ព័ត៌មានជាតិ
ឆ្នាំនេះមៀនប៉ៃលិន បានតម្លៃលក់ចេញជិត ៤០០០ រៀល/គីឡូក្រាម
រយៈពេលជាង ១ខែ ការប្រមូលផលមៀនប៉ៃលិននៅតាមចម្ការបានប្រមាណជា ៤០ កុងតឺន័រ សម្រាប់ការនាំចេញទៅកាន់ទីផ្សារប្រទេសចិន។ នេះជាការគូសបញ្ជាក់របស់លោក សាយ សុផាត ប្រធានមន្ទីរកសិកម្មខេត្តប៉ៃលិននាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣នេះ។

លោក សាយ សុផាត ប្រធានមន្ទីរកសិកម្មខេត្ត បានឲ្យ «កម្ពុជាថ្មី» ដឹងថា ជាង ១ខែកន្លងមកនេះ ទិន្នផលមៀនប៉ៃលិន អាចប្រមូលផលបានប្រមាណជា ៤០ កុងតឺន័រ ដើម្បីធ្វើការនាំចេញទៅកាន់ទីផ្សារប្រទេសចិន។ តម្លៃនៃការនាំចេញ គឺស្របទៅតាមទីផ្សារនិងអ្វីដែលបានចុះកុងត្រា ជាមួយក្រុមហ៊ុនកាលពីឆ្នាំមុនចន្លោះពី ៣ ៥០០ រៀល ទៅ ៤ ០០០ រៀល ក្នុងមួយគីឡូ។
ចំពោះការនាំចេញវិញ លោកប្រធានមន្ទីរបានចង្អុលបង្ហាញថា «មិនប្រាកដទេថា មៀនទាំងអស់សុទ្ធតែអាចនាំចេញទៅបាននោះទេ គឺខាងក្រុមហ៊ុនក៏មានតម្រូវការខ្ពស់លើផ្លែមៀនដែលមានគុណភាពល្អ កម្រិតស្តង់ដារ គិតពីក្រេត A ដល់ C បានន័យថាពីលេខ ១ ដល់លេខ ៤ នៃផ្លែមៀនដែលបានប្រមូលផល និងអាចនាំចេញទៅបាន។ ចំពោះមៀនដែលល្អ ស្របទៅតាមស្តង់ដារ ក្រុមហ៊ុនក៏ត្រួតពិនិត្យទៅតាមទំហំស្មើគ្នា ពណ៌ល្អ រសជាតិផ្អែមឆ្ងាញ់ជាដើម។ មួយវិញទៀតក៏ទាមទារឲ្យមានគុណភាពខ្ពស់ ការចុះបញ្ជីបានត្រឹមត្រូវពីគុណភាពអនាម័យ ស្របតាមស្តង់ដារ ហើយមុនការនាំចេញក៏ខាងក្រុមហ៊ុននៅមានម៉ាស៊ីនស្កេនដើម្បីបញ្ជាក់កាន់តែច្បាស់ពីគុណភាពមៀនថែមទៀត»។

បើទោះបីជាការប្រមូលផលទទួលបានច្រើន តែលោកប្រធានមន្ទីរមានប្រសាសន៍ថា «ខ្ញុំមិនអាចកំណត់ ឬអាចបញ្ជាក់ច្បាស់លាស់រហូតនោះទេនៃការនាំចេញ ឬផលដែលទទួលបាន គឺវាអាស្រ័យទៅលើការប្រមូលទិញរបស់ក្រុមហ៊ុននៅតាមចម្ការទៅតាមវេនដែលត្រូវប្រមូលផល ដោយក្នុងមួយថ្ងៃអាចបានចន្លោះពី ២-៥ កុងតឺន័រជាដើមអាស្រ័យតាមផលជាក់ស្ដែង»។
ដោយហេតុថា តម្រូវការផ្លែមៀននៅក្នុងខេត្តប៉ៃលិន កាន់តែមានតម្រូវការខ្ពស់សម្រាប់នាំចេញទៅកាន់ទីផ្សារក្រៅប្រទេស លោក សាយ សុផាត ក៏រំពឹងថាហាងឆេងនៃតម្លៃ និងមានតម្រូវការខ្ពស់ ហើយល្អជាងពេលមុនៗ ព្រោះតម្រូវការទីផ្សារ កាន់តែមានការកើនឡើង។
ក្នុងនាមជាប្រធានមន្ទីរខេត្ត ក៏នៅតែជួយជំរុញ លើកទឹកចិត្តពលរដ្ឋ និងផ្សព្វផ្សាយនូវបច្ចេកទេសផលិតបន្តទៀត សំដៅធ្វើយ៉ាងណាឲ្យកាន់តែមានគុណភាព និងស្របតាមស្តង់ដារ តម្រូវការទីផ្សារ ហើយទី២ បណ្ដុះបណ្ដាលបន្ថែមពីស្តង់ដារ GAP និងស្តង់ដារភូតគាមអនាម័យ ដោយបច្ចុប្បន្ននេះកំពុងពង្រឹងពីស្តង់ដារ GAP ដោយម្ចាស់ចម្ការត្រូវមកសិក្សារៀនសូត្រនិងរៀបចំចម្ការឲ្យត្រូវតាមស្តង់ដារ។

បច្ចុប្បន្ននេះ មន្ទីរកសិកម្មខេត្តកំពុងគ្រោងចងក្រងជាក្រុមសហគមន៍ ដើម្បីអាចឲ្យសិករមានការផលិតផ្លែមៀនកាន់តែច្រើនកុំទុកផ្ទៃដីឲ្យនៅទំនេរចោល ព្រមទាំងស្របទៅតាមស្តង់ដារគុណភាព បន្តពីសកម្មភាពចាស់មកសកម្មភាពថ្មីបន្ទាប់ទៀត ដើម្បីកសាងកសិករឲ្យក្លាយទៅជាសហគមន៍ផលិតមៀនកាន់តែច្រើនផងដែរ៕
អត្ថបទ៖ ឌិន ថារី

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ