Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុន​ដាយ អ៉ិឈិ ឡាយ​ហ្វ៍ សម្ពោធ​គម្រោង​ថ្មី២ គឺ​ ​ថែទាំ​នៅក្នុង​គ្រួសារ និង​​ ថែទាំ​នៅក្នុង​មន្ទីរ​ពេទ្យ​»

បានផុស

នៅ

​ក្រុមហ៊ុន ដាយ អ៉ិឈិ ឡាយ​ហ្វ៍ ដែល​កំពុង​បាន​យកចិត្តទុកដាក់​ទាំង​អតិថិជន​ចាស់ និង​អតិថិជន​ថ្មី​បានផ្តល់​ជូន​បន្ថែម​នូវ​ដំណោះស្រាយ​គម្រោង​បន្ថែម​ថ្មី​ចំនួន​ពីរ​ទៀត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គម្រោង​បន្ថែម​ថ្មី​ចំនួន​ពីរ​ទៀត​រួមមាន​ ១.​គម្រោង​ថែទាំ​នៅក្នុង​គ្រួសារ​ដោយ​ក្រុមហ៊ុន ដាយ អ៉ិឈិ ឡាយ​ហ្វ៍ អ៉ិន​សួ​រ៉ិ​ន (​ខេ​ម​បូ​ឌា​) បាន​ផ្តល់ជូន​លោកអ្នក​នូវ​ដំណោះស្រាយ​ ដ៏​ពិសេស​មួយ ​ដែល​ធានាថា ​លោកអ្នក​នឹង​បាន​នូវ​សុភមង្គល​ក្នុង​គ្រួសារ ទោះបី​ជាមាន​ជំងឺ​ធ្ងន់ធ្ងរ ឬ គ្រោះ​អកុសល​ណាមួយ​ក៏ដោយ តាមរយៈ​អត្ថប្រយោជន៍ ៥ យ៉ាងដូច​មាន​ព័ត៌មាន​លម្អិត​នៅ​ខាងក្រោម​៖​ទឹកប្រាក់​ធានារ៉ាប់រង​ច្រើន បង្កើន​ការ​ការពារ​ជំងឺ​ធ្ងន់ធ្ងរ លើកលែង​បុព្វលាភ​ធានារ៉ាប់រង​។​

២.​គម្រោង​ថែទាំ​នៅ​ក្នុង​មន្ទីរពេទ្យ​ក្រុមហ៊ុន ដាយ អ៉ិឈិ ឡាយ​ហ្វ៍ ផ្តល់​ជូន​លោកអ្នក​នូវ​ដំណោះស្រាយ​ដ៏​ពិសេស​មួយទៀត​សម្រាប់​គ្រួសារ ដែល​ធានា​ថា​លោកអ្នក​នឹង​បាន​នូវ​អត្ថប្រយោជន៍ ៥ យ៉ាងដូច​មាន​ព័ត៌មាន​លម្អិត​នៅ​ខាងក្រោម​៖ ​សាច់ប្រាក់​សម្រាក​នៅ​មន្ទីរ​ពេទ្យ ដោយ​ទទួល​ប្រាប់​ឧបត្ថម្ភ​ជា​សាច់​ប្រាក់​រៀល​រាល់ថ្ងៃ​ថេរ រហូតដល់​១០០​ដុល្លារ ចំពោះ​ការចូលរួម​សម្រាក​ព្យាបាល​នៅ​មន្ទី​រពេទ្យ​ ដែល​បណ្តាល​មក​ពី​គ្រោះថ្នាក់ ឬ​មាន​ជំងឺ​ធ្ងន់ធ្ងរ​។ ប្រាក់​ឧបត្ថម្ភ​ជា​សាច់ប្រាក់​បន្ថែម ដោយ​ទទួលបាន​ប្រាក់​ឧបត្ថម្ភ​ប្រចាំថ្ងៃ​ស្មើនឹង​៣​ដង សម្រាប់​ការចូល​សង្គ្រោះ​បន្ទាន់ ទទួលបាន​ប្រាក់​ឧបត្ថម្ភ​​ប្រចាំថ្ងៃ​ស្មើនឹង​៣​ដង​សម្រាប់​ការចូល​វះកាត់​និង​អត្ថប្រយោជន៍​ជាច្រើន​ទៀត​។

​ក្រុមហ៊ុន​បានលើកឡើង​ថា ​ដើម្បី​បន្ថែម​គុណ​តម្លៃ​កាន់តែច្រើន​ដល់​អតិថិជន ដោយយោង​តាម​បេសកកម្ម​របស់​យើង​គឺ​“ អតិថិជន​ជា​ចម្បង​” ដាយ អ៉ិឈិ ឡាយ​ហ្វ៍ អ៉ិ​ន​សួ​រ៉ិ​ន (​ខេ​ម​បូ​ឌា​) រចនា​នូវ​ផលិតផល​ទាំងនេះ ​ដែល​ផ្តល់ជូន​ការព្យាបាល​ជំងឺ​ធ្ងន់ធ្ងរ​ចំនួន ៣៩ មុខ និង​ផ្តល់​សេវា​វេជ្ជសាស្ត្រ​ទី​២ ដែល​គុណភាព​ស្តង់ដារ​អន្តរជាតិ​ដល់​អតិថិជន​របស់​យើង​។

សូមជម្រាបថា​ក្រុម​ក្រុមហ៊ុន ដាយ អ៉ិ​ឈិ ឡាយ​ហ្វ៍ អ៉ិន​សួ​រ៉ិ​នស៍ (​ខេ​ម​បូ​ឌា​) ម​.​ក (”​ដាយ អ៉ិ​ឈិ ឡាយ​ហ្វ៍​”) គឺជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ ក្រុមហ៊ុន ដាយ អ៉ិ​ឈិ ឡាយ​ហ្វ៍ ហូល​ឌី​ង (”DLHD”) ដែលជា​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​ឈានមុខ​គេ​ នៅ​ក្នុង​ប្រទេស​ជប៉ុន អស់​រយៈពេល​ជាង ១១៨ ឆ្នាំ​ជា​ប្រវត្តិសាស្ត្រ​។ DLHD ទទួល​បាន​ចំណាត់ថ្នាក់ A+ ទៅ​លើក​ការវាយតម្លៃ​តាមរយៈ S&P និង​ជា​ក្រុមហ៊ុន​ដែល​បាន​ចុះបញ្ជី​នៅលើ​ទីផ្សារ​ភាគហ៊ុន Tokyo Stock Exchange​។​

​ចាប់តាំងពី​បាន​បង្កើតឡើង​នៅក្នុង​ឆ្នាំ ១៩០២ មក DLHD បាន​បេ្ត​ជ្ញា​ចិត្ត​ឈរ​នៅក្បែរ​អតិថិជន​របស់​យើង និង​មនុស្ស​ជាទី​ស្រឡាញ់​របស់​ពួកគេ​អស់​មួយជីវិត និង​ខិតខំ​ប្រឹងប្រែង​រួមគ្នា​ក្នុងការ​ផ្តល់ជូន ”​ភាព​ស្ងប់ចិត្ត​” ក្រោម​ទស្សន​របស់​យើង ”​អតិថិជន​ជា​ចម្បង​”​។ យើង​ចូលរួមចំណែក ជាមួយ​សហគមន៍​មូលដ្ឋាន​តាមរយៈ​ ការ​ផ្តល់ជូន​សេវា​ធានារ៉ាប់រង​អាយុជីវិត និង​សេវាកម្ម​ផ្សេងទៀត​៕

​អត្ថបទ​ពាណិជ្ជកម្ម​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៧ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៥ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម