Connect with us

ព័ត៌មានជាតិ

លោកជំទាវ​ ម៉ែន សំអន ជំរុញ​ឲ្យ​មន្ដ្រី​អធិការកិច្ច ត្រូវ​បន្ត​ពង្រឹង​ការអនុវត្ត​ច្បាប់​ ទប់ស្កាត់អំពើពុករលួយ​

បានផុស

នៅ

លោកជំទាវ​កិ​ត្ដិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​ទំនាក់ទំនង ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច បាន​បញ្ជាក់ថា មន្ដ្រី​អធិការកិច្ច ត្រូវ​ពង្រឹង​ការអនុវត្ត​ច្បាប់ សំដៅ​ការទប់ស្កាត់ អំពើពុករលួយ ព្រោះ អំពើពុករលួយ​ធ្វើឲ្យ​ប៉ះពាល់​ជា​អវិជ្ជមាន​ធ្ងន់ធ្ងរ ណាស់​ដល់​ប្រទេសជាតិ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​មន្ដ្រី​អធិការកិច្ច​ទាំងអស់ ត្រូវ​បន្ដ​អនុវត្តតាម​ស្ថាប័ន និង​អង្គភាព​នានា​ជាប្រចាំ​ ដែល​នេះ​ជា​ភារកិច្ច​ដ៏​សំខាន់​ទាក់ទង និង​ ការពង្រឹង​ការអនុវត្ត​ច្បាប់​សំដៅ​ធានា​ប្រឆាំង​អំពើពុករលួយ​ការរំលោភ​ដោយ អំណាច និង​បាតុភាព​អសកម្ម​នានា នៅ​ក្នុង​ជួរ​រដ្ឋបាល​សាធារណៈ ក៏​ដូចជា​ផ្នែក​មិនមែន​រដ្ឋ ដើម្បី​ធានា​ការប្រើប្រាស់​ប្រកបដោយ ប្រសិទ្ធភាព​នៃ​ថវិកា និង​ទ្រព្យសម្បត្តិ​រដ្ឋ ការពារ សុវត្ថិភាព សាធារណៈ និង ការពារ​សិទ្ធ​របស់​ប្រជាពលរដ្ឋ​។ លោកជំទាវ ម៉ែន សំអន បាន​ជំរុញ​បែប​នេះ ខណៈ​លោកជំទាវ ជា​អធិបតីភាព ក្នុង​ពិធី​បើក​សន្និបាត​បូកសរុប​ការងារ ក្រសួង​ទំនាក់ទំនង ជាមួយ​រដ្ឋសភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច សម្រាប់​អនុវត្ដ​ការងារ​ឆ្នាំ​២០២០ និង​ទិសដៅ​ការងារ​ឆ្នាំ ២០២១ របស់​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច កាលពី​ម្សិល​មិញ​នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់ ២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ។

​លោកជំទាវ ម៉ែន សំអន បាន​ថ្លែងថា ជាការ​ពិតណាស់​ក្រោម​ការដឹកនាំ​ប្រកបដោយ​កិត្តិ​បណ្ឌិត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ដឹក​នាំឲ្យ​ប្រទេស​កម្ពុជា មាន​នូវ​ឯករាជ អធិបតេយ្យភាព និង​បូរណភាព​ទឹកដី ដែល​ធ្វើ​ឲ្យ​ប្រជាជន​កម្ពុជា​ទូទាំងប្រទេស បាននិងកំពុង​រស់នៅ​ក្នុង​សុខសន្តិភាព សុខដុមរមនា សំបូរ​សប្បាយ និង​ពោរពេញ​ទៅដោយ​មោទនភាព ចំពោះ​សមិទ្ធផល​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ដែល​សម្រេចបាន​ក្នុង​រយៈពេល​កន្លងមក​នេះ​។ ឈរលើ​មូលដ្ឋាន​នៃ​សុខសន្តិភាព កម្ពុជា​កំពុងមាន​ការអភិវឌ្ឍ​ន៍​លើ​គ្រប់​វិស័យ និង​កំណើនសេដ្ឋកិច្ច​ខ្ពស់ ហើយ​ជីវភាព​រស់នៅ​របស់​ប្រជាជន​កម្ពុជា កាន់​តែមាន​ភាពប្រសើរ​ឡើងជា​លំដាប់​។ ដូច្នេះហើយ​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច មាន​តួ​នាទី​យ៉ាងសំខាន់ ​ក្នុងការ​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ ក្នុងការ​អភិវឌ្ឍ​ប្រទេសជាតិ និង​ពង្រឹង​ប្រព័ន្ធ​ច្បាប់​ពិសេស​ទប់ស្កាត់ និង​លប់បំបាត់​អំពើ​ពុករលួយ​តែម្ដង​ជា​មុខងារ​ដ៏​សំខាន់ ​សម្រាប់​មន្ត្រី​អធិការកិច្ច​។

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត បានស្នើសុំសមាជិក សមាជិកា នៃអង្គសន្និបាត​ឲ្យចូលរួមផ្តល់មតិ ក្នុងកម្មវិធីពិភាក្សាឲ្យបានផុលផុសទៅតាមរបៀបវារៈសន្និបាត ហើយចូលរួមគាំទ្រ និង អនុវត្ត ឲ្យបានសកម្មបន្តទៀត នៅ​គោលនយោបាយ​សំខាន់ៗ​លើវិស័យ ទំនាក់ទំនង​ជាមួយរ​ដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច និង ទិសដៅការងារ​សំខាន់ៗ​ ដែលត្រូវអនុវត្តនៅឆ្នាំ​២០២១ ឲ្យទៅជា ចលនារួមដ៏ខ្លាំងក្លា សំដៅសម្រេចឲ្យបានជាផ្លែផ្កាបន្តទៀត និង​បានប្រកាស​បើក​សន្និបាត​ជា​ផ្លូវការ​៕

អត្ថបទ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទីutes មុន

ក្រសួង​ការងារ​ ត្រួតពិនិត្យ​ការ​អនុវត្ត​កម្មវិធី​បណ្តុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តត្បូងឃ្មុំ ជា​ពិសេស​កម្មវិធី TVET 1.5M

កីឡា៩ នាទីutes មុន

កីឡាករ​បាល់ទះ៤​រូប​រកចំណូលបានច្រើនជាង​គេ​​បំផុតបច្ចុប្បន្ន

ព័ត៌មានជាតិ១ ម៉ោង មុន

ស្នងការរាជធានី ៖ សមត្ថកិច្ច​ទាំង១៤ខណ្ឌ សូម​ជួយ​សម្រួល​ចរាចរណ៍​ទីតាំង​មមាញឹក ជា​ពិសេស​សាលារៀន​ដើម្បី​រំដោះ​ការ​កក់ស្ទះ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

សំរាម១៥០០តោន​​អណ្តែត​តាមទឹកជំនន់​នៅ​ទន្លេ Ciliwung​ នៅ​​ឥណ្ឌូណេស៊ី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​សភាអ៊ុយក្រែន​ចេញ​មុខ​ស្នើ​សុំ ​ដូណាល់ ត្រាំបន្តជួយ និង​«​ចង់​នៅឯករាជ្យ»​

Sokha Hotels

ព័ត៌មានពេញនិយម