Connect with us

ព័ត៌មានជាតិ

គម្រោងសាងសង់ព្រះបដិមាលើភ្នំបូកគោគ្រោងពង្រីកបន្ថែម ៨ ម៉ឺន ៤ ពាន់អង្គតូចៗ ចំណាយថវិកាកើនឡើង​ទ្វេដង

បានផុស

នៅ

ព្រះសង្ឃ ពុទ្ធបរិស័ទរួមជាមួយនឹងភ្ញៀវទេសចរជាង ៦ ពាន់ នាក់នៅថ្ងៃទី ២៣-២៤ ខែកញ្ញា ឆ្នាំ ២០២៣ បានចូលរួមដង្ហែរពិធីបុណ្យផ្កាប្រាក់មហាសាមគ្គីឡើងទៅលើកំពូលភ្នំបូកគោនៅត្រង់ចំណុចវាលស្រែ ៥០០ ដើម្បីប្រមូលបច្ច័យចូលរួមកសាងព្រះពុទ្ធប្បដិមាកម្ពស់ ១០៨ ម៉ែត្រ ដែលបានសាងសង់នៅលើខ្នងភ្នំបូកគោ ស្ថិតនៅក្នុងក្រុងបូកគោ ខេត្តកំពត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ថាបត្យករក្រុមហ៊ុនសុខាគ្រុប លោក អ៊ុន ចាន់ណារើន បានបញ្ជាក់ឱ្យដឹងថា គម្រោងកសាងព្រះពុទ្ធប្បដិមាដែលមានកម្ពស់១០៨ម៉ែត្រនៅលើខ្នងភ្នំបូកគោត្រង់ចំណុចវាលស្រែ៥០០ត្រូវបានពង្រីកដោយគ្រោងកសាងព្រះពុទ្ធប្បដិមាអង្គតូៗចំនួន៨ម៉ឺន៤ពាន់ព្រះអង្គបន្ថែមទៀត សម្រាប់តម្កល់នៅលើជញ្ជាំងផ្នែកខាងក្នុងនៃខឿនក្រោមបល្ល័ង្កព្រះពុទ្ធប្បដិមាអង្គធំកម្ពស់១០៨ម៉ែត្រ នេះគម្រោងទាំងមូលប្រើពេលសាងសង់៣ទៅ៤ឆ្នាំ ចំណាយថវិកាប្រមាណ ៦០-៧០ លានដុល្លា។

នៅក្នុងបទបង្ហាញស្តីពីគម្រោងកសាងព្រះពុទ្ធប្បដិមាកម្ពស់១០៨ម៉ែត្រនាពេលនោះ  លោក អ៊ុន ចាន់ណារើន បានបញ្ជាក់ថា បច្ចុប្បន្នក្រុមហ៊ុនសុខាគ្រុប បានយកចិត្តទុកដាក់ និងសិក្សាលម្អិតពង្រីកគម្រោងកសាងព្រះពុទ្ធបដិមាកម្ពស់១០៨ម៉ែ ឲ្យកាន់តែស្អាតទាក់ទាញ និងមានអត្ថន័យគ្រប់ជ្រុងជ្រោយតាមប្រវត្តិ និងខ្លឹមសាររបស់សាសនាព្រះពុទ្ធដែលជាសាសនារដ្ឋ  ហើយទទួលបានការចូលរួមគាំទ្រពីក្រសួងជំនាញពាក់ព័ន្ធ និងរាជរដ្ឋាភិបាលកម្ពុជា។

លោកបានបន្តថា បច្ចុប្បន្នក្រៅពីការកសាងព្រះពុទ្ធបដិមាដ៏ធំសម្រាប់ជាទីសក្ការៈដល់ពុទ្ធសាសនិក ក្រុមហ៊ុនសុខា គ្រុបបានផ្ដួចផ្ដើមកសាងព្រះពុទ្ធបដិមាអង្គតូចៗចំនួន ៨៤០០០អង្គ  ដោយយោងទៅតាមព្រះធម៌របស់ព្រះសម្មាសម្ពុទ្ធ ទាំង​៨៤០០០ព្រះធម្មក្ខន្ធ សម្រាប់តម្កល់នៅលើជញ្ជាំងផ្នែកខាងក្នុងនៃខឿនក្រោមបល្ល័ង្កព្រះពុទ្ធប្បដិមាអង្គធំកម្ពស់១០៨ ម៉ែត្រ។

ព្រះពុទ្ធប្បដិមាអង្គតូចៗទាំងនោះ មានទំហំកម្ពស់០.៣១ម៉ែត្រ, បណ្តោយ ០.២៥ម៉ែត្រ និង ទទឹង ០.១៦៥ម៉ែត្រ មាន៤ថ្នាក់ ៩ជាន់ ធ្វើអំពីថ្មភ្នំបូកគោនេះតាមការសិក្សាគម្រោងទាំងមូលនឹងសាងសង់ឲ្យរួចរាល់ក្នុងរយៈពេល ៣ទៅ៤ឆ្នាំ ដោយគ្រោងចំណាយថវិកាប្រមាណ៦០ ទៅ៧០លានដុល្លា។

លោកបានបញ្ជាក់បន្ថែមថា គម្រោងនេះផុសចេញពី គំនិតរបស់អ្នកឧកញ៉ាបណ្ឌិត សុខ គង់ ដែលលោកមានចក្ខុវិស័យ និងសទ្ធាជ្រះថ្លាយ៉ាងមុតមាំ ក្នុងការកសាងព្រះពុទ្ធប្បដិមាកម្ពស់១០៨ម៉ែត្រ ដែលជាព្រះពុទ្ធប្បដិមាដ៏ធំ ហើយខ្ពស់ជាងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងស្ថិតក្នុងចំណោមព្រះពុទ្ធប្បដិមាខ្ពស់ៗនៅលើពិភពលោក។

គម្រោងសាងសង់ព្រះពុទ្ធប្បដិមានេះដែរ ជាការរក្សានូវអត្តសញ្ញាណ និងសាសនាជាតិ ព្រោះព្រះពុទ្ធប្បដិមាទាំងនោះនឹងគង់នៅជាសម្បត្តិវប្បធម៌ជាតិតជំនាន់សម្រាប់ជាទីសក្ការៈដ៏ឧត្តុងឧត្តមរបស់ពុទ្ធសាសនិកជនទាំងអស់គ្នា និងទុកជាស្នាដៃនៃកេរ្តិ៍មរកត ដល់កូនចៅជំនាន់ក្រោយ។

ព្រះពុទ្ធបដិមាកម្ពស់១០៨ម៉ែត្រមានទម្រង់ជាព្រះពុទ្ធមារវិជ័យ ឬផ្ចាញ់មារ ទៅតាមរចនាប័ទ្មបាយ័នជា រចនាប័ទ្មកំពូល នៃព្រះពុទ្ធសាសនាក្នុងរជ្ជកាលព្រះបាទជ័យវ័រ្មនទី៧ នាសតវត្សរ៍ទី១៣ និងសាងសង់ពី បេតុងអាម៉េពណ៌មាសបែរព្រះ ភក្ត្រនៅទិសខាងកើត បច្ចុប្បន្នសម្រេចការសាងសង់រង្វង់២៥%៕

អត្ថបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

ព័ត៌មានជាតិ៩ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ១០ ម៉ោង មុន

នៅមណ្ឌលគិរី អាជ្ញាធរលែងកូនត្រីចម្រុះ២ម៉ឺន៧ពាន់ក្បាលក្នុងទំនប់អូរតេធិបតី ដើម្បីបង្កើនការផ្គត់ផ្គង់ និងស្ទួចលេងកម្សាន្ត

ព័ត៌មានជាតិ១០ ម៉ោង មុន

លោកស្រី ភឿង សកុណា ប្រាប់អាជ្ញាធរខេត្តស្វាយរៀងទប់ស្កាត់ឱ្យបានការប៉ុនប៉ងធ្វើឱ្យវឹកវរក្នុងសង្គមដោយក្រុមប្រឆាំងខុសច្បាប់

ព័ត៌មានជាតិ២៤ ម៉ោង មុន

រដ្ឋាករទឹកប្រកាសពីស្ថានភាព ទឹកល្អក់កករ នៅសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ

ព័ត៌មានជាតិ១០ ម៉ោង មុន

លោកស្រី ភឿង សកុណា ប្រាប់អាជ្ញាធរខេត្តស្វាយរៀងទប់ស្កាត់ឱ្យបានការប៉ុនប៉ងធ្វើឱ្យវឹកវរក្នុងសង្គមដោយក្រុមប្រឆាំងខុសច្បាប់

ព័ត៌មានជាតិ៩ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ៥ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

Sokha Hotels

ព័ត៌មានពេញនិយម