Connect with us

ព័ត៌មានជាតិ

ក្រសួងការងារចុះផ្សព្វផ្សាយច្បាប់ការងារ និងលិខិតបទដ្ឋានស្តីពីពលកម្មកុមារនៅខេត្តកំពង់ចាម

បានផុស

នៅ

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​សហការ​ជាមួយ​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តកំពង់ចាម បាន​ចុះ​ផ្សព្វផ្សាយ​គោលនយោបាយ ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្តិ​នានា​ដើម្បី​ទប់ស្កាត់​ពលកម្ម​កុមារ​ទៅដល់​ពលរដ្ឋ​ក្នុង​ខេត្តកំពង់ចាម​ជាពិសេស​ម្ចាស់​សិប្បកម្ម​ឡឥដ្ឋ ម្ចាស់​ចំការកៅស៊ូ អាណាព្យាបាល និង​កុមារ រួមទាំង​អាជ្ញាធរ​មូលដ្ឋាន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្មវិធី​ផ្សព្វផ្សាយ​នេះ​ធ្វើឡើង​នៅក្នុង​បរិវេណ​សាលាបឋមសិក្សា ឡុង​ស្រេង​បឹងកេត ភូមិ​បឹងកេត​លើ ឃុំ​ព្រែកកក់ ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម ដែលមាន​អ្នកចូលរួម​សរុប ១៦៩​រូប នា​ព្រឹក​ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០២៣​។

ក្នុង​ពិធី​ផ្សព្វផ្សាយ​ស្តីពី​ការទប់ស្កាត់​នេះ ក្រសួង​ការងារ​បាន​ពន្យល់​ម្ចាស់​សិប្បកម្ម និង​អាណាព្យាបាល មិន​អនុញ្ញាតឱ្យ​កុមារ​ធ្វើការ​ក្នុង​ខ្សែ​ច្រវាក់​ផលិតកម្ម​ដែល​ច្បាប់​បាន​ហាមឃាត់ ខណៈដែល​កុមារ​ជា​វ័យ​សិក្សា​រៀន​សូត្រ​ដើម្បី​ក្លាយ​ជា​ធនធានមនុស្ស​ដ៏​ល្អ​សម្រាប់​អភិវឌ្ឍ​សង្គមជាតិ​។

សូម​បញ្ជាក់​ថា ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ដែល​ជា​សេនាធិការ​ឱ្យ​រាជរដ្ឋាភិបាល បាន​ខិតខំ​យកចិត្តទុកដាក់​ខ្ពស់​ក្នុងការ​អនុវត្ត​នូវ​ផែនការ​សកម្មភាព​ជាតិ ស្តីពី​ការកាត់បន្ថយ​ពលកម្ម​កុមារ និង​ការលុបបំបាត់​ទម្រង់​ធ្ងន់ធ្ងរ​បំផុត​នៃ​ពលកម្ម​កុមារ​តាមរយៈ​គោលនយោបាយ ២០១៦-២០២៥ និង​គោលនយោបាយ​ជាតិ​នានា​ដែល​ពាក់ព័ន្ធ​នឹង​ការប្រយុទ្ធ​ប្រឆាំងនឹង​ការប្រើប្រាស់​ពលកម្ម​កុមារ និង​ការងារ​ដោយ​បង្ខំ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ១០ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ១០ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១២ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម