Connect with us

ព័ត៌មានជាតិ

៣០ឆ្នាំចុងក្រោយ កម្ពុជាធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ចំនួន១០លើក​

បានផុស

នៅ

កាលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ សម្ដេចនរោត្ដម សីហនុ ទ្រង់បានប្រកាសឱ្យ​ប្រើប្រាស់រដ្ឋធម្មនុញ្ញ នៃព្រះរាជណាចក្រកម្ពុជា។ រាប់ចាប់តាំងពីពេលនោះ រហូតមកដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣នេះ គឺមានរយៈពេល៣០ហើយ។​ ក្នុងរយៈពេល៣០ឆ្នាំ នៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញនេះ កម្ពុជាក៏បានធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញចំនួន១០លើក។

(រូបភាពផ្នែកខាងឆ្វេងជាក្របផ្នែកខាងមុខ នៃរដ្ឋធម្មនុញ្ញ ដែលប្រកាសឱ្យប្រើឆ្នាំ១៩៩៣)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឆ្លៀតក្នុង ទិវាប្រកាសរដ្ឋធម្មនុញ្ញ  កម្ពុជាថ្មី សូមជម្រាបជូនប្រិយមិត្ត អំពីការធ្វើវិសោធនកម្មទាំង១០លើកដូចតទៅ៖

ការធ្វើវិសោធនកម្មលើកទី១ ក្នុងឆ្នាំ១៩៩៤

ការធ្វើ​វិសោធនកម្មជាលើកទី១នេះគឺ ធ្វើវិសោធនកម្មទៅលើច្បាប់ធម្មនុញ្ញ ស្តីពីការកែប្រែមាត្រា ២៨ នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ហើយបានប្រកាសឱ្យប្រើដោយព្រះរាជក្រម នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ១៩៩៤ ។

ការធ្វើវិសោធនកម្មលើកទី២ ក្នុងឆ្នាំ១៩៩៩

ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញជាលើកទី២នេះ គឺធ្វើវិសោធនកម្មទៅលើមាត្រា១១ មាត្រា១២ មាត្រា១៣ មាត្រា១៨ មាត្រា២២ មាត្រា២៤ មាត្រា២៦ មាត្រា២៨ មាត្រា៣០ មាត្រា៣៤  មាត្រា៥១ មាត្រា៩០ មាត្រា៩១ មាត្រា៩៣ និង មាត្រាទាំងឡាយ នៃជំពូកទី៨ ដល់ជំពូកទី១៤ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។  ក្រោយធ្វើវិសោធនកម្មចប់ដោយជោគជ័យ សម្ដេច នរោត្ដម សីហនុ តបតាមសំណើរប្រធានរដ្ឋសភា ទ្រង់ឡាយព្រះហស្ដលេខាលើព្រះរាជក្រមលេខ នស/ រកម/០៣៩៩/០១ ចុះថ្ងៃទី៨ ខែមីនា ឆ្នាំ១៩៩៩ ប្រកាសឱ្យប្រើនូវច្បា​ប់វិសោធនកម្មរដ្ឋធម្មនុញ្ញ។

ការធ្វើវិសោធនកម្មលើកទី៣ ក្នុងឆ្នាំ២០០១

ព្រះរាជក្រមលេខៈ នស/រកម/០៧០១/១១ ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០០១ ឡាយព្រះហស្ដលេខា ដោយសម្ដេច នរោត្ដម សីហនុ ទ្រង់ប្រកាសឱ្យបើ ច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា ១៩ និងមាត្រា២៩ នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។

ការធ្វើវិសោធនកម្មលើកទី៤ ក្នុងឆ្នាំ២០០៥

ឆ្លងកាត់ការធ្វើវិសោធនកម្មចប់សព្វគ្រប់ ច្បាប់ធម្មនុញ្ញស្តីពី វិសោធនកម្មមាត្រា ៨៨ និងមាត្រា ១១១ថ្មី នៃរដ្ឋ ធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានប្រកាសឱ្យប្រើ ដោយសម្ដេច នរោត្ដម សីហមុនី​ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០០៥។

ការធ្វើវិសោធនកម្មលើកទី៥ ក្នុងឆ្នាំ២០០៦

ការធ្វើវិសោធនកម្មលើ មាត្រា ៨២ មាត្រា ៨៨ថ្មី មាត្រា ៩០ថ្មី មាត្រា ៩៨ មាត្រា ១០៦ថ្មី មាត្រា ១១១ថ្មី (មួយ) មាត្រា ១១៤ថ្មី នៃរដ្ឋធម្មនុញ្ញ និងមាត្រា៦ នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការ ជាប្រក្រតីនៃស្ថាប័នជាតិ ត្រូវបានប្រកាសឱ្យប្រើ ដោយព្រះរាជក្រមលេខ នស/រកម/០៣០៦ ឡាយព្រះហស្តដោយ សម្ដេច នរោត្ដម សីហមុនី ក្នុងថ្ងៃទី៩ ខែមីនា ឆ្នាំ២០០៦។

ការធ្វើវិសោធនកម្មលើកទី៦ ក្នុងឆ្នាំ២០០៨

ការធ្វើវិសោធនកម្មជាលើកទី៦ នេះ គឺធ្វើវិសោធនកម្មលើមាត្រា ១៤៥ថ្មី និងមាត្រា ១៤៦ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។  

ការធ្វើវិសោធនកម្មលើកទី៧ ក្នុងឆ្នាំ២០១៤

ការធ្វើវិសោធនកម្មលើកនេះ គឺធ្វើវិសោធនកម្មលើមាត្រា ៧៦ និងមាត្រាទាំងឡាយពី ជំពូកទី ១៥ថ្មី ដល់ជំពូកទី ១៦ថ្មី។ ក្រោយធ្វើវិសោធនកម្មចប់សព្វគ្រប់ សម្ដេច នរោត្ដម សីហមុនី ទ្រង់ប្រកាសឱ្យបើ ដោយព្រះរាជក្រមលេខ នស/រកម/១០១៤/០២២ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤។

ការធ្វើវិសោធនកម្មលើកទី៨ ក្នុងឆ្នាំ២០១៨

ការវិសោធនកម្មជាលើកទី៨នេះ គឺធ្វើលើមាត្រា ៣៤ថ្មី មាត្រា៤២ មាត្រា៤៩ មាត្រា៥៣ និងមាត្រា១១៨ថ្មី នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។

ការធ្វើវិសោធនកម្មលើកទី៩ ក្នុងឆ្នាំ២០២១

ការធ្វើវិសោធនកម្មលើកទី៩ បានធ្វើវិសោធនកម្មលើមាត្រា ១៩ ថ្មី មាត្រា៨២ថ្មី មាត ១០៦ ថ្មី(មួយ) មាត្រា១១៩ថ្មី និងមាត្រា១៣៧ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និង មាត្រា៣និងមាត្រា៤ នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅ ធានានូវដំណើរការជាប្រក្រតី នៃស្ថាប័នជាតិ។

ការធ្វើវិសោធនកម្មលើកទី១០ ក្នុងឆ្នាំ២០២២

 ការធ្វើវិសោធនកម្មលើកចុងក្រោយបង្អស់នេះ គឺធ្វើវិសោធនកម្មលើមាត្រា១៩ ថ្មី(មួយ) មាត្រា៨៩ មាត្រា៩៨ ថ្មី មាត្រា១០២ ថ្មី មាត្រា១១៩ ថ្មី(មួយ) និងមាត្រា១២៥ នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ ថ្មី និងមាត្រា៤ ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការ ជាប្រក្រតីនៃស្ថាប័នជាតិ។  ក្រោយធ្វើវិសោធនកម្មចប់សព្វគ្រប់ ព្រះមហាក្សត្រ សម្ដេច នរោត្ដម សីហមុនី ទ្រង់បានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៨២២/ ០០៧ ចុះថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២៕

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

លទ្ធផល​បូក​សរុប​ក្នុងឆ្នាំ២០២៤ ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រហទណ្ឌ​បាន​ជាង៤០០ករណី និង ឃាត់ខ្លួន​ជិត៧០០នាក់

សន្តិសុខសង្គម៤ ម៉ោង មុន

នគរបាលរាជធានី​ឃាត់​ខ្លួន អ្នកសារព័ត៌មាន២នាក់ ក្រោយផ្សាយប្រឌិត​រឿងវីដេអូអំពើហិង្សា ដែលធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ៧ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម៨ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

Sokha Hotels

ព័ត៌មានពេញនិយម