ព័ត៌មានជាតិ
ស្ទះចរាចរណ៍ម្ដុំព្រែកប្រាផ្សារខ្មែរឥស្លាមពលរដ្ឋចង់ឱ្យអាជ្ញាធរចេញចំណាត់ការ
ប្រជាពលរដ្ឋក៏ដូចជាអ្នកធ្វើដំណើរឆ្លងផ្សារខ្មែរឥស្លាម ស្ថិតនៅតាមបណ្តោយផ្លូវលេខ ៣៦៩ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញនាំគ្នាទន្ទឹងរង់ចាំមើលលោកអភិបាលរងខណ្ឌច្បារអំពៅទទួលបន្ទុកសណ្តាប់ធ្នាប់លើការលក់ដូរលើផ្លូវបានដែរឬយ៉ាងណា ព្រោះទីតាំងផ្សារខាងលើនេះគ្មានអាជ្ញាធរណាធ្វើបានឡើយ។

ប្រជាពលរដ្ឋសុំមិនបញ្ចេញឈ្មោះបាននិយាយថា ឲ្យតែធ្វើដំណើរមកដល់ផ្សារខ្មែរឥស្លាមខាងលើនេះគឺស្ទះចរាចរណ៍រាល់ថ្ងៃបើទោះជាមានកម្លាំងប្រជាការពារដាក់ប្រចាំការរាល់ថ្ងៃក៏ដោយ។ មូលហេតុដែលបង្កឲ្យស្ទះចរាចរណ៍ព្រោះតែអ្នកលក់ដូរដាក់កញ្ជ្រែង ចានដែកលក់លើផ្លូវបន្ថែមដាក់ឆត្រ័មកទៀត។
ទាក់ទិននឹងករណីបង្កឲ្យស្ទះចរាចរណ៍នេះដែរ លោក គិត គឹមហ៊ាង នាយករងរដ្ឋបាលសាលាខណ្ឌច្បារអំពៅ ទទួលបន្ទុកសណ្តាប់ធ្នាប់បានប្រាប់ថា លោកធ្លាប់ដឹកនាំកម្លាំងចុះរៀបចំសណ្តាប់នៅផ្សារនេះរាបើភ្លេចប៉ុន្តែបងប្អូនអ្នកលក់ដូរមិនព្រមស្តាប់ឡើយនិយាយរួមដូចវែកចកកណ្តាលបឹង។

ហើយថ្មីៗគេបានដឹងថា លោក កាទើ អះម៉ាត់សទើរ អភិបាលរងខណ្ឌច្បារអំពៅជាជនជាតិខ្មែរឥស្លាមអាចនឹងមានវិធានការណែនាំផ្សព្វផ្សាយទៅលើបងប្អូនជនជាតិឥស្លាមដែលលក់នៅផ្សារនេះបានព្រោះអភិបាលខណ្ឌច្រើនជំនាន់ហើយដែលអសមត្ថភាពក្នុងការរៀបចំទៅលើការលក់ដូរលើផ្លូវនេះ៕

អត្ថបទ៖ នរា

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ