ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី ណែនាំយុវជនឱ្យរៀនសូត្រពីគោលនយោបាយរាជរដ្ឋាភិបាល ដើម្បីគាំទ្រចក្ខុវិស័យ និងសកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានណែនាំយុវជនជំនាន់ក្រោយត្រូវពង្រឹងសមត្ថភាពរបស់ខ្លួន ក្ដាប់អោយបាននូវស្ថានភាពប្រវត្តិសាស្រ្ត រៀនសូត្រពីគោលនយោបាយរបស់រាជរដ្ឋាភិបាល និងហ្វឹកហាត់សមត្ថភាពខ្លួនជាប្រចាំ ដើម្បីគាំទ្រដល់ចក្ខុវិស័យ និងសកម្មភាពរបស់ថ្នាក់ដឹកនាំនាពេលអនាគត។

ឯកឧត្ដម ហ៊ុន ម៉ានី ណែនាំបែបនេះក្នុងពិធីជួបជុំសមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជាតាមបណ្ដារវិស័យ និងរចនាសម្ព័ន្ធចំណុះ ស.ស.យ.ក.រាជធានីភ្នំពេញ នៅសាលពហុបំណង អាគារខេមរានី ទីស្នាក់ការ ស.ស.យ.ក. រាជធានីភ្នំពេញនាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣នេះ។

ឯកឧត្តម ហ៊ុន ម៉ានី ក៏បានលើកឡើងពីសកម្មភាពកន្លងមករបស់សមាជិក សមាជិកា ស.ស.យ.ក. ទូទាំងប្រទេស ដែលបានលះបង់កម្លាំងកាយចិត្ត បំពេញតួនាទី ភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវ និងចូលរួមចំណែកយ៉ាងសំខាន់ លើកិច្ចការសង្គម ការអប់រំ វប្បធម៌ ប្រវត្តិសាស្ត្រ ប្រពៃណី ក៏ដូចជាការចូលរួមចំណែកអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិថ្មី។

ឯកឧត្តម ក៏បានផ្ដាំផ្ញើឱ្យរចនាសម្ព័ន្ធអង្គការចាត់តាំងរបស់ ស.ស.យ.ក. រួមទាំងសមាជិក សមាជិកាទាំងអស់ បន្តយកចិត្តទុកដាក់ និងសិក្សាពីវិធីសាស្ត្រ ក៏ដូចជាគំរូដឹកនាំរបស់ថ្នាក់ដឹកនាំរបស់ ស.ស.យ.ក. ជំនាន់មុន ដើម្បីអាចក្ដាប់បានស្ថានការណ៍ដឹកនាំ ហ្វឹកហាត់សមត្ថភាព និងចូលរួមចំណែកឱ្យបានគ្រប់ជ្រុងជ្រោយ គាំទ្រទាំងផ្នែកស្មារតី និងសកម្មភាព ក្នុងការអនុវត្ត ជាមួយរាជរដ្ឋាភិបាល ដើម្បីបំពេញបេសកកម្មបម្រើជាតិ និងប្រជាជន។

ជាចុងបញ្ចប់ ឯកឧត្តមបានមានប្រសាសន៍រំលេច អំពីគម្រោងការប្រារព្ធខួប៤៥ ឆ្នាំនៃកំណើត ស.ស.យ.ក. ដែលនឹងឈានមកដល់នាពេលខាងមុខ ព្រមទាំងអំពាវនាវដល់សមាជិក សមាជិកា ទាំងអស់ឱ្យចូលរួមផ្សព្វផ្សាយ និងចែករំលែកឱ្យបានទូលំទូលាយ ដើម្បីបង្ហាញថា ស.ស.យ.ក. មិនត្រឹមតែជាអង្គការចាត់តាំង និងបម្រើផលប្រយោជន៍ជូនសង្គមជាតិនោះទេ ប៉ុន្តែស.ស.យ.ក. នៅគ្រប់កាលៈទេសៈ និងគ្រប់បរិបទក្រោយការរំដោះកម្ពុជា ហើយ គឺជាសាក្សីរស់នៃការវិវត្តសង្គមជាតិពីមួយដំណាក់កាល ទៅមួយដំណាក់កាល របស់ព្រះរាជាណាចក្រកម្ពុជាទី២៕




-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ