Connect with us

ព័ត៌មានជាតិ

កម្ពុជា នឹងដាក់ឱ្យដំណើរការអាកាសយានដ្ឋាន​ខ្នាតធំពីរ​នៅចុងឆ្នាំ ២០២៣ និងដើមឆ្នាំ ២០២៤

បានផុស

នៅ

នៅចុងឆ្នាំ ២០២៣ កម្ពុជា នឹងបើកដំណើរការអាកាសយានដ្ឋានខ្នាតធំ នៅសៀមរាប និងមួយទៀត នៅជាយ​រាជធានីភ្នំពេញ នាដើមឆ្នាំ ២០២៤។ នេះជាការបញ្ជាក់របស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅក្នុងពិធីបើកវេទិកាធុរកិច្ចអាមេរិក-កម្ពុជា ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នាថ្ងៃទី២២ កញ្ញា ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាកាសយានដ្ឋានអន្តរជាតិថ្មី ដែលមានទីតាំងស្ថិតនៅភូមិក្រៀលពង ឃុំពពេល និងភូមិប្រវាល ឃុំតាយ៉ក ស្រុកសូទ្រ​និគម ខេត្តសៀមរាប ត្រូវបានរាជរដ្ឋាភិបាល កម្ពុជា សម្រេចដាក់ឈ្មោះជាផ្លូវការ ៖ អាកាស​យានដ្ឋាន​អន្តរជាតិ​សៀមរាបអង្គរ (Siem Reap Angkor International Airport) គ្រោងដាក់​ឱ្យដំណើរ​ការចាប់​ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ តទៅ។

អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ គឺជាអាកាសយានដ្ឋានអន្តរជាតិលំដាប់ 4E ជាមួយផ្លូវបត់រត់ប្រវែង ៣,៦០០​ម៉ែត្រ មានសមត្ថភាពឲ្យយន្តហោះគ្រប់ប្រភេទចុះចតបាន ដោយបំពាក់បច្ចេកវិទ្យាថ្មីបំផុត សម្រាប់សុវត្ថិភាព និងសន្តិសុខ​ដល់អ្នកដំណើរ។ អាកាសយានដ្ឋានមានចំណតយន្តហោះរហូតដល់ទៅ ៣៨ ដោយមានសមត្ថភាព​ទទួលអ្នកដំណើរប្រមាណ ៧លាននាក់ក្នុងមួយឆ្នាំ។ នៅក្នុងដំណាក់កាលទី២ អាចទទួលអ្នកដំណើរដល់ ១០លាននាក់​ក្នុងមួយឆ្នាំ ហើយដំណាក់​កាលទី៣ អាចទទួលអ្នកដំណើរបានរហូតដល់ ២០លាននាក់នៅក្នុងមួយឆ្នាំ។

ដោយឡែក អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ(ភ្នំពេញថ្មី) គ្រោងដាក់ឱ្យកំណើរនៅដើមឆ្នាំ ២០២៤។ អាកាសយានដ្ឋាននេះ ត្រូវបានសាងសង់លើផ្ទៃដី ២៦០០ ហិកតាដោយចែកចេញជា ៣ ដំណាក់កាល។ សម្រាប់ដំណាក់កាលទី១នេះ នឹងចំណាយទឹកប្រាក់ប្រមាណជា ១,៥ ពាន់លានដុល្លារ ដែលវិនិយោគដោយក្រុមហ៊ុន OCIC ហើយក្រោយបញ្ចប់ការសាងសង់ គម្រោងនេះនឹងក្លាយជាព្រលានយន្តហោះធំជាងគេទី៩ នៅលើពិភពលោក។

ក្រៅពីនេះ សម្តេច ហ៊ុន ម៉ាណែត បានលើកឡើងថា រដ្ឋាភិបាល នឹងយកចិត្តទុកដាក់លើកត្តាសំខាន់ចំនួន ៦ រួមមាន ទី១ ការកែលម្អនីតិវិធីរដ្ឋបាល, ២ កាត់កាត់បន្ថយបន្ទុកចំណាយលើការដឹកជញ្ជូន និងឡូជីស្ទិក, ៣ ការកែលម្អ​ហេដ្ឋរចនា​សម្ព័ន្ធគន្លឹះ ដូចជាផ្លូវ ស្ពាន កំពង់ផែ អាកាយានដ្ឋាន ផ្លូវអយស្ម័យយាន និងការផ្គត់ផ្គង់អគ្គិសនី។ ជាក់ស្តែង នៅចុងឆ្នាំ ២០២៣ នឹងបើកដំណើរការអាកាសយានដ្ឋានខ្នាតធំ នៅសៀមរាប និងមួយទៀត នៅភ្នំពេញ ក្នុងដើមឆ្នាំ ២០២៤។ ៤ ការជំរុញបណ្តុះបណ្តាលវិជ្ជាជីវៈ និងជំនាញ ព្រោះធនធានមនុស្សគឺជាកត្តាគន្លឹះ ក្នុងការទាក់ទាញ និងរួមចំណែកក្នុងដំណើរនិវត្តរបស់កម្ពុជា។ ៥ ការកែលម្អអភិបាលកិច្ចល្អ និងទី ៦ ការដាក់ចេញឱ្យអនុវត្តនូវ​ច្បាប់វិនិយោគបើកចំហរ និងទំនើប។

ទន្ទឹមនឹងនេះ រដ្ឋាភិបាល នឹងបង្កើនសន្ទុះកែទម្រង់ស្ថាប័នគន្លឹះ និងដាក់ចេញវិធានការនានា ដើម្បីដោះស្រាយ បញ្ហាប្រឈមជារចនាសម្ព័ន្ធ ដែលកម្ពុជា បានជួបប្រទះនាពេលកន្លងមក ជាពិសេសបញ្ហាបរិយាកាសធុរកិច្ច និងការវិនិយោគ ដែលត្រូវបានចាត់ទុកថា ជាបញ្ហាប្រឈមចម្បង ជះឥទ្ធិពលជាអវិជ្ជមានដល់ការប្រកួតប្រជែង​របស់កម្ពុជា ក្នុងទីផ្សារអន្តរជាតិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១២ នាទីutes មុន

១៧ ខេត្តក្នុង​ចំណោម ២៥ រាជធានីខេត្ត ​បញ្ចប់​ចុះ​​តាមដាន​ការ​អនុវត្ត​យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស

ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

អ៊ីស្រាអែល​​សម្លាប់​មនុស្ស​ជិត ៩០០​នាក់ ចាប់​តាំង​ពី​​​លែង​អនុវត្ត​​បទ​ឈប់​បាញ់​នៅ​តំបន់ហ្គាហ្សា

ព័ត៌មានជាតិ២៩ នាទីutes មុន

វេទិកា JASTIP របស់ជប៉ុននឹងជួយកម្ពស់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅកម្ពុជា

កីឡា៣០ នាទីutes មុន

មកដឹងពានរង្វាន់ទាំង ៩ មានប្រាក់រង្វាន់ច្រើនបំផុតរដូវកាលនេះ ខណៈ UCL ឈរលេខ៣

ជីវិតកម្សាន្ដ៣៦ នាទីutes មុន

តារាល្បីៗដែលគេរំពឹងថា នឹងចូលរួមពិធីមង្គលការរបស់មហាសេដ្ឋី Jeff Bezos

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម