ព័ត៌មានជាតិ
លោក វង្សី វិស្សុត លើកទឹកចិត្តប្រជាជនខ្មែរទាំងអស់ នាំគ្នាប្រើប្រាស់ “វចនានុក្រមខ្មែរ” ថ្មី ឱ្យអស់លទ្ធភាព
លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្រ្តី នៅក្នុងកម្មវីធីសម្ពោធដាក់ឱ្យប្រើប្រាស់ “វចនានុក្រមខ្មែរ”ថ្មី នៃរាជបណ្ឌិត្យសភាកម្ពុជា កាលពីព្រឹកថ្ងៃចន្ទ ទី ២៥ ខែកញ្ញា ឆ្នាំ ២០២៣នេះ បានលើកទឹកចិត្តប្រជាជនខ្មែរទាំងអស់ នាំគ្នាប្រើប្រាស់វចនានុក្រមខ្មែរថ្មី ឱ្យបានគ្រប់ៗគ្នា និងឱ្យអស់ពីលទ្ធភាព ទៅក្រសួង-ស្ថាប័ន អង្គភាព និងការងារផ្សេងៗទៀត។

លោក វង្សី វិស្សុត បានបន្ថែមទៀតថា វចនានុក្រមខ្មែរថ្មីមួយនេះ គឺសក្ខីកម្ម និងជាប្រវត្តិសាស្រ្តរបស់ប្រជាជនខ្មែរទាំងអស់គ្នា នាសម័យថ្មីនេះ។ ដូចច្នេះហើយ សូមប្រជាជនខ្មែរទាំងអស់ នាំគ្នាប្រើប្រាស់ និងចេះរិះគន់ដើម្បីការស្ថាបនា ធ្វើយ៉ាងណាឱ្យភាសាជាតិមានការរីកចម្រើន ឆ្លើយតបទៅនឹងការវិវត្តរបស់សង្គមជាតិ និងសកលភាវូបនីយកម្ម នៃពិភព លោកទាំងមូល។

ក្រៅពីនេះ លោកឧបនាយរដ្ឋមន្រ្តី វង្សី វិស្សុត បានបន្តទៀតថា ភាសាគឺជាយាន សម្រាប់ទំនាក់ទំនង ទៅលើកិច្ចការ នយោបាយ សេដ្ឋកិច្ច សង្គម សាសនា នានា ហើយការចងក្រមវចនានុក្រមថ្មីនេះ ពិតជាមានសារៈសំខាន់យ៉ាងក្រៃលែង ក្នុងការជួយចងក្រង កត់ត្រា អភិរក្ស និងអភិវឌ្ឍ ភាសា និងអក្សរខ្មែរ ឱ្យបានគង់វង្សប្រកបដោយសុកតភាព របស់ប្រជាជាតិខ្មែរទាំងមូល។

សូមជម្រាបជូនថា “វចនានុក្រមខ្មែរថ្មី” គឺជាសមទ្ធិផលថ្មីមួយ ដែលកើតចេញពីការស្រាវជ្រាវចងក្រង របស់ក្រុមប្រឹក្សាជាតិភាសាខ្មែរ ហៅកាត់ថា (ក.ជ.ភ.ខ.) ដោយរក្សាពាក្យពេចន៍ទាំងស្រុង នៃវចនានុក្រមខ្មែរចាស់ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត និងបូកបញ្ចូលពាក្យថ្មី ដែលចេញពីការស្រាវជ្រាវរបស់ ក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិតសភាកម្ពុជា៕
អត្ថបទ៖ សួស សិត

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ