Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខណ្ឌច្បារអំពៅ ណែនាំឱ្យម្ចាស់គោបញ្ឈប់ការលែង​សត្វចិញ្ចឹមលើផ្លូវសាធារណៈ

បានផុស

នៅ

លោក ងឹន ធីរ៉ូ ចៅសង្កាត់ព្រែកប្រា បានប្រាប់កម្ពុជាថ្មីថា លោកបានចាត់ឲ្យមន្ត្រីអាជ្ញាធរតាមបណ្តាភូមិឲ្យចុះទៅណែនាំ និងធ្វើកិច្ចសន្យាឲ្យម្ចាស់សត្វគោដែលធ្លាប់តែលែងឲ្យដើរស៊ីស្មៅពាសវាលពាសកាល តាមដងផ្លូវ និងតាមផ្ទះ​ប្រជា​ពលរដ្ឋ​នាំ​ឲ្យគ្រោះថ្នាក់ចរាចរណ៍ បង្កឱ្យបាត់បង់សោភ័ណភាពទីក្រុង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ងឹន ធីរ៉ូ បានបន្តថា ការចុះណែនាំដល់ម្ចាស់គោនេះ អនុវត្តតាមការណែនាំពីលោក ចេង មុនីរ៉ា អភិបាល​ខណ្ឌច្បារអំពៅ ដែលតែងណែនាំដល់បណ្តាសង្កាត់ទាំង៨ឲ្យរឹតបន្តឹងទៅលើម្ចាស់សត្វគោ ដែលប្រលែង​ឲ្យដើរស៊ី​ស្មៅពាសវាលពាសកាលបង្កឲ្យគ្រោះថ្នាក់ដល់អ្នកដំណើរ ពិសេសជាងនេះ សត្វគោទាំងនោះ​តែងតែដើរជជុះ​ស្បោងសំរាមតាមផ្លូវធ្វើឲ្យរប៉ាត់រប៉ាយសំរាមជះក្លឹនស្អុយដល់អ្នកដំណើរទៀតផង។

លោកចៅសង្កាត់ព្រែកប្រា បានណែនាំឲ្យម្ចាស់គោត្រូវតាមគង្វាលសត្វគោរបស់ខ្លួនមិនអនុញាតិឲ្យប្រលែង​ចោលដូចមុនទៀតឡើយ៕

អត្ថបទ ៖​ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១៤ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ១៧ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ១៧ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

សន្តិសុខសង្គម១១ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម