Connect with us

ព័ត៌មានជាតិ

កិច្ចសហប្រតិបត្តិការរវាង ក្រសួងព័ត៌មានកម្ពុជា និង វិទ្យុសំឡេងវៀតណាម ទទួលបានលទ្ធផលផ្លែផ្កាល្អប្រសើរ

បានផុស

នៅ

លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន កត់​សម្គាល់​ថា កិច្ច​សហប្រតិបត្តិការ​រវាង​ក្រសួង​ព័ត៌មាន​កម្ពុជា និង​វិទ្យុ​សំឡេង​វៀតណាម នា​ពេល​កន្លងមក និង​បច្ចុប្បន្ន ទទួល​បាន​លទ្ធផល​ផ្លែផ្កា​ល្អ​ប្រសើរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​កត់​សម្គាល់​នេះ ខណៈ​ដែល លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន បាន​អញ្ជើញ​បំពេញ​ទស្សនកិច្ច និង​ជួប​ពិភាក្សា​ការងារ​ជាមួយ​វិទ្យុ​សំឡេង​វៀតណាម កាលពី​ថ្ងៃ​ទី ២៤ ខែ​កញ្ញា ឆ្នាំ ២០២៣ ក្រោយពី​គណៈប្រតិភូ​បាន​បញ្ចប់​ការ​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ព័ត៌មាន​អាស៊ាន​លើក​ទី ១៦ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នៅ​ទីក្រុង​ដាណាង ប្រទេស​វៀតណាម។

លោក នេត្រ ភក្ត្រា កត់​សម្គាល់​ថា «កិច្ច​សហប្រតិបត្តិការ​រវាង​ក្រសួង​ព័ត៌មាន​កម្ពុជា និង​វិទ្យុ​សំឡេង​វៀតណាម នា​ពេល​កន្លងមក និង​បច្ចុប្បន្ន ទទួល​បាន​លទ្ធផល​ផ្លែផ្កា​ល្អ​ប្រសើរ»។ លោក បន្ថែម​ថា ដំណើរ​ទស្សនកិច្ច​នេះ នឹង​ពង្រឹង​ចំណង​មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​រវាង​ភាគី​ទាំងពីរ។

ក្នុង​ឱកាស​នោះ​ដែរ លោក នេត្រ ភក្ត្រា បាន​ផ្ដោត​លើ​ការ​ពង្រឹង​សមត្ថភាព​មន្ត្រី​ជំនាញ និង​អភិវឌ្ឍន៍​ធនធាន​មនុស្ស​ផ្នែក​សារព័ត៌មាន និង​ការ​ផ្លាស់ប្ដូរ​បទ​ពិសោធ​ការងារ​លើ​ផ្នែក​បច្ចេកទេស។

ទន្ទឹម​នោះ លោក​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ក៏បាន​ថ្លែងអំណរគុណ​ភាគី​វៀតណាម ដែល​ជួយ​ដល់​កម្ពុជា ផ្ដល់​នូវ​ឧបករណ៍​បច្ចេកទេស​វិទ្យុ និង​ទូរទស្សន៍ រួមមាន រថយន្ត​ចល័ត​ទូរទស្សន៍ ១ គ្រឿង និង​រថយន្ត​ចល័ត​វិទ្យុ ១ គ្រឿង។

ចុង​បញ្ចប់ នៃ​កិច្ចប្រជុំ ភាគី​ទាំងពីរ ក៏​បាន​ចុះហត្ថលេខា​លើ​កំណត់ហេតុ នៃ​កិច្ច​ពិភាក្សា​រវាង​ក្រសួង​ព័ត៌មាន និង​វិទ្យុ​សំឡេង​វៀតណាម លើ​កិច្ច​សហប្រតិបត្តិការ​ផ្នែក​ព័ត៌មាន និង​ផ្សព្វផ្សាយ​ផង​ដែរ៕

អត្ថបទ ៖ ពិសី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៨ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៩ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម