Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក និងឧតុនិយមចុះពិនិត្យ និងដោះស្រាយបង្កាហានិភ័យគ្រោះ​ទឹកជំនន់​នៅខេត្តពីរជាប់ព្រំដែនកម្ពុជា-ថៃ

បានផុស

នៅ

លោក ចាន់ ស៊ីណាត រដ្ឋលេខាធិការ​ក្រសួងធនធានទឹក និងឧតុនិយម​នៅថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២៣ បានដឹកនាំក្រុមការងាររបស់ក្រសួងចុះអនុវត្តវិធានការដោះ​ស្រាយត្រៀមបង្កាហានិភ័យ​ដែលកើតឡើងដោយសារគ្រោះទឹកជំនន់គ្រប់ប្រភេទ និងគ្រោះរាំងស្ងួតនៅខេត្តបន្ទាយ មានជ័យ និងខេត្តឧត្តរមានជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តំបន់ដែលនឹងត្រូវដោះស្រាយគឺស្ថិតនៅស្រុកម៉ាឡៃ តំបន់អូរប្រវត្តិសាស្រ្ដ ដូចជា៖ អូរល្ហុង អូរបីជាន់ អូរជ្រៅ អូរសំព័រ អូរកំបុត ស្ទឹងស្វាយចេក អូរណាំតាវ អូរអន្សងនាវ តំបន់ស្ទឹងក្រសាំង តំបន់ស្ទឹងស្រែងចាប់ពីតំបន់សំរោងចុងកាល់ដល់ស្រុកស្រីស្នំពីតំបន់៥ជាប់នឹងព្រំដែននៃប្រទេសជិតខាងដល់តំបន់ស្រែង២ដោយកាត់តាមភូមិតាម៉ុក តំបន់បឹងត្រកួន តំបន់ស្រែល្អ តំបន់តាម៉េង តំបន់ពន្លៃ តំបន់អាងត្រពាំងថ្ម តំបន់ប្រព័ន្ធប្រឡាយកុមារ និងតំបន់ស្ទឹងសែសិន។

សូមជំរាបថា លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានសម្រេចដាក់ការអភិវឌ្ឍដោយធ្វើទំនើបកម្មលើបណ្តាអនុគម្រោងខាងលើទាំងអស់ក្នុងផែនការការងារគ្រប់គ្រងទឹក បញ្ជាទឹក ប្រើប្រាស់ទឹក និងវិស័យឧតុនិយម ខណៈមានការឧបត្ថម្ភគាំទ្រជាប្រចាំក្រោមហិរញ្ញប្បទានពីធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ពីធនាគារវិនិយោគសហគមន៍អឺរ៉ុប (EIB) ពីហិរញ្ញប្បទានសម្បទានរហ័សងាយៗជាច្រើនប្រភព ធានាការឆ្លើយតបនឹងតម្រូវការចាំបាច់​របស់ប្រទេសបានរហ័សឈានទៅធ្វើការកាត់បន្ថយបានល្អប្រសើរលើហានិភ័យដែលកើតឡើងដោយសារគ្រោះទឹកជំនន់គ្រប់ប្រភេទ និងគ្រោះរាំងស្ងួត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៣ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៣ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៣ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម