ព័ត៌មានជាតិ
តម្លៃស្វាយកែវរមៀតផ្ដើមល្អប្រសើរឡើងវិញ ក្រោយការត្អូញត្អែររបស់ម្ចាស់ចម្ការ
តម្លៃស្វាយកែវរមៀតផ្ដើមល្អប្រសើឡើងវិញនារដូវប្រមូលផលលើកទី២នេះដែលមានតម្លៃ ១ គីឡូ ២ ០០០រៀល ដែលជាតម្លៃល្អសម្រាប់កសិករ ខណៈឆ្នាំ កន្លងទៅ កសិករបេះលក់ចេញមិនបានគិតទៅដល់ស្ដង់ដា ធ្វើឱ្យឈ្មួញទម្លាក់តម្លៃ។
លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទី និងជាអ្នកធ្វើការពាក់ព័ន្ធលើដំណាំស្វាយដែរនោះ បានឱ្យដឹងថា បញ្ហារាល់ឆ្នាំដែលបានកើតឡើងដោយសារប្រជាពលរដ្ឋបេះស្វាយលក់មិនបានគិតទៅដល់ស្ដង់ដា ខណៈរូបលោកបានសំណូមពរឱ្យកសិករចេះបែងចែកឱ្យបានត្រឹមត្រូវរវាងស្វាយខៀវ ស្វាយរោងចក្រ និងស្វាយសម្រាប់ការនាំចេញ បើពុំនោះទេតម្លៃនឹងធ្លាក់ទៀត។
ទោះយ៉ាងណាម្ចាស់ចម្ការមួយចំនួន កាលពីថ្ងៃទី ២០ ខែកញ្ញា កន្លងទៅនេះ បានត្អូញត្អែរនៅរដូវប្រមូលផលនៃតម្លៃស្វាយកែវរមៀតបានធ្លាក់ចុះ តម្លៃ ២.៥០០រៀល នៅសល់តែត្រឹម ១ គីឡូក្រាមនៅតម្លៃ ១.២០០រៀល សម្រាប់ស្វាយលេខ១ រីឯស្វាយរមៀតខៀវនៅតែត្រឹម ៥០០ ទៅ៦០០រៀលក្នុង១គឺឡូក្រាម។
បើតាមការលើកឡើងពីម្ចាស់ចម្ការផ្តាល់បានឲ្យដឹងថា បើដំណាំស្វាយកែវរមៀតក្នុងតម្លៃនេះ បើសិនបូកដកទៅវានិងស្មើដើម ឬខាតបន្តិចបន្តួច នេះសម្រាប់តែម្ចាស់ចម្ការផ្ទាល់ខ្លួនឯង បើសិនជាអ្នកជួលដីគេធ្វើចម្ការវិញនោះក្នុងការចំណាយដើមផ្សេងៗ និងតម្លៃនេះវាមិនអាចទប់ទល់បាននោះឡើយដោយសារស្វាយធ្លាក់ចុះ។
លោក យង់ ង៉ែត ជាអ្នកម្ចាស់ចម្ការដែលមានចម្ការនៅក្នុងភូមិសាស្រ្តឃុំពងទឹកស្រុកដំណាក់ចង្អើរខាងលើបានឲ្យដឹងថាលោកមានដំណាំស្វាយជិត ១ ពាន់ដើមលោកលើកឡើងថា កន្លងមកយ៉ាងហោចណាស់ស្វាយលេខ ១ បាន១គីឡូក្រាម ក្នុងតម្លៃបាន១,៥០០រៀលឡើងទៅក្នុងមួយគីឡូក្រាមទើបហៅថាបានចំណេញខ្លះៗ។
យោងតាមរបាការណ៍របស់អគ្គនាយកដ្ឋានកសិកម្មបង្ហាញថា គិតត្រឹមរយៈពេល៨ខែក្នុងឆ្នំា២០២៣នេះផ្លែស្វាយស្រស់របស់កម្ពុជាបាននាំចេញមានជាង៩,៥ម៉ឺនតោន ធ្លាក់ចុះជាង២១% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២៕
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម២ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៦ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២១ ម៉ោង ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ