ព័ត៌មានជាតិ
បោសសម្អាតមីនរួច ប្រែក្លាយផ្ទះអតីតមន្ត្រីជាន់ខ្ពស់ ជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ
លោក ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានណែនាំរដ្ឋបាលស្រុកនិងអ្នកពាក់ព័ន្ធត្រូវរៀបចំទីបញ្ជាការដ្ឋានសមភូមិជួរមុខរបស់របបកម្ពុជាប្រជាធិបតេយ្យនិងផ្ទះមន្ត្រីជាន់ខ្ពស់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ(ផ្ទះលោក សុន សេន) ឱ្យក្លាយទៅជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រនាថ្ងៃខាងមុខ បន្ទាប់ពីក្រុមការងារបោសសម្អាតមីនបញ្ចប់បេសកកម្មចប់សព្វគ្រប់។
លោក ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានណែនាំរដ្ឋបាលស្រុកនិងអ្នកពាក់ព័ន្ធត្រូវរៀបចំទីបញ្ជាការដ្ឋានសមភូមិជួរមុខរបស់របបកម្ពុជាប្រជាធិបតេយ្យ និងផ្ទះមន្ត្រីជាន់ខ្ពស់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (ផ្ទះលោក សុន សេន) ឱ្យក្លាយទៅជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រនាថ្ងៃខាងមុខ បន្ទាប់ពីក្រុមការងារបោសសំអាតមីនបញ្ចប់បេសកកម្មចប់សព្វគ្រប់។
ការណែនាំនេះ បានធ្វើឡើងក្នុងឱកាសដែលលោកបានដឹកនាំមន្ត្រីចុះពិនិត្យទីបញ្ជាការដ្ឋានសមរភូមិជួរមុខរបស់មន្ត្រីជាន់ខ្ពស់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដែលស្ថិតនៅស្រុកកំរៀងនៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១។
លោក អភិបាលខេត្ត បានមានប្រសាសន៍ថា ចំពោះផ្ទះរបស់ក្រុមការងារបោសសម្អាតមីនគួររៀបចំទៅជាផ្ទះស្នាក់សម្រាប់ភ្ញៀវទេសចរណ៍ និងរៀបចំត្រង់សេ កន្លែងផ្សេងៗឱ្យក្មេងៗជំនាន់ក្រោយបានយល់ដឹងអំពីប្រវត្តិសាស្ត្រ និងដើម្បីភ្ញៀវអន្តរជាតិចូលមកទស្សនារមណីយដ្ឋានប្រវត្តិសាស្ត្រមួយនេះផងដែរ។
បើយោងតាមឯកសារប្រវត្តិសាស្ត្ររបបកម្ពុជាប្រជាធិបតេយ្យ លោក សុន សេន ហៅ សមមិត្ត ខៀវ កើតនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ១៩៣០ នៅខេត្តត្រាវវិញ ប្រទេសវៀតណាម។ នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ លោក សុន សេន មានតំណែងជាឧបនាយករដ្ឋមន្ត្រីទី៣ ទទួលបន្ទុកការងារការពារជាតិ និងគ្រប់គ្រងផ្ទាល់ទៅលើមន្ទីរស២១។
នៅក្នុងឯកសារប្រវត្តិសាស្ត្របញ្ជាក់ទៀតថា លោក សុន សេន និងក្រុមគ្រួសារត្រូវបានគេសម្លាប់នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ១៩៧៩៕
អត្ថបទ ៖ សំអឿន
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ចរាចរណ៍៣ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ១៨ ម៉ោង ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១៧ ម៉ោង ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក