Connect with us

ព័ត៌មានជាតិ

ប្រមុខការពារជាតិ ព្រមានដកចេញពីក្របខណ្ឌចំពោះមន្ត្រីយោធាណាជាប់ពាក់ព័ន្ធគ្រឿងញៀន

បានផុស

នៅ

នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣នេះ លោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានព្រមានដល់មន្ត្រីយោធាណា ដែលជាប់ពាក់ព័ន្ធបទល្មើសគ្រឿងញៀន នឹងត្រូវដកចេញពីក្របខណ្ឌ និងចាត់វិធានការតាមច្បាប់ ដោយមិនលើកលែងឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសចុះពិនិត្យមើលវឌ្ឃនភាពនៃការសាងសង់ស្តូបឈ្នះឈ្នះ អន្លង់វែង និងសួរសុខទុក្ខនាយទាហាន ដែលកំពុងឈរជើងនៅទិសយោធភូមិភាគទី៤ នៅតំបន់ប្រវត្តិសាស្រ្តយោធាភ្នំ២០០ នៅស្រុកអង្លង់វែង ខេត្តឧត្តរមានជ័យ លោកនាយឧត្តមសេនីយ៍ ទៀ សីហា បានលើកឡើងថា ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត គឺកងទ័ពត្រូវតែមានការកែទម្រង់ ពិសេសការហ្វឹកហាត់ ចំណេះជំនាញជាប់ជាប្រចាំដោយមិនមានការលើកលែងឡើយ ព្រោះជំនាញការពារជាតិមាតុភូមិ ត្រូវតែមានកម្លាំងពលំមាំមួន។

ជុំវិញការពង្រឹងវិន័យរបស់កងទ័ព ត្រូវបានលោកនាយឧត្តមសេនីយ៍ ទៀ សីហា ព្រមានចាត់វិធានការយ៉ាងម៉ឺងម៉ាត់បំផុតចំពោះទាហានណា ដែលជាប់ពាក់ព័ន្ធនឹងបទល្មើស និងសេពគ្រឿងញៀន។ លោកនាយឧត្តមសេនីយ៍ បានព្រមានដកចេញពីក្របខណ្ឌ និងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន ដោយមិនមានការអនុគ្រោះនោះឡើយ ចំពោះនាយទាហានដែលមានជាប់ពាក់ព័ន្ធនឹងគ្រឿងញៀននេះ។

ប្រមុខការពារជាតិកម្ពុជារូបនេះ ក៏បានណែនាំឱ្យមានការធ្វើតេស្តសារធាតុញៀន នៅមុនពេលប្រឡងចូលក្របខណ្ឌផង ដែរ។ លោកនាយកឧត្តមសេនីយ៍ លើកឡើងថា «ចាប់ពីពេលនេះតទៅ មុនប្រឡងចូលក្របខណ្ឌកងទ័ព ត្រូវតែធ្វើតេស្តគ្រឿងញៀនឱ្យខាងតែបាន ដោយមុននឹងក្លាយជាក្របខណ្ឌកងទ័ព ត្រូវតែពិនិត្យ និងធ្វើតេស្តគ្រឿងញៀននេះយ៉ាងតិចចំនួន៤ដង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម