Connect with us

ព័ត៌មានជាតិ

ក្រសួង​ការងារ បាន​ចុះ​ផ្សព្វផ្សាយ​ពី​ឱកាស​ការងារ​ដល់​ពល​រដ្ឋ​នៅ​ខណ្ឌ​កំបូល

បានផុស

នៅ

​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ តាមរយៈ​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) បានចេញ​យុទ្ធនា​ការ​ចុះ​ផ្សព្វផ្សាយ​ឱកាស​ការងារ​ ដែល​កំពុង​មាន​តម្រូវការ​យ៉ាង​សម្បូរ​បែប​ដល់​ប្រជាពលរដ្ឋនៅក្នុង​ខណ្ឌ​កំបូល​រាជធានី​ភ្នំពេញ ដោយ​ប្រើប្រាស់​មជ្ឈមណ្ឌល​ការងារ​ចល័ត នា​រសៀល​ថ្ងៃ​សុក្រ ទី​២២ ខែកញ្ញា ឆ្នាំ​២០២៣​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចុះ​ផ្សព្វផ្សាយ​នេះ ធ្វើឡើង​ដើម្បី​នាំយក​ឱកាស​ការងារ​ឱ្យ​កាន់តែ​កៀក​ដល់​ប្រជាពលរដ្ឋ ក៏ដូចជា​ការបង្ហាញ​ឱ្យ​សាធារណៈជន​ទទួលបាន​ឱកាស​ការងារ​ជាច្រើន​កន្លែង​។ ក្នុង​យុទ្ធនាការ​នេះ NEA នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិ​ជ្ជ​ជីវៈ បាន​សហការ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​) វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​អង្គភាព​ពាក់ព័ន្ធ បាន​ចុះទៅ​ផ្សព្វផ្សាយ​ព័ត៌មាន​ដល់​ពលរដ្ឋ​១២០០​នាក់​ដោយបាន​ចែក​ខិត្តប័ណ្ណ​បាន​ចំនួន​៣០០​សន្លឹក​ក្នុងនោះ​មាន​យុវជន​ចំនួន​១០​រូប​បានដាក់​ពាក្យ​។

ជាមួយគ្នានេះ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានប្រកាសថា​នឹង​បន្ត​ចុះ​ផ្សព្វផ្សាយ​អំពី​ឱកាស​ការងារ​ដល់​មូលដ្ឋាន​ជាប្រចាំ​នៅ​ទូទាំង​រាជធានី​ភ្នំពេញ ដើម្បី​បង្ហាញ​ពី​ឱកាស​ការងារ​ដ៏​សម្បូរបែប​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ឱ្យទទួល​បានការ​ងារ​ធ្វើ និង​ឱកាស​ការងារ​ថ្មីៗ​បន្ថែមទៀត​។

​គិត​ត្រឹម​ខែសីហា ឆ្នាំ​២០២៣ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ តាមរយៈ​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ បានផ្តល់​ឱកាស​ការងា​រ​ជូន​ពលរដ្ឋ​ចំនួន ១,៤៧២​នាក់​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២០ ម៉ោង មុន

គម្រោង​កែលម្អ​​សួនច្បារមាត់ទន្លេ ចំណាយ​ថវិកា​ជិត ២០០ លានរៀល ​ផ្លាស់ប្តូរ​មុខមាត់​ថ្មី​ស្រុកសំបូរ​ទាក់ទាញទេសចរ​បន្ថែមទៀត

ព័ត៌មានជាតិ១៦ ម៉ោង មុន

ពលរដ្ឋនៅបាត់ដំបងតវ៉ាបិទផ្លូវទាមទារឲ្យដោះបញ្ហាស្រូវធ្លាក់ថ្លៃ ក្រសួងកសិកម្មតបថា ថាមិនបានព្រងើយបញ្ហានេះឡើយ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

រលកខ្យល់ល្បឿនជាង១០០គ.ម/ម៉ោង នឹងធ្វើឲ្យ LA កើតភ្លើងឆេះព្រៃ កាន់តែសាហាវៗថែមទៀត

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

រដ្ឋ Johor ភាគខាងត្បូង​ម៉ាឡេស៊ី​​ប្រឈមទឹកជំនន់ ខណៈ​អ្នក​ប៉ះពាល់​កើនជិត៤០០០នាក់

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកនាំពាក្យ៖ ក្រសួងយុត្តិធម៌ មិនឱ្យមាន«ករណីបុកគេស្លាប់ហើយជនបង្កបង់លុយយករួចខ្លួន»កើតមានទៀតទេ

Sokha Hotels

ព័ត៌មានពេញនិយម