ព័ត៌មានជាតិ
សមត្ថកិច្ចស្រុកគិរីវង់ ឃាត់ឈ្មូញដឹកសត្វទាគ្មានច្បាប់មកពីវៀតណាម
កម្លាំងចម្រុះក្រសួងកសិកម្ម សហការណ៍ជាមួយកម្លាំងជំនាញមន្ទីរកសិកម្មខេត្តតាកែវ បានចុះចាប់រថយន្តមួយគ្រឿង របស់ឈ្មោះ យ៉ង់ ធឿន ដែលលួចដឹកសត្វទា គ្មានច្បាប់ មកពីវៀតណាម តាមច្រកព្រត ឃុំសោម ស្រុកគីរីវង់។

លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទខេត្តតាកែវ បានឱ្យដឹងថា នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅ ដោយមានការសម្របសម្រួលនីតិវិធីផ្ទាល់ដោយលោក ញ៉ាន បូរី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តតាកែវ វេលាម៉ោងប្រមាណ ១៨និង១៦នាទីល្ងាច លោក ហ៊ុន សារ៉ាត់ អនុប្រធាននាយកដ្ឋានសុខភាពសត្វ និងសុខភាពសាធារណៈ បសុព្យាបាល នៃក្រសួងកសិកម្ម សហការជាមួយ ការិយាល័យបុសព្យាបាលសត្វខេត្ត ស្រុក និងកម្លាំងកងរាជអាវុធហត្ថស្រុកគីរីវង់ បានចុះធ្វើការត្រួតពិនិត្យរថយន្តមួយគ្រឿងម៉ាក ហ៊ីយ៉ុនដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3F-6769 ដែលមានម្ចាស់ឈ្មោះ យ៉ង់ ធឿន បានដឹកសត្វទារស់ ចំនួន២៥០០ក្បាល គ្មានលិខិតអនុញ្ញាត និងមិនមានវិញ្ញាបនបត្រអនាម័យសត្វពីប្រទេសវៀតណាម ត្រឹមត្រូវ ដែលលួចដឹកចូលមកតាមច្រកព្រត នៅភូមិទន្លាប់ ឃុំសោម ស្រុកគិរីវង់ ខេត្តតាកែវ។

លោក ញ៉ឹប ស៊្រន បានបញ្ជាក់ទៀតថា អំឡុងពេលសមត្ថកិច្ចចម្រុះកំពុងសាកសួរ ម្ចាស់រថយន្ត បានបើករត់គេច ចូលទៅផ្ទះឈ្មោះ យ៉ង់ ធឿន ស្ថិតនៅភូមិឈើទាលភ្លោះ ឃុំព្រៃអំពក ស្រុកគីរីវង់ ភ្លាមៗនោះដែរ សមត្ថកិច្ចបន្តដេញតាមរហូតដល់ផ្ទះ យ៉ង់ ធឿន ដើម្បីសួរនាំបន្ថែម ប៉ុន្តែមិនបានប៉ុន្មាននាទីផង ក៏ត្រូវបានបក្ខពួករបស់គេ ចេញមកស្រែកឡូឡា ជេរប្រមាថ ចង់បង្កហឹង្សា ពិសេសស្រែកថា ចោរដល់ក្រុមការងារចម្រុះកំពុងអនុវត្តច្បាប់ ។
បច្ចុប្បន្ននេះ ទាំងរថយន្ត និងសត្វទាត្រូវបានយកទៅរក្សាទុកនៅនាយកដ្ឋានក្រសួងក្រសួង និងរៀបចំពាក្យបណ្ដឹងបន្តចាត់ការបន្តតាមនីតិវិធីច្បាប់៕
អត្ថបទ ៖ វីរៈ


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ